facebook
Breaking News

កីឡា

ជម្រើស​ជាតិ​អង់គ្លេស ​កោះ​ហៅ កីឡាករFoden ​ឱ្យ​ចូលរួម​ក្រុម​វិញ​ហើយ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​របស់​ខ្លួន​ដើម្បី​ត្រៀម​ប្រកួត​នៅ​ពេល​ខាង​មុខ​នេះ​ហើយ ដោយ​ក្នុង​នោះ​ក៏​មាន​ខ្សែ​បម្រើ​ប្រយុទ្ធ ​Phil Foden ​ផង​ដែរ។ Foden ​និង Greenwood ​ត្រូវ​បាន​លោក ​Gareth Southgate ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ដក​ឈ្មោះ​ចេញ​កាល​ពី​ពេល​កន្លង​ទៅ ​បន្ទាប់​ពី​ធ្លាយ​រឿង​ពួកគេ​ណាត់​នារី​អ៊ីស្លង់​ឡើង​សណ្ឋាគារ។ តែ​ដោយសារ Foden ​នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​ក្រុម​អាជីព Man City ​និង​បាន​ចេញ​មុខ​សុំទោស ទទួល​ខុស​ត្រូវ​រឿង​កន្លង​មក ទើប​ពេល​នេះ​រូបគេ​ត្រូវ​បាន​លោក Southgate ​កោះ​ហៅ​ចូល​ក្រុម​វិញ​។ ​ដោយ​ឡែក Greenwood ​នៅ​មិន​ទាន់​មាន​ឈ្មោះ​ទេ ដោយសារ​តែ​រូបគេ​ធ្វើ​មិន​បាន​ល្អ​សោះ​ប៉ុន្មាន​ប្រកួត​មក​នេះ​នៅ​ក្លឹប Man Utd ​។ ​នៅ​សប្ដាហ៍​ខាង​មុខ​នេះ ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នឹង​មាន​ការ​ប្រកួត​៣​ប្រកួត ដោយ​ប៉ះ​ជាមួយ​ក្រុម​សាធារណរដ្ឋ​អៀរឡង់ បែលហ្ស៊ិក និង​អ៊ីស្លង់៕​

Read More »

ក្លឹប Real Madrid ត្រៀម​នឹង​របូត​កីឡាករ​នៅ​ឈុត​ធំ ២ រូប​នា​ទីផ្សារ​ដោះដូរ​ខែ​មករា

ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា អាច​នឹង​បាត់បង់​កីឡាករ​សំខាន់ ២ រូប នៅ​កំឡុង​ទីផ្សារ​ដោះដូរ​រដូវ​រងា ខែ​មករា ឆ្នាំ ២០២១ ខាង​មុខ។ នោះ​គឺ​ Luka Jovic និង Isco ដែល​សុទ្ធ​តែ​កីឡាករ​ស្ថិត​ក្រៅ​ជម្រើស​របស់​អ្នកចាត់ការ​លោក Zinedine Zidane។ សម្រាប់ Isco តាម​ដំណឹង​ល្ហៀងៗ ថា​ចង់​ផ្ទេរ​ទៅ​ Everton ដើរ​តាម​គន្លង​របស់​មិត្ត​ចាស់ James Rodriguez ប៉ុន្តែ​ផ្ទេរ​ត្រឹម​លក្ខខណ្ឌ​ខ្ចី​ជើង ដើម្បី​ចាំ​មើល​ស្ថានភាព​នៅ​បញ្ចប់​រដូវ​កាល​សិន។ យ៉ាងណាមិញ​លោក Carlo Ancelotti ក៏​បង្ហើប កាល​ពី​ថ្ងៃ​មុន​ដែរ​ថា Isco ជា​កីឡាករ​ល្អ​និង​មាន​អនុស្សាវរីយ៍​ច្រើន​ជាមួយ​លោក តែ​រឿង​ចង់​យក​មក​ក្លឹប​ Everton ឬ​អត់ លោក​មិន​ទាន់​និយាយ​នោះ​ ដោយឡែក​សម្រាប់ Jovic ដែល​ធ្លាក់​ទម្រង់​លេង​នៅ​រយៈ​ពេល​ចុង​ក្រោយ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្លឹប​នៅ​អ៊ីតាលី រួម​មាន AC Milaនិង Napoli។ កីឡាករ​ស៊ែប៊ី​ត្រូវ​បាន …

