ក្រុម Real Madrid លេងនៅក្នុងដីខ្លួនឯងផង បែរជាបរាជ័យក្រោមថ្វីជើងក្រុម Alaves ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ។ក្រុម Alaves ទទួលបានបាល់ប៉េណាល់ទីតាំងពីនាទីទី៥ក្នុងការប្រកួត ហើយសម្រេចបានដោយ Lucas Perez មុនពេល Joselu ថែមបានគ្រាប់បាល់ទី២ទៀតក្នុងការប្រកួតនេះ។ ក្រុមម្ចាស់ផ្ទះ Real Madrid ក៏ព្យាយាមវាយសម្រុកវិញផងដែរ ប៉ុន្តែត្រូវរង់ចាំដល់នាទី៨៦ឯណោះ ទើបពួកគេអាចរកបាន១គ្រាប់មកវិញ។ ចប់ការប្រកួត Real Madrid ចាញ់ក្នុងលទ្ធផល ២-១។ ក្រុមរបស់លោក Zidane ពេលនេះកំពុងស្ថិតក្នុងពេលវេលាពិបាកមែនទែន ពោលគឺស្ថិតនៅលេខរៀងទី៤ឯណោះក្នុងតារាង ហើយក៏ចាញ់ពិន្ទុក្រុមកំពូលតារាងច្រើនពិន្ទុផងដែរ៕
Read More »ឈរលើកំពូលតារាងPremier League ពិតមែន តែJose ថា Spurs គ្រាន់តែក្រុមតូចមួយ ដូចកូនសេះអិចឹង
ក្រុម Spurs លេងបានត្រឹមស្មើជាមួយក្រុម Chelsea ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ ក្នុងលទ្ធផល ០-០។ ជាមួយលទ្ធផលស្មើគ្នានេះ ក្រុម Spurs របស់លោក Jose Mourinho នៅតែរក្សាខ្លួននៅកំពូលតារាង Premier League បានដដែល ប៉ុន្តែមានពិន្ទុស្មើជាមួយក្រុម Liverpool ដែលស្ថិតនៅលេខ២ក្នុងតារាង។ ជាមួយគ្នានេះដែរ ត្បិតតែអាចរក្សាខ្លួននៅលេខ១ មែន ប៉ុន្តែលោក Jose Mourinho មិនសប្បាយចិត្តនោះទេ ព្រោះក្រុមរបស់លោកនៅស្ទើរនៅឡើយ។ អ្នកចាត់ការពួកគេយុទ្ធសាស្ត្រខាងលើនេះបាននិយាយក្រោយចប់ការប្រកួតជាមួយក្រុម Chelsea ថា៖ “ខ្ញុំមិនដឹងថាត្រូវយកពាក្យអ្វីមកប្រើនោះទេ។ យើងនៅតួច កូនសេះតួចមួយប៉ុណ្ណោះ។ ពួកគេ (Chelsea) ជាក្រុមធំមួយ គ្មានអ្វីត្រូវសង្ស័យទេ”៕
Read More »លោកJose ថា Chelsea ជាក្រុមមានសម្ពាធ ព្រោះពួកគេត្រូវការពានរង្វាន់
លោក Jose Mourinho បានអះអាងថាលោកមិនមានកង្វល់អ្វីច្រើនទេសម្រាប់ក្រុម Spurs ដោយក្រុមដែលមានសម្ពាធច្រើននោះគឺ Chelsea ឯណោះ ព្រោះពួកគេចំណាយច្រើនខ្លាំងដែលតម្រូវឱ្យមានពានរង្វាន់។ ក្រុម Spurs កំពុងឈរនៅកំពូលតារាង និងធ្វើបានល្អមែនទែននៅប៉ុន្មានប្រកួតមកនេះ។ ស្របពេលក្រុម Chelsea