Jurgen Klopp បានសម្លឹងឃើញ Diego Carlos របស់ក្រុមខ្លាំងអេស្ប៉ាញ Sevilla ដែលសក្ដិសមសម្រាប់ការចាប់ដៃគូជាមួយ Virgil van Dijk នៅតំបន់ខ្សែការពារកណ្ដាល។ កីឡាករចាស់រួមមាន Joe Gomez និង Joel Matip សុទ្ធតែបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ជាមួយខ្សែការពារសញ្ជាតិហូឡង់ប៉ុន្តែ Liverpool នៅតែត្រូវការខ្សែការពារកណ្ដាលម្នាក់ទៀតដោយសារ Dejan Lovren ទំនងជាត្រូវចាកចេញពីក្លឹបហើយនៅចប់រដូវកាល។ បើតាមសារព័ត៌មានអេស្ប៉ាញ Carlos មានតម្លៃខ្លួន៧៥អឺរ៉ូ ឬប្រមាណ៦៥,៨លានផោននៅលើទីផ្សារបច្ចុប្បន្ន។ យ៉ាងណា Liverpool ត្រូវប្រឈមមុខជាមួយ Barcelona និងក្លឹបធំមួយចំនួនទៀតដែលសុទ្ធសឹងចង់បានកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ៕ ប្រភព៖ Dailymail
Read More »មានហាងឆេងណាស់៖ ក្លឹបធំៗចំនួន៧ នៅអឺរ៉ុប កំពុងប្រជែងគ្នា តាមទិញខ្សែបម្រើ Corona របស់ក្រុម Porto
យោងតាមសេចក្ដីរាយការណ៍របស់កាសែត A Bola ក្លឹបយក្សអ៊ីតាលី Inter Milan បានចូលខ្លួនប្រជែងជាមួយក្លិបធំៗផ្សេងទៀតនៅតំបន់អឺរ៉ុប ស្រវាយកខ្សែបម្រើប្រយុទ្ធកំពុងឡើងកូដរបស់ក្រុម FC Porto កីឡាករ Jesus Corona។ យ៉ាងណាមិញ Proto ត្រូវបានគេរាយការណ៍មកថា នឹងមិនបណ្ដោយឲ្យខ្សែបម្រើវ័យ២៧ឆ្នាំ ដែលមានកុងត្រានៅកីឡដ្ឋាន Estádio do Dragão រហូតដល់បំណាច់រដូវកាល ២០២១/២២ រូបនេះ ចាកចេញក្នុងតម្លៃទាបនោះទេ។ ក្នុងរដូវកាលនេះ Corona បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ពោលគេរួមចំណែករកគ្រាប់បាល់ឲ្យក្រុម Porto បាន១៩គ្រាប់ ដោយស៊ុតខ្លួនឯងបាន ២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១៧ដង ក្នុងចំណោមការបង្ហាញខ្លួន ៤១ប្រកួត គិតរាលព្រឹត្តិការណ៍ទាំងអស់។ តាមរយៈទម្រង់លេងដ៏ល្អរបស់គេ បានទាក់ចិត្តក្រុមធំៗជាច្រើន ក្នុងនោះក្រៅពី Inter ក្លិប Roma, Sevilla, Valencia, Schalke, Everton និង West Ham …
Read More »មកស្គាល់កីឡាករបាល់ទាត់ ខ្ពស់ជាងគេបំផុតទាំង ១០ ក្នុងលោក
កន្លងមក ប្រិយមិត្តប្រហែលជាធ្លាប់ឃើញកីឡាករខ្ពស់ៗជាច្រើនមកហើយ ដូចជា Peter Crouch ដែលមានកម្ពស់ ២,០១ម៉ែត្រជាដើម។ ប៉ុន្តែបើនិយាយពីកីឡាករដែលខ្ពស់ជាងគេទាំង ១០វិញ គឺមិនមានឈ្មោះអតិតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ នោះទេ។ កីឡាករបាល់ទាត់ខ្ពស់ជាងគេទាំង ១០ មានដូចខាងក្រោម៖ ១០. Costel Pantilimon (អ្នកចាំទីរ៉ូម៉ានី លេងនៅក្លឹប Nottingham Forest)៖ កម្ពស់ ២,០៣ម៉ែត្រ ៩. Lacina Traore (ខ្សែប្រយុទ្ធកូឌឺវ័រ លេងនៅក្លឹប CFR Cluj)៖ កម្ពស់៖ ២,០៣ម៉ែត្រ ៨. Yang Changpeng (ខ្សែប្រយុទ្ធចិន លេងនៅក្លឹប Henan Jianye F.C)៖ កម្ពស់ ២,០៥ម៉ែត្រ ៧, Vanja Ivesa (អ្នកចាំទីក្រូអាត លេងនៅក្លឹប NK Opatija)៖ កម្ពស់ …
Read More »Wow !! មកមើលប្លង់កីឡដ្ឋានដែលមានចំណុះអាចផ្ទុកបានអ្នកគាំទ្រ១លាននាក់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ.