Read More »

កីឡាករ PSG របួស​គរ​ជើង​គ្នា ខណៈ​ត្រូវ​ជួប​ក្រុម​ខ្លាំង​លេខ​បី Rennes នៅ​ចុង​សប្តាហ៍​នេះ

ក្លឹប​បារាំង Paris Saint-Germain នឹង​ត្រូវ​តតាំង​ក្លឹប Rennes ​នា​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក។ មុន​ឈាន​ដល់​ការ​ប្រកួត​រវាង​ក្រុម​លេខ ១ និង​លេខ​ ៣ នៅ Ligue 1 យើង​ធ្វើ​ការ​បង្ហាញ​ពី​ស្ថានភាព​កីឡាករ​រវាង​ក្រុម​ទាំង​ពីរ និង​ទស្សន៍ទាយ​លទ្ធផល​ដែល​ព្យាករណ៍​ទុក​ពី​គេហទំព័រ Sportskeeda។ សម្រាប់ PSG ត្បិត​បើ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​លេង​បាន​ល្អ​នៅ​ការ​លេង​ក្នុង​លីគ ប៉ុន្តែ​សមាសភាព​កីឡាករ​ជា​ច្រើន​បាន​រង​របួស​ដូច​ជា Julian Draxler, Marco Verratti, Neymar, Mauro Icardi, Juan Bernat និង Alexandre Letellier ដែល​ញាំង​ឲ្យ​ការ​ប្រកួត​របស់​ពួក​គេ​នៅ​តំបន់​ខាង​លើ​អាច​ជា​នឹង​រង​បញ្ហា​បន្តិចបន្តួច។ ក្លឹប​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​សរុប ៧៣ លើក ខាង PSG ឈ្នះ ៣៧ លើក ស្មើ ១៧ លើក និង​ចាញ់ ១៩ លើក។ បើ​ទោះ​បី​ជា​ស្ថិតិ​កន្លង​មក​ឃើញ​ថា …

Read More »

កីឡាករHavertz ​តេស្ដ​វិជ្ជមាន​កូវីដ​១៩ ទើប​មិន​បាន​លេង​យប់​នេះ​

​ខ្សែ​ប្រយុទ្ធ​ Kai Havertz ​រក​ឃើញ​ថា​វិជ្ជមាន​កូវីដ​១៩ ទើប​បាន​ជា​រួបគេ​មិន​អាច​ចូល​លេង​ឱ្យ​ក្រុម Chelsea ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​បាន។ ​កីឡាករ​កំពុង​ឡើង​ជើង​ខាង​លើ​នេះ ​បាន​ធ្វើ​តេស្ដ​វិជ្ជមាន​មុន​ការ​ប្រកួត ដែល​ត្រូវ​ឱ្យ​រូបគេ​នៅ​ដោយ​ឡែក​សិន​ដើម្បី​ព្យាបាល។ ​អវត្តមាន​របស់​គេ ​បាន​ធ្វើ​ឱ្យ​លោក Lampard ​ដាក់​កីឡាករ Jorginho ​ជំនួស​តំណែង​បម្រើ​ប្រយុទ្ធ​នេះ​វិញ។ ​ជា​លទ្ធផល​ឃើញ​ថា​ក្រុម​តោខៀវ ​នៅ​តែ​បន្ដ​ធ្វើ​បាន​ល្អ ដោយ​យក​ឈ្នះ​លើ​ក្រុម Rennes ​បាន​ក្នុង​លទ្ធផល ​៣-០។ ​ ​រំលឹក​ថា Chelsea ​កំពុង​ធ្វើ​បាន​ល្អ​មែនទែន​ទាំង​ក្នុង​លីគ​និង​ពាន​រង្វាន់ UEFA Champions League ​ក្រោយ​ពី​កីឡាករ​របស់​ពួកគេ ​ជា​សះស្បើយ​ពី​របួស​អស់។ ​ក្នុង​ពាន UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ​នេះ ​ក្រុម Chelsea ​កំពុង​ឈរ​នៅ​កំពូល​តារាង ​ដោយ​មាន​៧​ពិន្ទុ៕