វិញក៏មិនអន់ដែរ គឺជាក្រុមដែលមានការចំណាយដើម្បីទិញកីឡាករថ្មីចូលច្រើនជាងគេនារដូវកាលនេះ។ ដូច្នេះហើយ ក្រុមតោខៀវច្បាស់ណាស់ត្រូវការពានរង្វាន់សម្រាប់អ្នកគាំទ្រវិញ ដើម្បីស្មើជាមួយការចំណាយ។ ដោយមុន Spurs ប៉ះជាមួយ Chelsea នៅសប្ដាហ៍នេះ លោក Jose Mourinho អ្នកចាត់ការក្រុមមាន់ខ្នាយមាសបានមើលឃើញថាក្រុមរបស់លោកមិនមានសម្ពាធអ្វីឡើយសម្រាប់ការប្រកួតមួយនេះ។ ដោយឡែកក្រុមតោខៀវទេ ដែលជាអ្នកត្រូវការជ័យជម្នះខ្លាំង។ ពួកគេមានក្ដីរំពឹងខ្ពស់ដើម្បីយកពានរង្វាន់ឱ្យបានសម្រាប់អ្នកគាំទ្រ ព្រោះរដូវកាលនេះ Lampard ចំណាយប្រាក់ច្រើនមែនទែនដើម្បីកសាងក្រុមដ៏ល្អមួយ៕
Read More »Barcelona នឹងកាត់ប្រាក់ឈ្នូលកីឡាករសរុប១១០លានផោន រយៈពេល៣ឆ្នាំ
ក្លឹប FC Barcelona បានសម្រេចចិត្តកាត់ប្រាក់ឈ្នួលកីឡាករសរុបដល់១១០លានផោន ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ដើម្បីជាការជួយទប់ចំណាយដែលរងផលប៉ះពាល់ដោយសារមេរោគកូវីដ១៩កន្លងទៅនេះ។ វិបត្តិកូវីដ១៩ ដែលធ្វើឱ្យគ្មានអ្នកគាំទ្រចូលទស្សនាការប្រកួតកន្លងទៅនេះ បានធ្វើឱ្យក្លឹបជាច្រើនខ្វះខាតប្រាក់សម្រាប់ចំណាយខ្លាំងមែនទែន។ ក្របខណ្ឌ La Liga បានដាក់វិធានការណ៍ជាច្រើនដើម្បីស្រោចស្រង់ក្លឹបជាច្រើនក្នុងគ្រាលំបាកនេះ ដោយក្នុងនោះក៏មានការកាត់ប្រាក់ឈ្នួលកីឡាករផងដែរ។ ដោយក្លឹបទាំងអស់អាចចាត់ចែកដោយខ្លួនឯចំពោះចំនួនប្រាក់ដែលពួកគេគិតថាល្មមសម្រាប់ទប់ចំណាយ។ ជាក់ស្ដែងក្នុងនោះ FC Barcelona បានបើកការចរចាជាមួយកីឡាករជាច្រើនសប្ដាហ៍មកហើយ ដោយទើបតែសម្រេចបានផលនៅពេលនេះទេ។ ពួកគេសម្រេចថានឹងកាត់ប្រាក់ឈ្នួលសរុប១១០លានផោនក្នុងរយៈពេល៣ឆ្នាំខាងមុខជាមួយកីឡាករក្រុមបាល់ទាត់ ដែលទទួលបានប្រាក់ឈ្នួលច្រើនជាងគេ៕
Read More »ចូលរួមរំលែកទុក្ខ!! ស្តេចបាល់ទាត់អាស្សង់ទីន Maradona ទទួលមរណៈភាពក្នុងអាយុ ៦០ ឆ្នាំ