Paul Pfeiffer ដែលជាស្ថាបត្យករជនជាតិអាមេរិកម្នាក់បានស្រមៃដល់ការគូសកីឡដ្ឋានដែលមានចំណុះមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាចផ្ទុកគាំទ្ររហូតដល់១លាននាក់។ កំណត់ត្រានាពេលបច្ចុប្បន្នកីឡដ្ឋាន Rungrado 1st of May របស់កូរ៉េខាងជើងកាន់កំណត់ត្រាជាកីឡដ្ឋានមានចំណុះច្រើនជាងគេបំផុតក្នុងពិភពលោកអាចផ្ទុកអ្នកគាំទ្របានប្រមាណ ១១៤០០០នាក់។ លេខ២គឺកីឡដ្ឋាន Michigan របស់សហរដ្ឋអាមេរិកអាចផ្ទុកបានចំណុះ ១០៧៦០១នាក់។ យ៉ាងណាកីឡដ្ឋានចំណុះ១លាននាក់របស់លោក Pfeiffer គ្រាន់ជាប្លង់មួយដើម្បីឲ្យយើងដឹងថាបើមានកីឡដ្ឋានចំណុះ១លាននាក់មែនតែវាមានរូបរាងដូចម្ដេច ចំពោះការពិតជាក់ស្ដែងមិនទាន់មានប្រទេសណា អះអាង ឬមានបំណងកសាងនៅឡើយទេ៕ ប្រភព៖ Marca
Read More »ក្លឹប Southampton អត់កាត់ប្រាក់ខែកីឡាករទេ តែធ្វើរឿងបែបនេះវិញ
កីឡាករមកពីក្លឹបអង់គ្លេស Southampton រួមទាំងអ្នកដឹកនាំ និងគ្រូបង្គោលទាំងអស់នៅក្នុងក្លឹបនេះ បានធ្វើការឯកភាពគ្នានាថ្ងៃនេះ ក្នុងការពន្យារពេលបើកប្រាក់ខែ ១០ភាគរយរបស់ខ្លួន។ ការពន្យារពេលបើកប្រាក់ខែ ១០ភាគរយទាំងអស់គ្នានៅក្នុងក្លឹបខាងលើនេះ គឺធ្វើឡើងដើម្បីជួយដល់ក្លឹបនេះនាពេលខាងមុខ ដែលកំពុងរងនូវវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩។ យ៉ាងមិញ កីឡាករ ព្រមទាំងអ្នកដឹកនាំ និងគ្រូបង្គោលទាំងអស់នៅក្នុងនេះ បានឯកភាពពន្យារពេលបើកប្រាក់ខែ ១០ភាគរយ ចាប់ពីខែមេសានេះ រហូតដល់ខែមិថុនាឆ្នាំ២០២០ ខាងមុខនេះ។ បន្ទាប់មកខាងក្លឹប Southampton នឹងបើកប្រាក់ខែ ១០ភាគរយនេះទៅឲ្យកីឡាករ ព្រមទាំងអ្នកដឹកនាំ និងគ្រូបង្គោលទាំងអស់នៅពេលក្រោយ។ គួរបញ្ជាក់ផងដែរថា ក្លឹប Southampton ជាក្លឹបទីមួយហើយ ដែលបានពន្យារពេលបើកប្រាក់ខែកីឡាករ ខណៈដែលក្លឹបមួយចំនួនផ្សេងទៀតបានកាត់ប្រាក់ខែកីឡាករ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចក្លឹបដែលកំពុងទទួលរងប៉ះពាល់ដោយសារតែជំងឺកូវីដ-១៩មួយនេះ៕
Read More »វីដេអូ! Jone Samuelsenតបាល់បញ្ចូលទីឆ្ងាយបំផុត គឺមានចម្ងាយដល់ទៅជិត ៦០ម៉ែត្រ