Read More »

ហា៎កម៉េចចឹង? អតីតកីឡាករម្នាក់បានរិះគន់ Ronaldo ថាជា កីឡាករខ្វះការគោរព និងគ្មានចំណេះដឹង ព្រោះតែរឿងមួយនេះ

អតីតកីឡាករ Pasquale Bruno បានបញ្ចេញមតិរិះគន់ទៅលើខ្សែប្រយុទ្ធព័រទុយហ្កាល់ ថាជាកីឡាករដែលគ្មានការគោរព ដោយសាររូបគេមិនចង់រៀនភាសាអ៊ីតាលី ហើយបែជានិយាយភាសាអេស្ប៉ាញជំនួសវិញ ។ ជាក់ស្តែងបើទោះបីជាមានវ័យរៀងជ្រែបន្តិចក៏ដោយ ប៉ុន្តែ Cristiano Ronaldo នៅតែបង្ហាញទម្រង់លេងយ៉ាងល្អ និងអាចសម្របខ្លួនបានយ៉ាងឆាប់រហ័សបំផុត ក្នុងក្របខ័ណ្ឌ Serie A ចាប់តាំងពីផ្លាស់ប្តូរមកពីក្រុម Real Madrid នៅក្នុងឆ្នាំ ២០១៨ កន្លងទៅ ។ ហើយយ៉ាងណាមិញ បើទោះបីជាការមកដល់របស់ខ្សែប្រយុទ្ធវ័យ ៣៥ រូបនេះ បានផ្តល់ផលវិជ្ជមានជាច្រើន សម្រាប់លីគកំពូលរបស់អ៊ីតាលី និងប្រទេសនេះទាំងមូលក៏ដោយ ប៉ុន្តែជើងចាស់លោក Bruno នៅតែជឿជាក់ថា Ronaldo ជាកីឡាករដែលគ្មានចំណេះដឹង និងមិនបានគោរពដល់ជនជាតិអ៊ីតាលីនោះទេ ។ មិនតែប៉ុណ្ណោះលោក Bruno បាននិយាយទៅកាន់ ‘Tiki Taka’ ថា ​៖ ” គាត់បានស្នាក់នៅប្រទេសអ៊ីតាលីអស់រយៈពេលពីរឆ្នាំមកហើយ ប៉ុន្តែគាត់នៅតែមិនបានរៀននិយាយភាសារបស់យើងទេ ។ គាត់ជាកីឡាករដែលគ្មានចំណេះដឹង …

Read More »

ពាន​ «គរុគុណ»​ មាន​សមាគម​ ក្លឹប​ ចូលរួម​ដល់​ទៅ​ ៥៥​ សរុប​អត្តពលិក​ ៤៧៨នាក់​

ពាន​រង្វាន់​ប៊ូល​ និង​ប៉េតង់​ «គរុគុណ»​ លើក​ទី១​ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នេះ​មាន​ ១៦​រាជធានី​ ខេត្ត​ ដែល​ជា​សមាជិក​របស់​សហព័ន្ធ​ចូលរួម​ និង​ត្រូវ​ជា​ ៥៥​ សមាគម​ ក្លឹប​ សរុប​អត្តពលិក​ទាំង​អស់​ ៤៧៨​នាក់។​ ១. បុរស(ពាន​ធំ) ៤១ ក្រុម ៣. យុវជន១៨ឆ្នាំចុះ ១៨ក្រុម ៤. យុវនារី ១៨ឆ្នាំចុះ ១០ ក្រុម ៥. វ័យ​ចាស់ ៨ ក្រុម ៦. យុវជន ១៥ឆ្នាំចុះ ២២ ក្រុម ៧. យុវនារី ១៥ឆ្នាំចុះ ១៦ ក្រុម​ រំលឹក​ដែរ​ថា​ ពាន​រង្វាន់​ «គរុគុណ»​នេះ​ធ្វើ​ឡើង​រំលឹក​ដឹងគុណ​ដល់​ស្ថាបនិក​ចាស់ៗ​ដែល​ជួយ​ជ្រោមជ្រែង​ និង​ធ្វើ​ឲ្យ​ប្រភេទ​កីឡា​ប៉េតង់​នេះ​ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។​ ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៦​ ដល់​ ៨​ …

