facebook
Breaking News

កីឡា

លោក Pep​ Guardiola បញ្ជាក់យ៉ាងច្បាស់ជាច្រើនដងទាក់ទងនិងBarcelona ថាលោកគ្មានផ្លូវ…

ជាមួយនឹងបេក្ខភាពប្រធានក្លិប Barcelona លោក Victor Font បាននិយាយអំពីការវិលត្រឡប់របស់លោក Pep Guardiola ខណៈគ្រូបង្វឹករបស់ក្រុម Manchester City បានបញ្ជាក់យ៉ាងច្បាស់ថាអាជីពរបស់លោកនៅឯ Camp Nou បានបញ្ចប់ហើយ។ តាមពិតទៅក្រុម Manchester City ហាក់ចាប់ផ្តើមរដូវកាល ២០២០/២១ មិនសូវបានល្អប៉ុន្មាននោះឡើយ បើទោះបីពួកគេទទួលជ័យជំនះយ៉ាងងាយស្រួលលើ Marseille ក្នុង Champions League បានធ្វើឱ្យពួកគេដើរលើផ្លូវត្រូវក៏ដោយ មុនពេលក្រុមមេឃខៀវបន្តយកឈ្នះលើក្រុម Sheffield United ១-០ នៅក្រៅផ្ទះកាលពីថ្ងៃសៅរ៍នេះ។ ដូច្នេះលោក Guardiola គឺគ្រាន់តែផ្តោតលើក្រុម Manchester City នាពេលបច្ចុប្បន្ននេះ ហើយបានច្រានចោលការនិយាយអំពីការវិលត្រឡប់ទៅកាន់ Barcelona វិញ នៅពេលគេចោទសួរបន្ទាប់ពីជ័យជម្នះនៅចុងសប្ដាហ៍នេះ។  លោក Guardiola បានប្រកាសនៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតជាមួយ BT Sport ថា៖ “ខ្ញុំបាននិយាយជាច្រើនដងមកហើយថាអាជីពរបស់ខ្ញុំក្នុងនាមជាអ្នកចាត់ការម្នាក់នៅឯក្លិប Barcelona …

Read More »

ឈ្នះពិតមែន តែ Liverpool បានបាត់បង់ខ្សែការពារម្នាក់ទៀត ដោយសារតែបញ្ហារបួស

ក្នុងការប្រកួត Champions League ជើងទី១ សប្ដាហ៍ទី២ ក្លឹបបាល់ទាត់ Liverpool បានយកឈ្នះក្លឹបបាល់ទាត់ Midtjylland ក្នុងលទ្ធផល ២ ទល់នឹង ០ នាំ Liverpool ឡើងឈរកំពូលតារាងក្នុងពូល D ។ ទោះឈ្នះពិតមែន​ តែ Liverpool ត្រូវបាត់បង់ខ្សែការពារម្នាក់សំខាន់ម្នាក់ទៀតរបស់ខ្លួនគឺកីឡាករ Fabinho ។ កីឡាករ Fabinho បានប្ដូរចេញនៅនាទី ៣០ ដោយសារបញ្ហារបួសសរសៃរពួ អំឡុងការប្រកួតទល់នឹង Midtjylland ។ ក្រោយចប់ការប្រកួតលោក Klopp​ បាននិយាយថា ” ខ្ញុំដឹងថាគាត់មានបញ្ហាសរសៃពួរហើយ វាមិនល្អទេ ។ គាត់បាននិយាយថាគាត់អាចលេងបាន ប៉ុន្តែយើងសម្រេចចិត្តប្ដូរគាត់ចេញ ព្រោះមិនចង់ឲ្យរបួសរបស់គាត់កាន់តែធ្ងន់ធ្ងរ “

Read More »

កីឡាKane បន្ត​រក​គ្រាប់​បាល់ ពេល​នេះ​ស្ថិតិ​ឡើង​នាំ​មុខ Lewandowski ហើយ​ប្រចាំ​លីគ​កំពូល​អឺរ៉ុប

