facebook
Breaking News

កីឡា

គ្រូ​ធំ Barca ប្រាប់​មូលហេតុ​ដែល​មិន​ដាក់ Messi ឲ្យ​ចូល​លេង​នៅ UCL

Barcelona នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ក្នុង​ទីក្រុង​កៀវ នៅ​ប្រទេស​អ៊ុយក្រែន​របស់​ម្ចាស់ផ្ទះ​ក្រុម Dynamo សម្រាប់​ការ​ប្រកួត​ជុំ​ទី ៤ ក្របខ័ណ្ឌ UEFA Champions League ។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក​ស្អែក​នេះ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ មុន​ឈាន​ដល់​ការ​ប្រកួត ក៏​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ព្រោះ​កីឡាករ Lionel Messi នឹង​មិនមាន​វត្តមាន​សម្រាប់​ប្រកួត​នោះ​ទេ ហើយ​នេះ​ក៏​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​មាន​មន្ទិល​សង្ស័យ ផ្សារភ្ជាប់​នឹង​ចចាមអារ៉ាម​នៃ​ការ​ចាកចេញ​របស់​លោក។ បែប​ណា​មិញ​តាម​រយៈ​ការ​ឆ្លើយតប​របស់​អ្នកចាត់ការ​លោក Ronald Koeman បាន​និយាយ​ថា ដោយសារ​ក្រុម​នាំ​មុខ​ពិន្ទុ ហើយ​គិត​ថា​ប្រកួត​ហ្នឹង​មិន​សូវ​សំខាន់ ទើប​ដាក់​ឲ្យ Messi សម្រាក ដោយ​គ្មាន​មូលហេតុ​ផ្សេង​នោះ​ទេ។ ប្រាប់​នៅ​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​លោក​និយាយ​ថា៖ “យើង​បាន​សម្រេច​មិន​ឲ្យ Messi និង De Jong ធ្វើ​ដំណើរ​ទៅ​ចូលរួម ​ព្រោះ​ស្ថានភាព​ការ​ប្រកួត​នៅ Champions League យើង​ស្ថិត​នៅ​ចំណុច​សុវត្ថិភាព​មួយ​ហើយ​សម្រាប់​ពិន្ទុ​ដែល​យើង​កំពុង​មាន ហើយ​កីឡាករ​ទាំង​ពីរ​ត្រូវ​ការ​សម្រាក ព្រោះ​គេ​លេង​ច្រើន​ប្រកួត​ហើយ”។ បញ្ជាក់​ថា គិត​ត្រឹម​ជុំ​ទី …

Read More »

ក្រុម​​Real Madrid ​ភ្ញាក់ផ្អើល ចំពោះ​ការ​សម្រេច​ចិត្ត​ចាកចេញ​របស់ កីឡាករIsco ​

​ក្រុម Real Madrid ​ភ្ញាក់ផ្អើល​មែនទែន​សម្រាប់​ការ​សម្រេច​ចិត្ត​ចាកចេញ​របស់​ខ្សែ​បម្រើ Isco ​នា​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ​។ ​Isco ​មិន​ដែល​មាន​ចិត្ត​ចង់​ចាកចេញ​ពី​ក្រុម Real Madrid ​ឡើយ បើ​ទោះ​ជា​រូបគេ​មិន​សួវ​មាន​ឱកាស​បាន​ចូល​លេង​ក៏​ដោយ ​នៅ​ប៉ុន្មាន​រដូវ​កាល​កន្លង​មក​នេះ។ តែ​សម្រាប់​ឆ្នាំ​នេះ​វិញ ​អ្វី​គ្រប់​យ៉ាង​បាន​ប្រែប្រួល ​គឺ​កីឡាករ​អេស្ប៉ាញ​នេះ​បាន​សម្រេច​ចិត្ត​សុំ​ក្លឹប​ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី​លេង​តែ​ម្ដង។ ​រូបគេ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​មិន​សូវ​មាន​នាទី​លេង​ឡើយ​នៅ​រដូវ​កាល​នេះ​។ ​ក្រុម​ដែល​ទំនង​ជា​នឹង​អាច​យក Isco ​បាន​នៅ​ខែ​មករា​ខាង​មុខ​នោះ​គឺ Everton ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Carlo Ancelotti ​ផ្ទាល់​តែ​ម្ដង។ ខណៈ​ដែល​ក្លឹប​អង់គ្លេស​មួយ​នេះ ​ក៏​ទើប​យក James ​ពី​ក្រុម Real Madrid ​ទៅ​លេង​នៅ​អង់គ្លេស​ផង​ដែរ៕

