facebook
Breaking News

កីឡា

FIFA និង​ AFC សម្រេចចិត្ត​ផ្អាកការ​ប្រកួត​ជម្រុះ 2022 FIFA World Cup នៅតំបន់​អាស៊ី​ទាំងអស់

បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសមាគមដែលជាសមាជិករបស់ទ្វីបអាស៊ី FIFA និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) យល់ព្រមពន្យាពេលការប្រកួតជម្រុះជុំ​ទី​២ ពាន​រង្វាន់ 2022 FIFA World Cup ដែល​មាន​បី​ចំណុច​ដូចខាងក្រោម ៖ ការ​ប្រកួត​ទាំងអស់​ដែល​នឹង​ត្រូវ​លេង​តាមកាលវិភាគ FIFA Day ចាប់​ពីថ្ងៃ​ទី ២៣​ដល់​៣១​ខែ​មីនា​ឆ្នាំ​២០២០​និង​ថ្ងៃ​ទី ១ដល់​៩មិថុនា​នឹង​ត្រូវពន្យារពេលនៅ​ថ្ងៃ​ក្រោយ​ទៀត FIFA និង AFC នឹង​ពិភាក្សាបន្ថែម​ទៀត​អំពី​ព័ត៌មានលម្អិត​នៃ​ការពន្យារពេល​ការ​ប្រកួត​ទាំងអស់។ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលឆ្លងនៃជំងឺប្រភេទថ្មី COVID-19 ដ៏កាចសាហាវ ដែលកំពុងឆ្លងមនុស្សប្រមាណលើសពី១០មុឺននាក់ទៅហើយ ស្របពេលដែលអ្នកស្លាប់កើនឡើងលើសពី៣ពាន់នាក់ជុំវិញពិភពលោក ជាហេតុនាំឲ្យសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្រេចក្នុងថ្ងៃនេះ លើកពេលការប្រកួតនៃវគ្គជម្រុះជុំទី២ ប្រចាំទ្វីបអាស៊ី ដែលគ្រោងនឹងរៀបចំតាមកាលវិភាគចាស់នៅថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមីនា និងថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ សម្រាប់កាលបរិច្ឆេទនៃការប្រកួតថ្មី FIFA និង AFC នឹងសម្រេចនាពេលក្រោយ ក៏ដូចជាការប្រកាសនាពេលក្រោយដូចគ្នា។ ខណៈតាមគម្រោងការអាចនឹងរៀបចំកំឡុងខែតុលា ដល់ខែវិច្ឆិកា ចុងឆ្នាំវិញ៕

Read More »

Bruno ​ក្លាយ​ជា Legend ​របស់ Man Utd ​ក្រោយ​​ហ៊ានឈ្លោះ​ជាមួយ​ Pep ​និង​លួច​ហៅ Pepថា…

​ ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Manchester City ​ក្នុង​លទ្ធផល ២-០ ​ក្នុង​ការ​ប្រកួត Premier League ​កាល​ពី​យប់មិញ​នេះ​។ ​២​គ្រាប់​របស់​ក្រុម​លោក Ole ​ធ្វើ​បាន​សម្រេច​ដោយ Martial ​នៅ​នាទី​៣០​ ​និង McTominay ​នៅ​នាទី​៩០+៦ ​។ ក្នុង​ការ​ប្រកួត​នេះ​ដែរ អ្នក​គាំទ្រ​ពេញ​​ចិត្ត​និង​សរសើរ​ទម្រង់​លេង​របស់ Bruno ​ខ្លាំង​មែនទែន ​ហើយ​លោក Pep ​វិញ​ក៏​ភ្ញាក់ផ្អើល​ចំពោះ​កីឡាករ​ចំណូល​ថ្មី​របស់​ក្រុម​បិសាច​ក្រហម​នេះ​ដែរ។ ​ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​ការ​ប្រកួត​នេះ​ទៀត​គឺ ​កាយ​វិការ​របស់ Bruno ​តែ​ម្ដង។ រូបគេ​ទើប​តែ​ចូល​លេង​ឱ្យ​បិសាច​ក្រហម​នៅ​ខែ​មករា​នេះ​ទេ ប៉ុន្តែ​ត្រូវ​បាន​អ្នក​គាំទ្រ​ចាត់​ទុក​ថា​ជា Legend ​របស់​ក្លឹប​ទៅ​ហើយ។ ​ហៅ Legend ​នេះ គឺ​ដោយសារ​តែ​កីឡាករ​ព័រទុយហ្គាល់​នេះ ​ហ៊ាន​ឈ្លោះ​ជាមួយ​លោក Pep ​និង​លួច​ហៅ Pep ​តិច​ៗ​ថែម​ទៀត​ផង។ អ្នក​គាំទ្រ​ខ្លះ​ថា ​Bruno ​ហៅ​អ្នក​ចាត់ការ​ក្រុម …