នៅ​ក្របខ័ណ្ឌ​កំពូល​ក្នុង​តំបន់​អឺរ៉ុប​នា​រដូវ​កាល ២០២០/២១ កីឡាករ​របស់​ក្លឹប​មាន់​ខ្នាយ​មាស Spurs គឺ​ Harry Kane ហាក់​បន្ត​ធ្វើ​ព្យុះភ្លៀង​ឥត​ឈប់​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ ដោយ​កាល​ពី​យប់​មិញ​ពេល​លេង​ប៉ះ Brighton គេ​បន្ត​រក​គ្រាប់​បាល់​ទៀត​ហើយ។ នៅ​ការ​បង្ហាញ​ខ្លួន ៧ ប្រកួត​ឲ្យ​ Spurs កីឡាករ​អង់គ្លេស​ចូលរួម​ក្នុង​ការ​គ្រាប់​បាល់​ទាំង ១៤ ដោយ​មាន ៦ គ្រាប់​និង Assist ៨ លើក ដែល​នេះ​រុញ​ឲ្យ​ឈ្មោះ​របស់​គេ​កំពុង​នាំ​មុខ​លើ Robert Lewandowski សម្រាប់​ការ​ធៀប​នៅ​លីគ​កំពូល​ទាំង ៥ ព្រោះ​កីឡាករ​ប៉ូឡូញ​ទើប​មាន​ចំណែក​រក​គ្រាប់​បាល់ Goal+Assist ចំនួន ១៣ ​ប៉ុណ្ណោះ (តែ​លេង​បាន ៦ ប្រកួត)។ Lewandowski ក៏​មាន​ឱកាស​តាម​ស្មើ​ឬ​ធ្វើ​ការ​នាំ​មុខ​វិញ ប្រសិន​ណា​នៅ​ប្រកួត​ពេល​ប៉ះ​ក្រុម​ខ្លាំង Dortmund នៅ​ចុង​សប្តាហ៍ គេ​អាច​មាន​ឱកាស​បង្កើត​គ្រាប់​បាល់។ គួរ​បញ្ជាក់​ថា Kane ជា Top Assist នៅ Premier League …

Read More »

អតីតកីឡាឆ្នើមរបស់ Arsenal លោក Pires បានបង្ហើបប្រាប់ពីឈ្មោះក្លឹបធំមួយ ដែល Mbappe គួរចុះហត្ថលេខាជាមួយ បើដើរចេញពី PSG

អតីតខ្សែប្រយុទ្ធរបស់ក្លិបកាំភ្លើងធំ Arsenal លោក Robert Pires បាននិយាយថាតារាឆ្នើមរបស់ក្រុម Paris Saint-Germain កីឡាករ Kylian Mbappe គួរតែចូលរួមជាមួយក្លឹប Real Madrid ដើម្បីទទួលបានអាជីពមួយ ដែលមានកម្រិតខ្ពស់បន្ថែមទៀត ។ ជាក់ស្តែងកុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ ២១ ឆ្នាំរូបនេះ នៅឯទឹកដី Parc des Princes នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២២ ខាងមុខ ហើយក្រុម PSG មាននៅតែកំពុងព្យាយាមបញ្ចុះបញ្ចូលឲ្យ Mbappe ទទួលយកកិច្ចព្រមព្រៀងថ្មីមួយផ្សេងទៀត ។ តែទោះជាយ៉ាងណាការពិភាក្សាចំពោះអនាគតរបស់ Mbappe ក្នុងការស្នាក់នៅទឹកដីបារាំង ហាក់កំពុងជាប់គាំង ដែលវាត្រូវបានគេរំពឹងថាខ្សែប្រយុទ្ធរូបនេះ អាចនឹងត្រូវគេអនុញ្ញាតិឲ្យចាកចេញ នៅពេលទីផ្សារដោះដូរកីឡាករ​បើកឡើងវិញ នៅរដូវក្តៅក្រោយ ។ មិនតែប៉ុណ្ណោះ Mbappe ជារឿយតែត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្រុម Madrid និង Liverpool ប៉ុន្តែជើងចាស់លោក Pires …

Read More »

មាន​តែ​កីឡាករ ២ រូប​ប៉ុណ្ណោះ​ក្នុង​លោក ដែល​ធ្លាប់​លើក ពាន PL/LaLiga និង Serie A ក្នុង​អាជីពកីឡា