កំណត់ត្រាតែតបាល់បញ្ចូលទីឆ្ងាយបំផុតក្នុងការប្រកួតផ្លូវការ កំពុងកាន់កាប់ដោយ Jone Samuelsen។ អតីតកីឡាករន័រវែសរូបនេះ បានតែតបញ្ចូលទីពីចម្ងាយ ៥៨,១៣ម៉ែត្រ បញ្ចូលទីក្នុងការប្រកួតលីគកំពូលន័រវែស កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១១ ជួយឲ្យក្រុម Odd Grenland ឈ្នះក្រុម Tromso។ ការដែល Samuelsen អាចតែតបញ្ចូលទីពីចម្ងាយបែបនេះ គឺដោយសារតែអ្នកចាំទីរបស់ក្រុម Tromso បានឡើងមករកគ្រាប់បាល់តាមស្មើចុងម៉ោង (Odd Grenland កំពុងនាំមុខ ២-១) តែត្រឡប់ទៅការពារមុខទីរបស់ខ្លួនមិនទាន់ ត្រូវ Samuelsen តែតបន្ថែមគ្រាប់ទី៣ តែម្ដង។ មកទល់បច្ចុប្បន្ន Jone Samuelsen នៅតែមានឈ្មោះក្នុងសៀវភៅកំណត់ត្រា Guinness ដដែល មិនទាន់មានកីឡាករណាបំបែកបានទេ។ ចង់ដឹងថាតែតបែបណា សូមទស្សនាវីដេអូ ខាងក្រោមនេះ៖
Read More »វីវរហើយ !! អ្នកចាត់ការក្លឹបនិងកីឡាករ Spurs មួយចំនួនទៀតបានល្មើសបម្រាមទាក់ទងនឹងកូវីដ-១៩.
លោក Jose Mourinho អ្នកចាត់ការក្លឹប Tottenham Hotspur និងកីឡាករមួយចំនួនទៀតក្នុងក្លឹបរបស់លោកត្រូវបានគេប្រទះឃើញនៅក្នុងសួនមួយនៅឯទីក្រុងឡុងដុងប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះ។ ការទៅលំហែកាយរបស់លោក Mourinho និងកីឡាករ Spurs មួយចំនួនទៀត នៅឯសួនមួយនៅក្នុងទីក្រុងឡុងដុងប្រទេសអង់គ្លេសនៅខណៈពេលនេះគឺ ជាការប្រព្រឹត្តសកម្មភាពមួយដែលផ្ទុយពីបម្រាមរបស់រាជរដ្ឋាភិបាលអង់គ្លេសក្នុងការទប់ស្កាត់កូវីដ-១៩។ ទោះជាយ៉ាងណាក្ដី អ្នកចាត់ការរូបនេះក៏បានទទួលស្គាល់ថាលោកនិង កីឡាករមួយចំនួនទៀតរបស់លោកពិតជាបានធ្វើបានខុសទៅបម្រាមរបស់រដ្ឋាភិបាលពិតប្រាកដមែន។ គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅប្រទេសអង់គ្លេសកើនរហូតទៅដល់ ៥៥,២៤២ករណី ស្លាប់ ៦,១៥៩ករណី និងជាសះស្បើយទើបតែ ១៣៥ករណីប៉ុណ្ណោះ៕ ប្រភព៖ BBC
Read More »Barce ត្រៀមកីឡាករ២រូប ប្ដូរជាមួយ Bernardeschi របស់ Juventus
