ខ្សែប្រយុទ្ធស្លាប Phillipe Coutinho បានរងរបួសជង្គង់ផ្នែកខាងឆ្វេងធ្ងន់ធ្ងរ ដែលនេះអាចរាប់ជាដំណឹងអាក្រក់ផង និងដំណឹងល្អផងសម្រាប់ក្លឹប Barcelona។ ដំណឹងអាក្រក់គឺក្លឹបនឹងបាត់បង់កីឡាករសំខាន់រយៈពេលច្រើនខែចន្លោះ ៤-៥ ខែឯណោះ ពោលគឺកៀកជិតបញ្ចប់រដូវកាល ២០២០/២១។ រីឯដំណឹងល្អ គឺក្លឹបទំនងជានឹងមិនត្រូវចំណាយប្រាក់ ២០ លានអឺរ៉ូ ទូទាត់ទៅឲ្យក្លឹបចាស់របស់ Coutinho គឺហង្សក្រហម Liverpool។ នោះគឺពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងរវាងភាគីក្លឹប Barcelona និង Liverpool ដោយបានកំណត់ថា ប្រសិនណា Coutinho អាចបង្ហាញខ្លួនដល់ ១០០ ប្រកួត នោះអ្នកមានបុណ្យនឹងត្រូវទូទាត់ប្រាក់បន្ថែម ២០ លានអឺរ៉ូដល់ក្លឹបអាណាព្យាបាលចាស់ Liverpool។ បច្ចុប្បន្ន Coutinho បង្ហាញខ្លួនបាន ៨០ ប្រកួតហើយ អ៊ីចឹងនៅសល់ ២០ ប្រកួតរយៈពេលជាង ២ មុនបញ្ចប់រដូវកាល គឺពិតជាមិនអាចទៅរួចឡើយ។ គួបផ្សំនឹងស្ថានភាពរបស់ Coutinho រយៈពេលចុងក្រោយល្ហៀងៗថាអាចនឹងចាកចេញផងនោះ បែបនេះមានន័យថា ប្រសិន …
Read More »អីយ៉ា!!ដាក់២គ្រាប់យប់មិញ Ronaldo តាមទាន់កំណត់ត្រាពិសេសមួយក្លាយជាកីឡាករ…..
Cristiano Ronaldo បានក្លាយជាកីឡាករទី៤ រកបានយ៉ាងហោចណាស់ចំនួន ៣៣ គ្រាប់នៅក្នុងក្របខណ្ឌ Serie A ក្នុងមួយឆ្នាំ បន្ទាប់ពីដណ្តើមបានជ័យជម្នះ ៤-០ របស់ក្រុម Juventus ទៅលើក្រុម Parma។ កីឡាករវ័យ ៣៥ ឆ្នាំបានស៊ុតបាល់បញ្ចូលទីចំនួន ២គ្រាប់ ខណៈដែល Juventus បានឈានទៅរកជ័យជម្នះដែលបានធ្វើឱ្យពួកគេឈានដល់កម្រិតមួយស្មើរជាមួយក្រុម Inter Milan និងនៅពីក្រោយក្រុមកំពូលតារាងត្រឹមតែមួយពិន្ទុប៉ុណ្ណោះ ប៉ុន្តែ AC Milan នៅសល់មួយប្រកួតក្នុងដៃ ដែលត្រូវប្រកួតយប់ថ្ងៃអាទិត្យនេះ។ Ronaldo បានតាមស្មើគ្រាប់បាល់របស់អតីតខ្សែប្រយុទ្ធឆ្នើមលោក Omar Sivori របស់ក្រុមសេះបង្កង់ Juventus ពីឆ្នាំ ១៩៦១ ដែលជាចំនួនច្រើនបំផុតក្នុងឆ្នាំតែមួយ បន្ទាប់ពីលោក Gunnar Nordahl (៣៦គ្រាប់ ក្នុងឆ្នាំ ១៩៥០) និងលោក Felice Borel (៤១គ្រាប់ ក្នុងឆ្នាំ …
Read More »អាសន្នធំ!! អង់គ្លេសប្រកាសបិទតំបន់ និងផ្អាកពិធីបុណ្យណូអែល ខណៈវីរុសកូរ៉ូណាបំលែងពូជថ្មី ឆ្លងរាលដាលកាន់តែរហ័ស