កីឡាករ​ផ្លាស់ប្តូរ​ទ្រនំ​ច្រើន រាប់​ថា​ជា​រឿង​សាមញ្ញ​ទៅ​ហើយ ប៉ុន្តែ​មិនមែន​សុទ្ធ​តែ​រាល់​គ្នា​អាច​ទាញ​ភាព​ជោគជ័យ​ពី​ការ​ផ្លាស់ប្តូរ​នោះ​ទេ។ អ្នក​ខ្លះ​ធ្វើ​បាន​ដោយសារ​សមត្ថភាព​និង​ការ​ខិតខំ​ប្រឹងប្រែង​ពិតៗ រី​ឯ​អ្នក​ខ្លះ​ទៀត​ក៏​កើត​ចេញ​ពី​សំណាង​ផ្ទេរ​ទៅ​ជួន​ពេល​ដែល​ក្រុម​កំពុង​ជោគជ័យ​គ្រោង​នឹង​ឈ្នះ​ពាន​ក៏​មាន។ ជាក់ស្តែង​នៅ​លីគ​កំពូល​ទាំង ៣ ក្នុង​តំបន់​អឺរ៉ុប មាន Premier League, LaLiga និង Serie A តើ​អ្នក​គិត​ថា​កីឡាករ​រូប​ណា​ធ្លាប់​សម្រេច​ការ​លើក​ពាន​រង្វាន់​នៅ​ទី​នោះ​ក្នុង​អាជីព​របស់​ពួក​គេ? ចម្លើយ៖ គឺ​មាន​ឈ្មោះ Cristiano Ronaldo និង Danilo ដោយ​ CR7 ធ្លាប់​ឈ្នះ​ពាន Premier League ជាមួយ Man Utd, LaLiga ជាមួយ Real Madrid និង Serie A ជាមួយ Juventus។ ខណៈ​ដែល Danilo លើក​ពាន Premier League ជាមួយ Man City ហើយ LaLiga ជាមួយ …

Read More »

​លោក Quique Setienអតីត​គ្រូ​ចាស់ Barca និយាយថា Messi មិន​មែន​ជា​កីឡាករ​ដែលចេះតែ…

អតីត​គ្រូ​ចាស់​របស់​ក្លឹប Barcelona គឺ​លោក Quique Setien បាន​ផ្តល់​បទ​សម្ភាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ ជុំវិញ​បទពិសោធន៍​ខ្លះៗ​កំឡុង​ពេល​នៅ​ដឹកនាំ​ក្លឹប​កាតាឡាន់​បាន​រយៈ​ពេល ៧ ខែ។ និយាយ​ដល់​រឿង Lionel Messi គ្រូ​ចាស់​ខាង​លើ​បង្ហើប​ថា៖ “មាន​កីឡាករ​ជា​ច្រើន​ដែល​មិន​ងាយ​នឹង​ដឹកនាំ​ពួក​គេ​បាន​ទេ ហើយ​ក្នុង​ចំណោម​នោះ​ក៏​មាន Messi ​ម្នាក់​ដែរ ដោយ​អ្នក​ត្រូវ​ចាំ​ថា​គេ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក ហើយ​ខ្ញុំ​ជា​នរណា​ដែល​អាច​ផ្លាស់ប្តូរ​គេ​បាន​នោះ”។ លោក​បន្ត៖ “ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់ ហើយ​ក៏​ត្រូវ​តែ​ទទួល​យក​ដែរ ណា​មួយ​របៀប​ហ្នឹង​គឺ​គ្មាន​នរណា​អាច​ផ្លាស់ប្តូរ​គេ​ជាច​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្រៅ​ពី​រឿង​ហ្នឹង​វា​ក៏​មាន​រឿង​ស្មុគស្មាញ​ផ្សេង​ទៀត​ដែរ”។ ផ្សា​ភ្ជាប់​ដល់​បរាជ័យ​ស្ពឹក​មុខ​ដែល​លោក​ដឹកនាំ​ឲ្យ Barca ចាញ់ Bayern ៨-២ លោក Setien បន្ត៖ “វា​ពិត​ជា​ឈឺចាប់​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ចាញ់​បែប​ហ្នឹង ព្រោះ​អ្នក​ធ្លាក់​ចូល​ក្នុង​កំណត់ត្រា​ដ៏​អាក្រក់​មួយ​ជាមួយ​ភាព​បរាជ័យ”៕

Read More »

មកស្គាល់កីឡាករ​មួយ​រូបរបស់ Real ត្រៀម​ដើរ​តាម​គន្លង​របស់ James ផ្ទេរ​ទៅ Everton.