ក្លឹប Juventus និង Barcelona កំពុងពិភាក្សាគ្នាអំពីគម្រោងប្តូរកីឡាករគ្នា សម្រាប់រដូវកាលថ្មីខាងមុខនេះ។ បើតាម Calciomercato បានឲ្យដឹងថា Barcelona បានចាប់អារម្មណ៍លើខ្សែបម្រើវ័យ២៦ឆ្នាំ Federico Bernardeschi របស់ Juventus ខណៈដែលក្លិបអេស្ប៉ាញមួយនេះ ចង់ដូរនឹងកីឡាករ២នាក់ឲ្យវិញ។ រីឯ Juventus ចាប់អារម្មណ៍ និងស្នើសុំ Ivan Rakitic និង Samuel Umtiti ដើម្បីទៅលេងនៅ Serie A ម្តង៕
Read More »ទីបំផុត! United ចុះកុងត្រាយកអ្នកចាំទីឆែកវ័យ១៦ឆ្នាំកម្ពស់ជិត២ម៉ែត្រ អនាគតស្នង Petr Cech
ក្លឹប Manchester United បានចុះកុងត្រាយកអ្នកចាំទីវ័យក្មេង Radek Vitek ពីក្រុម Sigma Olomouc នៃលីគបាល់ទាត់ប្រទេសឆែក។ កីឡាករសញ្ជាតិឆែកវ័យទើបតែ១៦ឆ្នាំនឹងចាក់ចេញពីក្រុម Sigma មកកាន់ Old Trafford នៅខែកក្កដាខាងមុខ។ ត្បិតជាយុវជនតែ Vitek មានកម្ពស់ដល់ទៅ១,៩៥ម៉ែត្រឯណោះ និងត្រូវគេរំពឹងថានឹងមានអនាគតល្អនៅពេលខាងមុខ។ Vitek បាននិយាយថា ការផ្ទេរទៅកាន់ United ជាក្ដីស្រមៃរបស់មនុស្សជាច្រើន ដែលចាប់ផ្ដើមលេងបាល់ទាត់។ គេពិតជាមានអារម្មណ៍រីករាយដែលបានមកកាន់បិសាចក្រហម និងជារឿងមិនគួរឲ្យជឿ ពេលដែលគេបានដឹងថាក្លឹបចាប់អារម្មណ៍មកលើរូបគេ ប៉ុន្តែវាគឺជាការពិត។ និយាយដល់ Vitek គេនឹងនឹកឃើញដល់អតីតអ្នកចាំទីរបស់ក្លឹប Chelsea និង Arsenal គឺ Petr Cech ដែលមានសញ្ជាតិឆែកដូចគ្នា។ នៅថ្ងៃអនាគត Vitek រំពឹងនឹងដើរតាមគន្លងសិស្សច្បង Cech៕ ឮ
Read More »Neymar លេងល្អ តែមិនសមជាគំរូល្អទេ ដោយសារតែរឿងនេះ…
អតីតគ្រូបង្គោលជម្រើសជាតិអេស្ប៉ាញលោក Vincente del Bosque បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធប្រេស៊ីល Neymar ជាកីឡាករល្អណាស់ តែមិនសមជាគំរូល្អទេ ដោយសារតែគេលេងខូចពេក។ លោកបានលើកឡើងថា៖ ” សម្រាប់ខ្ញុំ Neymar មិនមែនជាកីឡាករ ដែលត្រូវយកតម្រាប់តាមទេ។ តែខ្ញុំជឿថា គេជាកីឡាករល្អ ” ។ លោកបានបន្តថា៖ ” Neymar ស្ថិតក្នុងចំណោមកីឡាករល្អជាងគេ ៥នាក់ នៅលើលោក តែនៅលើទីលាន គេលេងខូចណាស់ ខូចដល់ទៅមែនទែនតែម្ដង ” ។ គួរបញ្ជាក់ផងដែរថា Neymar គិតត្រឹមពេលនេះដែរ រកបានជាង ៣៧១គ្រាប់ ក្នុងជាង ៦០០ប្រកួតទាំងនៅក្លឹប និងនៅជម្រើសជាតិ៕ ប្រភព៖ Marca
Read More »