Read More »

Pep ​ថាចង់បាន Jack Grealish ​មក Man City ​ជាង​ចង់​បាន Messi ​ទៀត​

​លោក Pep Guardiola ​ពិត​ជា​ចង់​បាន​ខ្សែ​ប្រយុទ្ធ Lionel Messi ​មក​រួម​ក្រុម Manchester City ​ពិត​មែន ​នៅ​រដូវ​កាល​ក្រោយ​នេះ ប៉ុន្តែ​ជាក់​ស្ដែង​ទៅ ​កីឡាករ Barcelona ​មិនមែន​ស្ថិត​ក្នុង​លេខ​រៀង​ទី​១ ​នោះ​ទេ។ ​បើ​តាម​ប្រភព​នៅ​អង់គ្លេស ​បាន​បញ្ជាក់​ថា​កីឡាករ​ទី​១​ដែល​លោក Pep ​ចង់​បាន​មក​រួម​ក្រុម​នោះ​គឺ Jack Grealish របស់​ក្រុម Aston Villa ​ឯ​ណោះ។ ​កីឡាករ​កំពុង​ឡើង​ជើង​រូប​នេះ ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ទាក់ទង ប៉ុន្ដែ​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ ​គ្មាន​នរណា​អាច​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​យក​គេ​បាន​ឡើយ ​ព្រោះ​តែ​តម្លៃ​ខ្លួន​ខ្ពស់​ពេក​ដល់​១០០​លាន​ផោន។ Man City ​ក៏​មិន​អាច​ចាយ​ប្រាក់​១០០​លាន​ផោន​ទៅ​ដែរ​នៅ​គ្រា​នោះ ព្រោះ​ពួកគេ​បាន​ចំណាយ​ប្រាក់​ដល់​កម្រិត​ទៅ​ហើយ។ ​តែ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​បើ​សិន​ជា​អាច​យក​បាន Messi ​ដែល​អស់​កុងត្រា​មក Free ​នោះ​ច្បាស់​ណាស់​គឺ Jack Grealish ​នឹង​ក្លាយ​ជា​មុខ​សញ្ញា​ដែល​លោក Pep ​ហ៊ាន​បោះ​១០០​លាន​ផោន​ដើម្បី​ទិញ​យក​ជាក់​ជា​មិន​ខាន ក្នុង​គម្រោង​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​ក្រុម​ឡើង​វិញ៕

Read More »

កីឡាករPique ​របួស​ជង្គង់​ធ្ងន់ធ្ងរ ​អាច​នឹងសម្រាក​ពី​៤​ទៅ​៥​ខែ​ឯ​ណោះ

ខ្សែ​ការពារ Gerard Pique ​នឹង​សម្រាក​ព្យាបាល​របួស​ជង្គង់​របស់​ខ្លួន ​ពី​៤​ទៅ​៥​ខែ​ឯ​ណោះ ទើប​អាច​ចូល​ជួយ​ក្រុម FC Barcelona ​បាន​វិញ។Pique ​បាន​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ​ខាង​លើ​នេះ ​កើត​ឡើង​អំឡុង​ពេល​រូបគេ​លេង​ទល់​ក្រុម Atletico Madrid ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។ ​ ដោយ​ឡែក​របួស​នោះ ​ដំបូង​ឡើយ​ត្រូវ​បាន​គេ​ដឹង​ថា​អាច​នឹង​សម្រាក​ត្រឹម​២​ខែ​អី​ទេ តែ​ជាក់​ស្ដែង​ក្រោយ​ពី​ស្កេន​ទៅ ទើប​ដឹង​ថា​ជា​របួស​ជង្គង់​ធ្ងន់ធ្ងរ ​ហើយ​នឹង​សម្រាក​ពី​៤​ទៅ​៥​ខែ​ឯ​ណោះ ទើប​អាច​ចូល​លេង​វិញ​បាន​។ ​ក្រុម Barcelona ​ដែល​កំពុង​ស្ថិត​នៅ​ពាក់​កណ្ដាល​តារាង La Liga ​នោះ ​ក៏​កំពុង​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ដោយសារ​តែ​កីឡាករ​របួស​ផង​ដែរ។ ជាក់​ស្ដែង Ansu Fati ​ដែល​ជា​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ម្នាក់ ​ក៏​បាន​រង​របួស​ជង្គង់ ​និង​សម្រាក​ដល់​ទោ​៦​ខែ​ឯ​ណោះ៕