Read More »

ស្តេចសរ Real បរាជ័យក្រោមថ្វីដៃ Real Betisដោយលទ្ធផល ២ទល់និង ១ (មានវីដេអូ)

ក្រុមអធិរាជស្តេចស Real Madrid បានចាញ់ ក្រុម Real Betis ក្នុងលទ្ធផល ២-១ កាលពីយប់មិញធ្វើបាត់បង់ឪកាសឡើងលើកំពូលតារាង Laliga ។ក្រុមម្ចាស់ផ្ទះ Real Betisស៊ុតបញ្ជូលទី បានមួយគ្រាប់ក្នុងតង់ទី១ នៅនាទីទី 40ដោយកីឡាករ Sidnei តែត្រូវបានក្រុម Real Madrid​ វាយបកបានមួយគ្រាប់វិញ ប៉េណាងទីដោយកីឡាករ Benzemaក្នុងនាទីទី ៤៥ ។ ចូលដល់តង់ទី២ ជិតបញ្ចប់ការប្រកួតកីឡាករ Cristian Tello របស់ក្រុម Real Betisរកបានមួយគ្រាប់បន្ថែម ធ្វើអោយក្រុម Real Madrid ចាញ់ Real Betisដោយលទ្ធផល ២ទល់និង ១។ ទស្សនាវីដេអូការប្រកួត

Read More »

City ​នឹង​បើក​ផ្លូវ​ឲ្យ​តារា​ឆ្នើម​មួយ​រូប​ចាកចេញ ប្រសិន​ការ​តវ៉ា​ក្តី​ជាមួយ UEFA មិន​ទទួល​ជោគជ័យ

ក្លឹប Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ព្រម​បើក​ផ្លូវ​ឲ្យ​តារា​ឆ្នើម​ Sergio Aguero ចាកចេញ​ពី​ក្លឹប ប្រសិន​ណា​ការ​តវ៉ា​ក្តី​ជាមួយ​សមាគម​បាល់ទាត់​អឺរ៉ុប​ការ​ដែល​ខ្លួន​មិន​បាន​លេង​នៅ UCL រយៈ​ពេល ២ ឆ្នាំ​ពុំ​ទទួល​បាន​ជោគជ័យ។ City ដែល​ល្មើស​ច្បាប់ FFP របស់ UEFA ​បាន​កំណត់​ឲ្យ​ខកខាន​ចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប ២ រដូវ​កាល​ហើយ​ពេល​នេះ​មេឃ​ខៀវ​កំពុង​ដុតដៃដុតជើង​ខ្លាំង​ក្នុង​ការ​តវ៉ា​ក្តី​ឲ្យ​លើកលែង​មក​វិញ ប៉ុន្តែ​លទ្ធផល​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ។ សម្រាប់​តារា​ឆ្នើម Aguero ដែល​មាន​វ័យ ៣១ ឆ្នាំ​ទៅ​ហើយ​នោះ ចាំ​បាច់​គឺ​ចង់​លេង​នៅ​ពាន​រង្វាន់ Champions League ជា​ខ្លាំង ពោល​គឺ​ចង់​ឈ្នះ​មុន​រូប​គេ​ត្រូវ​ព្យួរ​ស្បែក​ជើង​ពី​អាជីព​បាល់ទាត់ ​ហើយ​បើ​រង់ចាំ​ដល់​ដាច់​ការ​ពិន័យ​រយៈ​ពេល ២ ឆ្នាំ គឺ​កីឡាករ​អាហ្សង់ទីន​ឈាន​ដល់​វ័យ ៣៤ ឆ្នាំ​បាត់​ទៅ​ហើយ។ រំឭក​ថា​មិន​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ថា Aguero ចង់​ផ្លាស់​ទៅ​ក្លឹប​កំពូល​មួយ​ណា ប៉ុន្តែ​តាម​ការ​បញ្ជាក់​កាល​ពី​ខែ​មករា​កន្លង​មក​លោក​ថា​មាន​បំណង​ចង់​វិល​ត្រលប់​ទៅ​ក្លឹប​កាល​ពី​កុមារភាព​ផង​ដែរ នោះ​គឺ Independiente នៅ​ឆ្នាំ​បញ្ចប់​នៃ​អាជីព​លើ​ទីលាន​បាល់ទាត់៕

Read More »

តារា​ឆ្នើម​ Sergio Aguero និងត្រូវចាកចេញពី Manchester City ប្រសិន​ការ​តវ៉ា​ក្តី​ជាមួយ UEFA មិនទទួល​ជោគជ័យ !