Read More »

លោកZidane និយាយ​ថា Real Madrid ​ត្រូវ​តែ​ឈ្នះ Inter Milan ​នាយប់​នេះ​

​Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​អះអាង​ថា​ប្រកួត​ទល់​ក្រុម Inter Milan ​នៅ​រាត្រី​នេះ ​ត្រូវ​តែ​ឈ្នះ​ដាច់​ខាត ​ដើម្បី​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​។ ​Real Madrid ​ប្រសិន​បើ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Inter Milan ​ទៀត​នៅ​រាត្រី​នេះ ​នោះ​ពួកគេ​ភាគរយ​ច្រើន​នឹង​មិន​អាច​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បាន​ទេ។ ​ខណៈ​ដែល​២​ប្រកួត​កន្លង​មក​របស់​ក្រុម​លោក Zidane ​ទើប​បាន​១​ពិន្ទុ​ប៉ុណ្ណោះ។ ​ដូច្នេះ​ហើយ ទើប​ប្រកួត​នេះ ​អ្នក​ចាត់ការ​បារាំង​រូប​នេះ ​បាន​ហៅ​ថា​ជា​ប្រកួត​ផ្ដាច់ព្រ័ត្រ ​និង​ត្រូវ​តែ​ឈ្នះ​ដាច់​ខាត​តែ​ម្ដង។ ​Zidane ​និយាយ​ថា​៖ “ខ្ញុំ​មិន​បាន​គិត​រឿង​អនាគត​នៅ Real Madrid ​នោះ​ទេ ​ខ្ញុំ​គិត​ពី​ការ​ប្រកួត​នៅ​យប់​នេះ។ យើង​សំណាង​ណាស់ ដែល​បាន​ចូល​លេង​ពាន​រង្វាន់ UEFA Champions League ​។ Inter Milan ​ជា​ក្រុម​ល្អ​មួយ ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​លំបាក​មួយ​។ យើង​នឹង​ចាត់​ទុក​វា​ជា​ប្រកួត​ផ្ដាច់ព្រ័ត្រ ដែល​ត្រូវ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​វា”៕

Read More »

លោកPochettino ​បង្ហើបពីរការ​គ្រង​ចូល​ដឹក​នាំ​ក្រុម​វិញ ស្រប​ពេល Man Utd ​ចង់​បាន​…

លោក ​Mauricio Pochettino ​បាន​បង្ហើប​គម្រោង​ចូល​ដឹក​នាំ​ក្រុម​បាល់ទាត់​វិញ ​ក្រោយ​ពី​សម្រាក​ជា​ច្រើន​ខែ ដោយសារ Spurs ​បណ្ដេញ​ចេញ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​។ ​ស្រប​ពេល​អ្នក​ចាត់ការ​អាហ្សង់ទីន​ខាង​លើ​បង្ហើប​ពី​ការ​ចង់​ដឹក​នាំ​ក្រុម​វិញ​នេះ​ដែរ ​ក្លឹប Man Utd ​ឯ​ណោះ​ក៏​កំពុង​គិត​រក​អ្នក​ចាត់ការ​ថ្មី​មក​ជំនួស​តំណែង​របស់​លោក Ole ​ដែល​កំពុង​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​ដែរ។ ​បច្ចុប្បន្ន​បិសាច​ក្រហម ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១៥​ក្នុង​តារាង Premier League ​ក្រោយ​ពី​ធ្វើ​មិន​បាន​ល្អ​សោះ ​នា​ដើម​រដូវ​កាល​នេះ​។ ​លោក​Mauricio Pochettino ​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​ស្គាល់​រឿង​ល្អ​ៗ​ជា​ច្រើន​ក្នុង​ប្រទេស​នេះ ​ទំនៀមទម្លាប់​ល្អ ​ហើយ​ខ្ញុំ​ស្រលាញ់​ការ​រស់​នៅ​ទី​នេះ (អង់គ្លេស)។ ខ្ញុំ​តែងតែ​រួច​រាល់​ជា​និច្ច​ក្នុង​ការ​ចូល​ខ្លួន​ដឹក​នាំ​ក្រុម​ម្ដង​ទៀត ​ខ្ញុំ​ស្រលាញ់​បាល់ទាត់ ​វា​ជា​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​និង​ចង់​ធ្វើ​បំផុត”៕