Read More »

របួស​ច្រើនម៉ែន ​តែ Liverpool ​នៅ​ធ្វើ​បាន​ល្អ ​គឺឈ្នះ Leicester ​៣-០

​ក្រុម​ហង្ស​ក្រហម Liverpool ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ដោយ​យក​ឈ្នះ​លើ​ក្រុម Leicester City ​បាន​ក្នុង​លទ្ធផល ​៣-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។ក្រុម​ការពារ​តំណែង​ជើង​ឯក Liverpool ​នៅ​តែ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​ដដែល បើ​ទោះ​ជា​កីឡាករ​ជា​ច្រើន​បាន​រង​របួស​ក៏​ដោយ។ ​ក្រុម​ហង្ស​ក្រហម Liverpool ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ដោយ​យក​ឈ្នះ​លើ​ក្រុម Leicester City ​បាន​ក្នុង​លទ្ធផល ​៣-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។ក្រុម​ការពារ​តំណែង​ជើង​ឯក Liverpool ​នៅ​តែ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​ដដែល បើ​ទោះ​ជា​កីឡាករ​ជា​ច្រើន​បាន​រង​របួស​ក៏​ដោយ។ ​ជាក់​ស្ដែង ប៉ះ​ក្រុម Leicester City ​នៅ​យប់មិញ​នេះ ពួកគេ​យក​ឈ្នះ​បាន​៣​គ្រាប់ ​កើត​ចេញ​ពី​ការ​ចូល​ទី​ខ្លួន​ឯង​របស់ Evans ​១​គ្រាប់ Jota ​១​គ្រាប់ ​និង Firmino ​១​គ្រាប់​ផង​ដែរ។ ​លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​ក្រុម Liverpool ​ហក់​ឡើង​ទៅ​លេខ​២​ក្នុង​តារាង …

Read More »

Klopp វាយបកទៅកាន់អ្នក ដែលតែងរិះគន់លើកីឡាករ Liverpool រូបនេះវិញ ក្រោយយកឈ្នះផុយៗលើ Leicester

គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp បានធ្វើការវាយបកទៅកាន់អ្នក ដែលតែងតែរិះគន់ទៅលើខ្សែប្រយុទ្ធ Roberto Firmino វិញ បន្ទាប់ពីកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ អាចស៊ុតគ្រាប់បាល់ទី ២ របស់គេសម្រាប់ក្រុមហង្សក្រហម នៅរដូវកាលនេះ អំឡុងជ័យជម្នះដោយលទ្ធផល ៣-០ ទៅលើក្រុម Leicester City ។ ជាក់ស្តែងក្រុមម្ចាស់ជើងឯក Premier League ហាក់បានបង្ហាញពីទម្រង់លេងដ៏ល្អបំផុតមួយរបស់ពួកគេ ក្នុងរដូវកាលនេះ ដើម្បីផ្តួលក្រុមកញ្ច្រោងខៀវ នៅឯទឹកដី Anfield ខណ: Firmino ត្រលប់មកអាចរកគ្រាប់បាល់បានឡើងវិញ ទៅលើក្រុមរបស់គ្រូបង្វឹកលោក Brendan Rodgers បន្ទាប់ពីគេបានប្រឈមមុខជាមួយសម្ពាធជាច្រើន ពោលគឺចាប់តាំងពីការមកដល់របស់កីឡាករ Diogo Jota ។ យ៉ាងណាមិញ ជារឿយខ្សែប្រយុទ្ធវ័យ ២៩ រូបនេះ តែងត្រូវបានទទួលបានការរិះគន់ជាច្រើន ដោយសារតែទម្រង់លេងមិនល្អរបស់គេនាពេលកន្លងមក ប៉ុន្តែទោះជាយ៉ាងគ្រូបង្វឹកលោក Klopp បានចេញមុខការពារកូនក្រុមរបស់លោករូបនេះ បន្ទាប់ពី …