លោកអ្នកដែលនិយមតាមដានពិភពបាល់ទាត់ប្រហែលជាបានស្គាល់ច្បាល់នៅស្តេចបាល់ទាត់ ដ៏ល្បីល្បាញមួយរូបរបស់អាស្សង់ទីនគឺលោក Diego Maradona ដែលលោកបានទទួលមរណភាព នៅថ្ងៃទី ២៥ ខែវិច្ចិកា ឆ្នាំ ២០២០ ក្នុងវ័យ៦០ឆ្នាំ ពោលគឺក្រោយខួបកំណើតគាត់ត្រឹមតែមួយខែប៉ុណ្ណោះ ដោយសារបញ្ហាបេះដូង នៅគេហដ្ឋានរបស់លោក នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយដោយសារពត៌មាន Reuters ។ លោក Diego Maradona កើតនៅថ្ងៃទី ៣០ សីហា ឆ្នាំ ១៩៦០ លើអាស្សង់ទីនដូចកីឡាកស្តេចតោ Leonal Messi ដែរឈ្មោះលោកត្រូវបានគេស្គាល់ តាំងពីឆ្នាំ ១៩៨២ នៅក្នុងក្លឹបអ្នកមានបុណ្យ Bacelona ហើយលោកបានជួយអោយក្រុមអាស្សង់ទីន ឈ្នះពាន World Cup ក្នុងឆ្នាំ ១៩៨៦ ហើយលោកបានធ្លាក់ខ្លួននៅពេលដែលគេបណ្តេញលោកចេញពីក្រុមបាល់ទាត់ក្នុងឆ្នាំ ១៩៩៤។ រឿងដែលគួរអោយសោកស្តាយបំផុតមួយគឺកំឡុងឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០០០ ការខូចចិត្តបានធ្វើ អោយលោកស្ទើរខូចអនាគតទាំងស្រុង ដោយលោកប្រើប្រាស់គ្រឿងញៀន ជក់បារី និង …
Read More »Moura ៖ Jose ជាគ្រូដែលនឹងនាំក្រុម Spurs លើកពានរង្វាន់
Lucas Moura ជឿជាក់ថាលោក Jose Mourinho នឹងដឹកនាំក្រុម Spurs ឱ្យស្គាល់ជាតិពានរង្វាន់មិនខានសម្រាប់រដូវកាលនេះ ប្រសិនបើគ្រប់គ្នាផ្ដល់ទំនុកចិត្តលើលោក។ក្រុម Spurs នារដូវកាលនេះឃើញថាមានទម្រង់លេងល្អប្លែក ដោយបច្ចុប្បន្នកំពុងឈរនៅកំពូលតារាង English Premier League ទៅហើយ ក្រោយពីយកឈ្នះក្រុម Manchester City ក្នុងលទ្ធផល ២-០ កាលពីពេលកន្លងទៅ។ ជាមួយទម្រង់លេងដ៏ល្អរបស់ក្រុម និងមិនមានកីឡាករសំខាន់របួសនេះដែរ បានធ្វើឱ្យ Moura ជឿជាក់ថា Spurs អាចឈ្នះពានរង្វាន់បានហើយសម្រាប់រដូវកាលនេះ។កីឡាករប្រេស៊ីលវ័យ២៨ឆ្នាំខាងលើបាននិយាយថា៖ “យើងកំពុងកសាងក្រុមដ៏ល្អមួយនារដូវកាលនេះ ហើយយើងក៏បាននាំយកកីឡាករល្អៗជាច្រើនមករួមក្រុមផងដែរ។ យើងដឹងថាវាពិបាកក្នុងការឈ្នះពានរង្វាន់ ប៉ុន្តែសម្រាប់ខ្ញុំមើលឃើញថាក្រុម Spurs សម្រេចចិត្តត្រូវណាស់ក្នុងការនាំលោក Jose Mourinho មកដឹកនាំ ព្រោះគាត់ជាអ្នកចាត់ការចង់ឈ្នះពានម្នាក់”៕
Read More »មួយគ្រាប់យប់មិញ Ronaldo តាមស្មើកំណត់ត្រាពិសេសរបស់ Messi នៅ UCL