អង់គ្លេស៖ ក្ដីសង្ឃឹមរបស់ប្រជាជនអង់គ្លេសរាប់លាននាក់ ដែលការរឹតត្បិតនៃជំងឺកូវីដ-១៩ត្រូវបានកាត់បន្ថយនៅថ្ងៃបុណ្យណូអែល បានក្លាយជាអសារបង់នៅថ្ងៃសៅរ៍ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា វីរុសបំលែងពូជថ្មីកំពុងតែរីករាលដាលលឿនជាងវីរុសកាលពីមុន។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាសពីការរឹតបន្តឹងបន្ថែមទៀត ចំពោះវីរុសកូរ៉ូណា ដែលរឹតបន្តឹងច្បាប់ជុំវិញការជួបជុំគ្នាក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យណូអែល នៅប្រទេសអង់គ្លេស ខណៈមេដឹកនាំនៅប្រទេសស្កុតឡេននិងវ៉ែលក៏បានដាក់ចេញនូវវិធានការតឹងរ៉ឹងផងដែរ។ ចក្រភពអង់គ្លេសមានអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់បំផុតនៅអឺរ៉ុប ដែលមានអ្នកស្លាប់ចំនួនជាង៦៧,០០០នាក់ និងករណីឆ្លងជាង២លាននាក់។ នាយករដ្ឋមន្ត្រីបានប្រកាសព័ត៌មានថា ទីក្រុងឡុងដ៍និងមួយផ្នែកធំនៃភាគខាងត្បូងនិងភាគខាងកើតនៃប្រទេសអង់គ្លេស ដែលជាកន្លែងមានករណីកំពុងផ្ទុះឡើង នឹងចូលការរឹតបន្តឹងលំដាប់ទី៤ ដែលស្រដៀងនឹងការបិទតំបន់ នៅថ្ងៃអាទិត្យ។ លោក Johnson បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ការឆ្លងរាលដាលកំពុងត្រូវបានជំរុញដោយវីរុសបំលែងពូជថ្មី។ វាហាក់ដូចជារាលដាលយ៉ាងងាយស្រួល ហើយវាអាចចម្លងបានទៅដល់៧០ភាគរយ ខ្លាំងជាងប្រភេទកាលពីមុន។» លោក Johnson បានគូសបញ្ជាក់ផងដែរថា លំដាប់ទី៤ស្ថិតនៅក្រោមការរឹបន្តឹងខ្លាំងបំផុត វានឹងមិនអនុញ្ញាតឲ្យមានការជួបជុំគ្នានៅតាមផ្ទះ សម្រាប់ពិធីបុណ្យណូអែលនោះទេ។ នៅក្នុងតំបន់ដែលស្ថិតនៅក្រោមកម្រិតប្រកាសអាសន្នទាប នៅក្នុងប្រទេសអង់គ្លេស ស្កុតឡេន និងវ៉ែល ឥឡូវនេះអាចនឹងអនុញ្ញាតឲ្យមានការជួបជុំនៅថ្ងៃបុណ្យណូអែល៕
Read More »ដើរតាមគន្លងឪពុក កូនប្រុសច្បងរបស់ Rooney ចុះកុងត្រាជាមួយ Man Utd