Read More »

Zlatan ស៊ុត ២គ្រាប់ជួយជួយ AC Milan ​ឈ្នះ Napoli ​៣-១ ​(មានវីដេអូ)

​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា Zlatanបាន​បន្ដ​ជួយ​ក្រុម AC Milan ​យក​ឈ្នះ​លើ​ក្រុម Napoli ​ក្នុង​លទ្ធផល ​៣-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Serie A ​នៅ​យប់មិញ​នេះ​។ ​ក្រុម AC Milan ​ដែល​ឈរ​នៅ​កំពូល​តារាង ​នៅ​តែ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​ដដែល​នៅ​យប់មិញ​នេះ​។ ​ដោយ​ខ្សែ​ប្រយុទ្ធ Zlatan ​រក​បាន​ដល់​ទៅ​២​គ្រាប់​ម្នាក់​ឯ​ណោះ​នៅ​នាទី​២០ ​និង​៥៤។ ស្រប​ពេល​ក្រុម Napoli ​វិញ ​រក​បាន​១​គ្រាប់​តាម​ពី​ក្រោយ​ដោយ ​ពី Mertens ​នៅ​នាទី​៦៣ ​មុន​ពេល Hauge ​ថែម​បាន​គ្រាប់​បាល់​ទី​៣​វិញ​ទៀត​នៅ​នាទី ៩០+៥។ ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ គឺ​ក្រុម AC Milan ​បន្ដ​ឈរ​នៅ​កំពូល​តារាង Serie A ​ដោយ​មាន​២០​ពិន្ទុ​ពេញ ​ឆ្លង​កាត់​ការ​ប្រកួត​៨​ប្រកួត​មក​នេះ។ ក្រុម​លេខ​២ គឺ Sassuolo ​មាន​១៨​ពិន្ទុ ​ខណៈ​ដែល​ក្រុម​ការពារ​តំណែង​ជើង​ឯក​វិញ ​មាន​១៦​ពិន្ទុ ​ឈរ​នៅ​លេខ​៤​ក្នុង​តារាង៕

Read More »

Pep ​ថា​ក្រុម​ដែល​ដឹក​នាំ​ដោយ Jose ​គឺ​បែប​នេះ ​ឈ្នះ១​គ្រាប់​ហើយ​បិទ​ឈឹង​

​ក្រុម Manchester City ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Spurs ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។​ក្រុម​របស់​លោក Pep ​បាន​របូត​គ្រាប់​បាល់​តាំង​ពី​នាទី​៥ ​ម្ល៉េះ ក្រោយ​ពី​ខ្សែ​ការពារ Error ​ធ្វើ​ឱ្យ Son ​មាន​ឱកាស​ស្វែង​រក​គ្រាប់​បាល់​បាន។ ​ក្រោយ​ពី​មាន​១​គ្រាប់​នេះ​ហើយ ​លោក Jose Mourinho ​បាន​ប្ដូរ​យុទ្ធសាស្ត្រ​ភ្លាម ​ពោល​គឺ​ដាក់​ការពារ​នៅ​ខាង​ក្រោម​ជិត​ឈឹង​តែ​ម្ដង ដែល​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Pep ​ពិបាក​ក្នុង​ការ​សម្រុក​មែនទែន ​ពោល​គឺ​ស៊ុត​ជាង​២០​ជើង​ដែរ តែ​គ្មាន​បាន​១​គ្រាប់​នោះ​ទេ។ ​លោក Pep ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​បែប​នេះ​ដែរ​ថា​៖ “វា​គួរ​តែ​ល្អ យើង​លេង​បាន​ល្អ​ស្រដៀង​ទៅ​នឹង​រដូវ​កាល​ដទៃ​ទៀត​ដែរ។ ​យើង​មិន​បាន​ការពារ​ល្អ​សម្រាប់​គ្រាប់​ទី​១ ​ហើយ​បន្ទាប់​ពី​មាន​១​គ្រាប់​នោះ​មក ពួកគេ​ចុះ​ការពារ​ខ្លាំង​មែនទែន។ ពួកគេ​ការពារ​ដោយ​៦​នាក់ ហើយ​វា​នឹង​មិន​ងាយ​ស្រួល​ក្នុង​ការ​វាយ​សម្រុក​នោះ​ទេ”៕