ក្លឹប Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ព្រម​បើក​ផ្លូវ​ឲ្យ​តារា​ឆ្នើម​ Sergio Aguero ចាកចេញ​ពី​ក្លឹប ប្រសិន​ណា​ការ​តវ៉ា​ក្តី​ជាមួយ​សមាគម​បាល់ទាត់​អឺរ៉ុប​ការ​ដែល​ខ្លួន​មិន​បាន​លេង​នៅ UCL រយៈ​ពេល ២ ឆ្នាំ​ពុំ​ទទួល​បាន​ជោគជ័យ។ City ដែល​ល្មើស​ច្បាប់ FFP របស់ UEFA ​បាន​កំណត់​ឲ្យ​ខកខាន​ចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប ២ រដូវ​កាល​ហើយ​ពេល​នេះ​មេឃ​ខៀវ​កំពុង​ដុតដៃដុតជើង​ខ្លាំង​ក្នុង​ការ​តវ៉ា​ក្តី​ឲ្យ​លើកលែង​មក​វិញ ប៉ុន្តែ​លទ្ធផល​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ។ សម្រាប់​តារា​ឆ្នើម Aguero ដែល​មាន​វ័យ ៣១ ឆ្នាំ​ទៅ​ហើយ​នោះ ចាំ​បាច់​គឺ​ចង់​លេង​នៅ​ពាន​រង្វាន់ Champions League ជា​ខ្លាំង ពោល​គឺ​ចង់​ឈ្នះ​មុន​រូប​គេ​ត្រូវ​ព្យួរ​ស្បែក​ជើង​ពី​អាជីព​បាល់ទាត់ ​ហើយ​បើ​រង់ចាំ​ដល់​ដាច់​ការ​ពិន័យ​រយៈ​ពេល ២ ឆ្នាំ គឺ​កីឡាករ​អាហ្សង់ទីន​ឈាន​ដល់​វ័យ ៣៤ ឆ្នាំ​បាត់​ទៅ​ហើយ។ រំឭក​ថា​មិន​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ថា Aguero ចង់​ផ្លាស់​ទៅ​ក្លឹប​កំពូល​មួយ​ណា ប៉ុន្តែ​តាម​ការ​បញ្ជាក់​កាល​ពី​ខែ​មករា​កន្លង​មក​លោក​ថា​មាន​បំណង​ចង់​វិល​ត្រលប់​ទៅ​ក្លឹប​កាល​ពី​កុមារភាព​ផង​ដែរ នោះ​គឺ Independiente នៅ​ឆ្នាំ​បញ្ចប់​នៃ​អាជីព​លើ​ទីលាន​បាល់ទាត់៕ ប្រភព៖ AF

Read More »

Premier League ​បាន​ចេញ​ច្បាប់​មួយ​មិន​ឱ្យ​កីឡាករ​ក្លឹប​ទាំង​អស់​ចាប់​ដៃ​គ្នា​មុន​ចូល​លេង​ ដើម្បី ការពារ​ឆ្លង​ Covid-19 ​