Juventus បានយកឈ្នះ ២-១ ទៅលើក្រុម Ferencvaros កាលពីយប់មិញ ហើយក៏មានចំណែកគ្រាប់បាល់របស់តារាឆ្នើម Cristiano Ronaldo មួយផងដែរ។ ក្រៅពីជាចំណែករកបាន ៣ ពិន្ទុឲ្យក្រុមកីឡាករព័រទុយហ្គាល់ក៏បានចារឈ្មោះក្នុងកំណត់ត្រា ស្មើគ្នាជាមួយ Lionel Messi នាមជាកីឡាកររកបានគ្រាប់នៅ UCL សម្រាប់ការប្រកួតក្នុងដីច្រើនបំផុត ពោលគឺយប់មិញជាគ្រាប់បាល់ទី ៧០ ក្នុងដីសម្រាប់ CR7។ បញ្ជាក់ថា អ្នកទាំងពីរនឹងត្រូវតតាំងគ្នានៅប្រកួតជុំទី ១ នៅចុងខែធ្នូខាងមុខ តែប្រកួតនេះជាការលេងក្នុងទឹកដីរបស់ Barcelona ទេ អ៊ីចឹង M10 អាចមានឱកាសប្រជែងនាំមុខគ្រាប់បាល់ក្នុងដីលើ CR7 បាន ប្រសិនណាអាចបង្កើតគ្រាប់បាល់។ បង្វែរទៅគ្រាប់បាល់រួមនៅ UCL ឯណោះវិញ Ronaldo នៅតែឈរចំណាត់ថ្នាក់កំពូល ដោយមាន ១៣១ គ្រាប់ក្នុងដៃ បូកទាំងកាលលេងនៅក្លឹប Man Utd ក៏ដូចជា Real Madrid …
Read More »ព័ត៍មានលម្អិតពី ការស្លាប់របស់ Maradona និងសម្ដីចុងក្រោយមុនពេលលាចាកលោក
អតីតវីរបុរសរបស់អាហ្សង់ទីនលោក Diego Maradona វ័យ៦០ឆ្នាំបានទទួលមរណភាពដោយសារជំងឺគាំងបេះដូងកាលពីយប់មិញ ២សប្ដាហ៍បន្ទាប់ពីគេបានចេញពីមន្ទីរពេទ្យពីការវះកាត់ហូរឈាមក្នុងខួរក្បាល។ XMaradona បានជួយអាហ្សង់ទីនឈ្នះពាន World Cup ឆ្នាំ១៩៨៦ ក្នុងនោះក៏បានទម្លាក់អង់គ្លេសចេញពីវគ្គ៨ក្រុមចុងក្រោយដោយសារការយកដៃវាយបាល់បញ្ចូលទី ដែលគេឲ្យឈ្មោះថា “Hand of God”។ ភាពល្បីល្បាញរបស់គេបានធ្លាក់ចុះបន្ទាប់លេចព័ត៌មានប្រើប្រាស់កូកាអ៊ីន។ នៅព្រឹកថ្ងៃពុធ Maradona បានចុះមកទទួលទានអាហារពេលព្រឹក និងត្អូញត្អែរថាមានអារម្មណ៍ត្រជាក់។ សម្ដីចុងក្រោយ លោកបានប្រាប់ក្មួយរបស់លោកថាមានអារម្មណ៍មិនស្រួលខ្លួន មុនពេលត្រឡប់ទៅកាន់គ្រែដេក។ មិនយូរប៉ុន្មានមុនពេលថ្ងៃត្រង់ គិលានុបដ្ឋាយិកាម្នាក់បានរកឃើញ Maradona ហើយទូរសព្ទរកជំនួយ ប៉ុន្តែគេបានស្លាប់មុនពេលគ្រូពេទ្យមកដល់ទៅហើយ។ADVERTISING ប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីនលោក Alberto Fernandez ប្រកាសថា នឹងធ្វើការកាន់ទុក្ខសពរបស់ Maradona រយៈពេល៣ថ្ងៃ៕
Read More »អីចឹងសោះ!! Ronaldo ជាសោដ៏សំខាន់ក្នុងការជួយលោក Pirlo លើកពានជាលើកដំបូងជាមួយ Juventus.