Read More »

Barcelona ធ្លាក់​ក្នុង​កំណត់ត្រា​លេង​អន់​បំផុត ខកខាន​កើត​មាន ២៥ ឆ្នាំ

ក្លឹប​យក្ស​ Barcelona ​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Atletico Madrid នៅ​ជុំ​ទី ៨ ក្នុង​ក្របខ័ណ្ឌ LaLiga ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។ ការ​បាត់បង់ ៣ ពិន្ទុ​នេះ ​បាន​រុញ​ឲ្យ​ឈ្មោះ​របស់​អ្នក​មាន​បុណ្យ​ធ្លាក់​ទៅ​ក្នុង​កំណត់ត្រា​អាក្រក់​ខកខាន​កើត​មាន​អស់​រយៈ​ពេល ២៥ ឆ្នាំ។ ៨ ប្រកួត​ដំបូង ក្រុម​ស្ថិត​នៅ​តំបន់​កាតាឡាន់​រក​បាន​តែ ១១ ពិន្ទុ​ប៉ុណ្ណោះ ឈរ​លេខ​រៀង​ទី ១០ ក្នុង​តារាង តាម​រយៈ​ការ​ឈ្នះ ៣ ស្មើ ២ និង​ចាញ់ ៣។ ការ​បាត់បង់​ពិន្ទុ​ដ៏​ច្រើន​បែប​នេះ ធ្លាប់​កើត​មាន​ម្តង​នៅ​រដូវ​កាល ១៩៩៥/៩៦ ហើយ​នៅ​ឆ្នាំ ២០២០ វា​បាន​កើត​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​ហើយ។ នេះ​ជា​ការ​ស្វាគមន៍​ដ៏​អាក្រក់​មួយ សម្រាប់​អ្នកចាត់ការ​ថ្មី​លោក Ronald Koeman ហើយ​ប្រវត្តិ​ច្រំ​ដែល​របស់ Barcelona ដែល​យក​បាន​ពិន្ទុ​ទាប​នៅ ៨ ជុំ​ដំបូង​ ក៏​ធ្លាប់​កើត​មាន​ស្រដៀង​គ្នា ​ពីរ​លើក​ផ្សេង​ទៀត​នៅ​រដូវ​កាល ២០០២/០៣ និង ២០០៣/០៤។ …

Read More »

ក្រោយពីដឹងថា Man Utd ចង់បានកូនក្រុមខ្លួន Zidane ចេញមុខបញ្ជាក់ច្បាស់ៗថា………

លោក Zinedine Zidane បានធ្វើការព្រមានដល់ក្រុមបិសាចក្រហម Manchester United ថាខ្សែការពារ Raphael Varane គឺមិនមែនជាកីឡាករ ដែលមិនអាចផ្លាស់ប្តូរចេញទៅណាបាននោះទេ ហើយរូបគេនឹងស្នាក់នៅក្នុងក្លឹប Real Madrid រយ:ពេលយូរបន្តទៀត ។ RZinedine Zidane , Raphael Varane ជាក់ស្តែង Varane ថ្មីៗនេះបានលេចចេញជាគោលដៅដ៏សំខាន់មួយសម្រាប់បិសាចក្រហម នៅពេលដែលគ្រូបង្វឹកលោក Ole Gunnar Solskjaer កំពុងស្វែងរកខ្សែការពារដ៏សក្តិសមម្នាក់ ដើម្បីមកចាប់ដៃគូជាមួយកីឡាករ Harry Maguire នៅក្នុងក្រុមរបស់គាត់ ។ Raphael Varane តួរយ៉ាងកីឡាករសញ្ជាតិបារាំងរូបនេះ នៅសល់ពេលតិចជាង ២ ឆ្នាំទៀតប៉ុណ្ណោះ លើកិច្ចសន្យាបច្ចុប្បន្នរបស់គេជាមួយក្រុម Los Blancos ខណៈតម្លៃខ្លួនរបស់ម្ចាស់ពានរង្វាន់ World Cup រូបនេះ ក៏ត្រូវបានគេជឿជាក់ថាបានធ្លាក់ចុះដល់ក្រោម ៧០ លានផោនផងដែរ …

Read More »