តាម​របាយការណ៍​ក្រៅ​ស្រុក​បាន​ចុះ​ផ្សាយ​ថា ខ្សែ​បម្រើ Isco ដែល​កំពុង​បាត់បង់​ឱកាស​ក្រោម​ការ​ដឹកនាំ​របស់​លោក Zinedine Zidane បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Everton នៅ​ជាមួយ​នឹង​មិត្ត​ចាស់ James Rodriguez។ សម្រាប់ James គេ​បាន​ចូលរួម​ជាមួយ​ក្លឹប​នៅ​អង់គ្លេស និង​ជួប​គ្រូ​សំណព្វ​ Carlo Ancelotti រយៈ​ពេល​ប៉ុន្មាន​ខែ​មក​ហើយ ដោយ​ពេល​នេះ​គេ​កំពុង​ក្លាយ​ជា Super Star ប្រចាំ​ក្លឹប​ស្ករ​គ្រាប់​ Everton ផង​ដែរ។ រី​ឯ Isco វិញ​ក៏​ចង់​ផ្ទេរ​ជួប​មិត្ត​ចាស់​របស់​គេ​ដែរ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ដើម្បី​តេស្តៗ​ពី​លទ្ធភាព​អាច​ទិញ​បាន​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២១។ នេះ​បើ​តាម​របាយការណ៍​ពី Mirror បាន​ចុះ​ផ្សាយ។ ក្លឹប​ដែល​ព្រម​ទទួល​យក Isco នឹង​ត្រូវ​ទទួល​ថ្លៃ​ពលកម្ម​របស់​គេ​ពេញ​ថ្លៃ​កំឡុង​ពេល​ខ្ចី​ជើង ហើយ​តម្លៃ​ផ្ទេរ​ដាច់​នៅ​បញ្ចប់​រដូវ​កាល​គឺ​ថ្លៃ​ប្រមាណ ១៨ លាន​ផោន៕ 

Read More »

មិន​គួរអោយជឿ Barcelona ​លេង​ស្មើ Alaves ​១-១ ​ទាំង​គេ​សល់​គ្នា​១០​នាក់​

ក្រុម FC Barcelona ​លេង​ស្មើ​ក្រុម Alaves ​ក្នុង​លទ្ធផល ១-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ ​ទាំង​ដែល​ក្រុម​ម្ចាស់​ផ្ទះ​នៅ​សល់​គ្នា​ត្រឹម​១០​នាក់​ប៉ុណ្ណោះ​នៅ​៣០​នាទី​ចុង​ក្រោយ។ ​នៅ​តង់​ទី​១ ​ក្រុម Alaves ​រក​គ្រាប់​បាល់​នាំ​មុខ​បាន​ទៅ​ហើយ ដោយ  Luis Rioja ​នៅ​នាទី​៣១ ខណៈ​ដែល​ក្រុម Barcelona ​គ្រប​ខ្លាំង​ប៉ុណ្ណា​ក៏​មិន​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​នៅ​តង់​​នេះ​ផង​ដែរ។ ​ឈាន​ចូល​ដល់​នាទី​៦២ ​កីឡាករ Jota Peleteiro ​របស់​ក្រុម Alaves ​បាន​ទទួល​កាត​ក្រហម ​ហើយ​ក៏​ជា​ពេល​ដែល Griezmann ​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​ផង​ដែរ។ ​នៅ​សល់​៣០​នាទី​ចុង​ក្រោយ Barcelona ​លេង​ទល់​ជាមួយ​ក្រុម​សល់​គ្នា​ត្រឹម​១០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ឱកាស​និង​សំណាង​មិន​ស្ថិត​នៅ​ខាង​ពួកគេ​នោះ​ទេ។ ​ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​ចែក​គ្នា​ម្នាក់​១ពិន្ទុ។ ដោយ​បច្ចុប្បន្ន Barcelona ​នៅ​លេខ​រៀង​ទី​១២​ឯ​ណោះ ​ក្រោយ​៤​ប្រកួត​ចុង​ក្រោយ​នៅ La Liga ​មិន​ស្គាល់​ពាក្យ​ឈ្នះ​សោះ៕

Read More »