មានការពិភាក្សាជាច្រើនអំពីអនាគតរបស់ Cristiano Ronaldo នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយប្រធានក្រុមព័រទុយហ្កាល់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិបធំៗមួយចំនួននៅអឺរ៉ុប។ ប៉ុន្តែអនាគតរបស់ខ្សែប្រយុទ្ធរូបនេះហាក់ដូចជាស្ថិតនៅក្នុងទីក្រុង Turin យ៉ាងហោចណាស់រហូតដល់កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់លោកត្រូវបញ្ចប់នៅឆ្នាំ ២០២២។ កាសែត Tuttosport ដែលមានមូលដ្ឋាននៅទីក្រុង Turin បានរាយការណ៍ថា កីឡាករ Cristiano Ronaldo នឹងស្នាក់នៅជាមួយក្លឹប Juventus ជាមួយកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ ជាពិសេសដោយសារតែទំនាក់ទំនងដែលគាត់មានជាមួយគ្រូបង្វឹកលោក Andrea Pirlo ។ លោក Pirlo និង Ronaldo បានលើកការសន្ទនាជាលើកដំបូងរបស់ពួកគេ ហើយឥឡូវនេះគ្រូបង្វឹកខាងលើចង់ឱ្យលេខ៧ បន្តបំបែកនិងបង្កើតកំណត់ត្រាជាថ្មីៗបន្ថែមទៀត ខណៈ Cristiano ក៏ចង់ជួយគ្រូបង្វឹកថ្មីរូបនេះឈ្នះពាន Serie A ក្នុងរដូវកាលដំបូងរបស់គាត់ផងដែរ។ លោក Fabio Paratici នាយកកីឡារបស់ Juventus ក៏បានធ្វើការអត្ថាធិប្បាយអំពីអនាគតរបស់កីឡាករដោយទទូចថា Ronaldo នឹងមិនដើរចេញពីក្លឹបនោះទេ។ នាយកកីឡាខាងលើបានប្រាប់ DAZN ថា៖ “គាត់នឹងស្នាក់នៅ Juventus …
Read More »ខ្សែប្រយុទ្ធ Wayne Rooney ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលខ្លួនផ្លាស់ទៅលេងនៅឯក្លិប….
ខ្សែប្រយុទ្ធ Wayne Rooney បានបង្ហើបថាគាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយ Real Madrid ឬ Barcelona នៅពេលដែលគាត់បានទទួលសំណើកាលពីលោកនៅឯក្លិប Manchester United កាលពី ១០ ឆ្នាំមុន។ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានបង្ហាញពីបំណងចង់ចាកចេញពីបិសាចក្រហមនៅខែតុលាឆ្នាំ ២០១០ បន្ទាប់ពីបានសាកសួរពីមហិច្ឆតា និងសមត្ថភាពរបស់ក្លិបក្នុងការទាក់ទាញកីឡាករឆ្នើមៗ។ ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ក្នុងចំណោមក្លឹបកំពូលៗនៅអឺរ៉ុប នៅពេលពួកគេព្យាយាមនាំយក Rooney ចេញឆ្ងាយពីទឹកដី Old Trafford ។ Chelsea ត្រូវបានគេជឿជាក់ថា ជាអ្នកនាំមុខគេសម្រាប់ការចុះហត្ថលេខាខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ ហើយគូប្រជែងដ៏ជូរចត់រួមទីក្រុង ពោលគឺ Manchester City ក៏ចាប់អារម្មណ៍ចង់បានដែរ។ បើទោះបីជាកន្លងផុតជាយូមកហើយក្ដី ពេលនេះ Rooney បានបង្ហើបឱ្យដឹងថា Real និង Barca ក៏ស្ថិតក្នុងចំណោមក្លិបកំពូលចង់បានគេផងដែរ ហើយខ្លួនក៏ត្រៀមផ្លាស់ទៅក្របខណ្ឌ La Liga កាលពីគ្រានោះផងដែរ។ Rooney បច្ចុប្បន្នដែលដើរតួនាទីជាកីឡាករផងគ្រូបង្វឹកផង បានប្រាប់ទូរទស្សន៍ UTD …
Read More »