​ក្របខណ្ឌ Premier League ​បាន​ចេញ​ច្បាប់​មួយ​មិន​ឱ្យ​កីឡាករ​ក្លឹប​ទាំង​អស់​ចាប់​ដៃ​គ្នា​មុន​ចូល​លេង​ការ​ប្រកួត​ដូច​រាល់​ដង​នោះ​ទេ ដើម្បី​ការ​ការពារ​ឆ្លង​មេរោគ Covid-19 ។ ​ជាក់​ស្ដែង​ការ​ប្រកួត​រវាង​ក្រុម Liverpool ​និង Bournemouth ​កាល​ពី​យប់មិញ ​មិន​បាន​ចាប់​ដៃ​គ្នា​មែន ​ដើម្បី​ការពារ​ឆ្លង​មេរោគ Covid-19 ។ ​បើ​ទោះ​ជា​មិន​មាន​កីឡាករ​ណា​ម្នាក់​ក្នុង​ក្របខណ្ឌ​នេះ មាន​ឆ្លង​រោគ​ក៏​ពិត​មែន ប៉ុន្តែ​នេះ​ជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​ជា​ច្រើន​ទៀត ​ការពារ​ខ្លួន​ពី​មេរោគ Covid-19 ​។ ​ការ​លេង​ដោយ​មិន​ចាប់​ដៃ​គ្នា បាន​ត្រឹម​កីឡាករ​ដើរ​កាត់​មុខ​ធម្មតា​មុន​ចាប់​ផ្ដើម​ការ​ប្រកួត​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ប្លែក​ចិត្ត​ខ្លាំង​មែនទែន ព្រោះ​កន្លង​មក​មិន​ដែល​បាន​ឃើញ​បែប​នេះ​ឡើយ៕

Read More »

ប្រធាន​សមាគម​បាល់ទាត់​អ៊ីតាលី បានធ្វើការស្នើសុំ​ឲ្យ​លុប​ចោល​ការ​ប្រកួត​ទាំងអស់នៅ​រដូវ​កាល​នេះដោយសារតែ…

លោក​ Damiano Tommasi ប្រធាន​សមាគម​បាល់ទាត់​អ៊ីតាលី​ បាន​ធ្វើ​ការ​ស្នើ​សុំ​ឲ្យ​លុប​ចោល​ការ​ប្រកួត​បាល់ទាត់​ទាំង​អស់​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​។ ឥស្សរជន​បាល់ទាត់​រូប​នេះ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​ Twitter របស់​ខ្លួន​ថា៖ ” បញ្ឈប់​បាល់ទាត់​លីគ​ទៅ ចង់​បាន​អី​ទៀត! សុខភាព​ជា​ចម្បង ” [1]។ មក​ទល់​នឹង​ពេល​នេះ​ រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី​បាន​បិទ​ក្រុង​មិន​តិច​ជាង​ ១០​ទេ​ដើម្បី​ធ្វើ​ការ​ទប់​ស្កាត់​ជំងឺ​នេះ​ ដោយ​មិន​តម្រូវ​ឲ្យ​នរណា​ម្នាក់​ចេញ​ឫ​ចូល​ទៅ​ទី​ក្រុង​ទាំង​នោះ​ឡើយ​ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​អ៊ីតាលី​មួយ​ចំនួន​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ នា​ពេល​ថ្មីៗ​នេះ​ ករណី​ឆ្លង​ជំងឺ​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​បាន​កើន​ឡើង​រហូត​ ទៅ​ដល់​ ៥០៦១​ករណី​ និង​មាន​អ្នក​ស្លាប់​ដល់​ទៅ​ ២៣៣នាក់​នៅ​ក្នុង​ប្រទេស​នេះ​ផ្ទាល់​៕ ប្រភព៖ Fox Sports Asia

Read More »

ខ្សែ​ប្រយុទ្ធ​ម្នាក់ ​មិន​ព្រម​ទៅ Barca ​ព្រោះ​មិន​ចង់​អង្គុយ​កៅអី​បម្រុង​

​ Ismaila Sarr ​បាន​បដិសេធ​មិន​ព្រម​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប FC Barcelona ​ព្រោះ​រូបគេ​មិន​ចង់​ទៅ​អង្គុយ​កៅអី​បម្រុង​នោះ​ទេ​។​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ​ក្លឹប FC Barcelona ​បាន​ដេញ​ថ្លៃ​យក Sarr ​ពី​ក្រុម Rennes ​កាល​គ្រា​នោះ។ ​កីឡាករ​សេណេហ្គាល់​បាន​អះអាង​ថា​នៅ​ឆ្នាំ​២០១៧​នោះ ​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​ក៏​បាន​ទាក់ទង​យក​រូបគេ​ទៅ​លេង​ដែរ ប៉ុន្តែ​មិន​មែន​ជា​ជម្រើស​ដំបូង​នោះ​ទេ។ ដូច្នេះ​ហើយ ទើប​រូបគេ​បដិសេធ ​ព្រោះ​មិន​ចង់​ទៅ​អង្គុយ​កៅអី​បម្រុង។ ​រំលឹក​ថា​បច្ចុប្បន្ន​នេះ ​កីឡាករ​វ័យ​២២​ឆ្នាំ​ខាង​លើ ​កំពុង​លេង​នៅ​ក្លឹប Watford ​ហើយ​ក៏​បង្ហាញ​ទម្រង់​លេង​ល្អ ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ផង​ដែរ។ ​រូបគេ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ នៅ​ពេល​រក​គ្រាប់​បាល់​បាន យក​ឈ្នះ​លើ​ក្រុម Liverpool ​៣-០ ​កា​ល​ពី​ពេល​កន្លង​ទៅ៕