លោកPep ​ប្រកាស​ថា​ការ​ទៅ​ដឹក​នាំ​ក្រុម ​ Fc Barcelona ​វិញ​គឺ​មិន​អាច​ទៅ​រួច​ទេ​

លោក ​Pep Guardiola ​បាន​ប្រកាស​ហើយ​ថា​ការ​ត្រលប់​ទៅ​ដឹក​នាំ​ក្រុម FC Barcelona ​វិញ​នៅ​ថ្ងៃ​អនាគត​នោះ​គឺ​មិន​អាច​ទៅ​រួច​ទេ ​ពោល​គឺ​លោក​នៅ​គ្រាន់​តែ​ជា​អ្នក​គាំទ្រ​ម្នាក់​ប៉ុណ្ណោះ។ ​លោក Victor Font ​បេក្ខភាព​ឈាន​មុខ​គេ​ក្នុង​ការ​ទទួល​បាន​តំណែង​ប្រធាន​ក្លឹប Barcelona ​ថ្មី ​បាន​និយាយ​ថា​ប្រសិន​បើ​លោក​ជាប់​ឆ្នោត​នោះ​រឿង​ដំបូង​បំផុត​គឺ​ត្រូវ​នាំ​យក Pep ​ឱ្យ​មក​ដឹក​នាំ​ក្រុម​វិញ។ ​និង​នាំ​យក​វីរបុរស​ក្លឹប​ជា​ច្រើន​នាក់​ទៀត​មក​ធ្វើ​ការ ​ជួយ​ពង្រឹង​ក្បួន Tiki Taka ​វិញ។ នៅ​ពេល​បាន​ដឹង​ដំណឹង​នេះ​ហើយ ​លោក Pep ​ក៏​មាន​ប្រតិកម្ម​ភ្លាម​ៗ​តែ​ម្ដង។ ​អ្នក​ចាត់ការ​ក្រុម Manchester City ​បច្ចុប្បន្ន​នេះ ​បាន​និយាយ​ថា​៖ “រយៈ​ពេល​ដែល​ខ្ញុំ​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម Barcelona ​គឺ​បាន​បញ្ចប់​ហើយ។ ខ្ញុំ​គិត​ថា​ខ្ញុំ​ធ្វើ​វា​បាន​ម្ដង​ប៉ុណ្ណោះ។ វា​បាន​ចប់​ហើយ ​ខ្ញុំ​នឹង​ត្រលប់​ទៅ​ទីក្រុង​នោះ​វិញ ​ដើម្បី​មើល​ការ​ប្រកួត​ក្លឹប​ជា​ទី​ស្រលាញ់​របស់​ខ្ញុំ។ វា​បាន​ចប់​សព្វ​គ្រប់​ហើយ”៕

Read More »

កីឡាករRonaldo ​ជា​សះស្បើយ​ពី​មេរោគ​កូវីដ​១៩​វិញហើយ​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ជា​សះស្បើយ​ពី​មេរោគ​កូវីដ​១៩​ហើយ ​ក្រោយ​ពី​ធ្វើ​តេស្ដ​អវិជ្ជមាន​កាល​ពី​ម្សិលមិញ​នេះ និង​អាច​ចូល​ហាត់​ជាមួយ​ក្រុម​បាន​ពេញ​លេញ​វិញ​តែ​ម្ដង។ Ronaldo ​តាំង​ពី​រក​ឃើញ​ថា​ខ្លួន​ឆ្លង​មេរោគ​អំឡុង​ពេល​លេង​ឱ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​មក រូបគេ​បាន​សម្រាក​ព្យាបាល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ​និង​អវត្តមាន​ប្រកួត​ដល់​ទៅ​៤​ប្រកួត​ឱ្យ​ក្រុម Juventus ​។ តែ​ក្រោយ​មក​ទៀត​នេះ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​ក៏​បាន​ធ្វើ​តេស្ដ​ជា​ថ្មី​ម្ដង​ទៀត ​និង​រក​ឃើញ​ថា​អវិជ្ជមាន​កូវីដ​១៩​ហើយ។ ក្រោយ​ពី​ធ្វើ​តេស្ដ​រក​ឃើញ​ថា​អវិជ្ជមាន​នេះ​ហើយ រូបគេ​នឹង​អាច​ចូល​លេង​បាន​តែ​ម្ដង​ឱ្យ​ក្រុម Juventus ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ដោយ​ប៉ះ​ជាមួយ​ក្រុម Spezia ​ក្នុង​ពាន​រង្វាន់ Serie A ​មុន​ពេល​បន្ដ​លេង​ពាន​រង្វាន់ UEFA Champions League ​ទល់​ក្រុម​ Ferancvaros ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ៕ប្រភព Marca

Read More »