Read More »

លោកPep ​ចង់​ឱ្យ Man City ​ឡើង​វគ្គ​១៦​ក្រុម ស្វ័យ​ប្រវត្តិ​ត្រឹម​ខែ​នេះ​តែ​ម្ដង​

ក្រុម Manchester City ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ Olympiacos ​នៅ​យប់​នេះ សម្រាប់​ពាន​រង្វាន់ UEFA Champions League ​សប្ដាហ៍​ទី​៣ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​។ ​នៅ​ក្នុង​ពូល C ​នេះ​ក្រុម Man City ​លេង​២​ប្រកួត​កន្លង​មក ឈ្នះ​ទាំង​ពីរ​ប្រកួត​តែ​ម្ដង ​និង​កំពុង​ឈរ​នៅ​កំពូល​តារាង​ហើយ។ ​នៅ​រាត្រី​នេះ ​ក្រុម​របស់​លោក Pep ​នឹង​តតាំង​ជាមួយ​ក្រុម Olympiacos ​ទៀត ​ហើយ​អ្នក​ចាត់ការ Pep ​ក៏​ចង់​បាន​ជ័យជម្នះ​យក​៣​ពិន្ទុ​បន្ថែម​ដែរ។ ​លោក ​បាន​អះអាង​ថា Man City ​ត្រូវ​ការ​ឈ្នះ​ប្រកួត​នេះ ​និង​ធានា​ឱ្យ​បាន​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ត្រឹម​ខែ​នេះ ព្រោះ​ការ​ប្រកួត​នៅ​ខែ​ក្រោយ ​គឺ​មមាញឹក​ខ្លាំង​មែនទែន។ ​លោក Pep ​បាន​និយាយ​ដូច្នេះ​ថា​៖ “អ្នក​ប្រហែល​មិន​ជឿ​ខ្ញុំ​នោះ​ទេ ​គ្រប់​ការ​ប្រកួត​នៅ​ទី​នេះ សុទ្ធ​តែ​ពិបាក​ទាំង​អស់។ គ្រប់​គ្នា​និយាយ​ស្រួល​ថា​ក្រុម​ណា​អាច​ឡើង​បាន ប៉ុន្តែ​ជាក់​ស្ដែង​អ្វី​ក៏​អាច​កើត​មាន​បាន​ដែរ។ យើង​នឹង​ដាក់​កីឡាករ​ឱ្យ​ល្អ​បំផុត ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។ យើង​ត្រូវ​ការ​ឡើង​ទៅ​វគ្គ​បន្ទាប់​ទៀត ​មុន​ពេល​កាល​វិភាគ​មមាញឹក​”។

Read More »

ឧត្តរមានជ័យ! FFC បើកការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាយុក្រោម ១៥ឆ្នាំ និង១៨ឆ្នាំ.

ឧត្តរមានជ័យ៖ រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិទ្យាល័យ តេជោសែនសំរោង ខេត្តឧត្តរមានជ័យ​សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ។ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាលើជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំនេះ​ផង​ដែរ។ ពិធីនេះប្រារព្ធឡើងដើម្បីបំផុសសកម្មភាពបាល់ទាត់ក្នុងស្រទាប់យុវជន ចូលរួមលេងកីឡាបាល់ទាត់ ដើម្បីសុខភាព កាត់បន្ថយភាពអសកម្មក្នុងសង្គម និងគ្រួសារ និងដើម្បីអភិវឌ្ឍន៍សមត្ថភាព ជំនាញរបស់យុវជនមានទេពកោសល្យល្អៗ ដើម្បីចូលរួមក្នុងក្រុមជម្រើសជាតិតាមអាយុ ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។ ការប្រកួតនេះចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១៕

Read More »