Read More »

ចេញហើយ!! អ្នកដែលឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំនៅ Premier League បានទៅលើ…

ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Tammy Abraham បានឈ្នះពានរង្វាន់ពីរ រួមមានពានកីឡាករឆ្នើមប្រចាំឆ្នាំនៅ Premier League និង ពានកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី London Football Award (LFA) កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ ។ កីឡាករវ័យ ២២ ឆ្នាំ ស៊ុតបាន ១៥ គ្រាប់ គិតត្រឹមសប្ដាហ៍ទី ២៨ ក្នុងក្របខណ្ឌ​លីគកំពូលអង់គ្លេស រដូវកាលនេះ។ ដោយសារតែទម្រង់លេងដ៏លេចធ្លោរបស់គេ Abraham បានក្លាយជាកីឡាករដំបូងគេបង្អស់ដែលឈ្នះពានរង្វាន់ពីរនៅយប់តែមួយក្នុងកម្មវិធី LFA។ ម្ចាស់អាវលេខ ៩ របស់ក្រុម Chelsea រូបនេះ បានផ្ដួលកីឡាករ ៤ រូប ដែលឈរឈ្មោះប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំនៅ​PL ក្នុងនោះមាន ខ្សែយុទ្ធ Pierre-Emerick Aubameyang (Arsenal), ខ្សែការពារ Gary Cahill (Crystal Palace), ខ្សែបម្រើ …

Read More »

ក្លិបបឹងកេត ប៉ះ​ ក្លិបនគរបាលជាតិរសៀល​នេះ​ដឹង​តែ​​ល្អ​មើលដោយអតីត​គ្រូ​​ចាស់​ប៉ះ​​ គ្រូ​ថ្មី !

វា​មិន​មែន​ជា​រឿង​ថ្មី ​សម្រាប់​លោក​ប្រាក់​ សុវណ្ណារ៉ា អតីត​គ្រូ​បង្វឹក​បឹងកេត ដែល​ត្រូវ​ប្រឈម​នឹង​បឹងកេតសាជាថ្មី បន្ទាប់​ពី​​ធ្លាប់​ដឹក​នាំ​ ​ប្រកួតពីរលើករួចហើយនារដូវកាលមុន។ ​ប៉ុន្តែ អ្វីដែលប្លែក គឺ បឹងកេត​ប្ដូរ​សមសភាពគ្រូបង្វឹក រដូវ​កាល​នេះ។  ពីដើមឡើយ កម្មវិធីប្រកួត​នេះ ​​ត្រូវ​លេង​នៅ​ទឹក​ដី ប៉ូលិស​ ​ទេ​វេលាម៉ោង ៣កន្លះរសៀលនេះ ​ប៉ុន្តែ ត្រូវ​​ស្នើ​សុំ​មក​លេង​នៅ​ទឹក​ដី បឹងកេត​ មុន​វិញ។  យ៉ាង​ណា​ក្ដី ​ក្នុង​កម្មវិធី​ប្រកួត​ដែល​រៀប​ចំ​នៅ​តែ​ដាក់ នគរបាលជាតិ ​(ឆ្វេង) ប្រកួតនឹង បឹងកេត(ម្ចាស់ផ្ទះ) ដដែល។ បើក​រដូវ​កាល៖ ប៉ូលិស មិន​ទាន់​ឈ្នះ​ទេ ក្នុង​ពីរ​លើ​កន្លង​មក​ពោល ចាញ់ ២-១ ដូច​គ្នា​ទល់​នឹង​វិសាខា និង ណាហ្គាវើដ៏។ ចំណែក បឹងកេត វិញ ​ស្មើ២​លើក និង ឈ្នះ ១ លើក​បន្ទាប់​ពី​លេង​បាន​ ៣ ប្រកួត។ លោក ប្រាក់ …

Read More »