Kai កូនប្រុសច្បងរបស់ Wayne Rooney បានចុះកុងត្រាជាមួយបិសាចក្រហម Manchester United។ Kai វ័យទើបតែ១១ឆ្នាំបានបង្ហាញរូបភាពអង្គុយចុះកិច្ចសន្យា ដែលមានឪពុកនិងម្ដាយឈរអមសងខាង។ ក្នុងនោះដែរគេក៏បានលើកអាវមានលេខ១០នៅពីក្រោយ ដែលដូចគ្នាទៅនឹងលេខរបស់ Wayne ធ្លាប់ពាក់ពេលលេងនៅ Old Trafford។ អតីតប្រធានក្រុមរបស់អង់គ្លេស Rooney បានសរសេរលើបណ្ដាញសង្គម Instagram ថា៖ “ថ្ងៃមោទនភាព។ Kai ចុះកុងត្រាជាមួយ Man Utd។ បន្តការប្រឹងប្រែងកូនប្រុស”។ បញ្ជាក់ថា Rooney បានចំណាយពេលជាមួយ Manchester United រយៈពេល១៣ឆ្នាំ ពីឆ្នាំ២០០៤ដល់២០១៧ និងក្លាយជាប្រធានក្រុមនៅឆ្នាំ២០១៤៕
Read More »មកដឹង Messi និង Ronaldo បោះឱ្យនរណា ជាកីឡាករល្អបំផុត?
ពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA បានប្រកាសលទ្ធផលនៅយប់មិញនេះហើយ ដោយបានទៅលើខ្សែប្រយុទ្ធ Robert Lewandoski របស់ក្រុម Bayern Munich ។ស្របពេលលទ្ធផលអ្នកលេខ២វិញបានទៅលើ Ronaldo និងលេខ៣ បានទៅលើ Messi។ ពានរង្វាន់ធំខាងលើនេះ គឺត្រូវបានបោះឆ្នោតដោយប្រធានក្រុមជម្រើសជាតិ គ្រូបង្វឹកជម្រើសជាតិ និងអ្នកកាសែតផងដែរ។ ដោយក្នុងនោះ Lionel Messi និង Cristiano Ronaldo ក៏មានសិទ្ធិបោះដូចគ្នា។ បើតាមរបាយការណ៍របស់FIFA គឺចេញមកថា Messi ប្រធានក្រុមអាហ្សង់ទីនបានបោះឱ្យ Neymar លេខ១ Mbappe លេខ២ និង Lewandowski លេខ៣។ស្របពេល Ronaldo វិញ បានបោះឱ្យ Lewandowski លេខ១ Messi លេខ២ និង Mbappe លេខ៣៕
Read More »Scholes ច្បាស់ណាស់ថា Manchesterនឹងមានឱកាសឈ្នះពានរង្វាន់ Premier Leagueមិនខានបើសិនជា…
Paul Scholes អ្នកវិភាគនិងអតីតកីឡាករ Manchester United បានអះអាងថាទម្រង់លេងបច្ចុប្បន្នរបស់ Manchester United ឱ្យតែលេងថេរបែបនេះនឹងមានឱកាសឈ្នះពានរង្វាន់ Premier League មិនខាន។ ក្រុមបិសាចក្រហម Manchester United នៅយប់មិញនេះបានយកឈ្នះលើក្រុម Sheffield United ក្នុងលទ្ធផល ៣-២ សម្រាប់ការប្រកួតពានរង្វាន់ English Premier League ។ លទ្ធផលទទួលបាន៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឱ្យក្រុម Man Utd កាន់តែមានសង្ឃឹមប្រជែងពានបានហើយ ព្រោះពួកគេនៅសល់ការប្រកួតក្នុងដៃ១ប្រកួតទៀត។ បើឈ្នះ១ប្រកួតនោះទៀត នោះអាចឡើងដល់លេខ២ឯណោះក្នុងតារាង។ លោក Paul Scholes បានអះអាងថាទម្រង់លេងបច្ចុប្បន្ននេះគឺអាចឱ្យ Man Utd ប្រជែងពានរង្វាន់បាន។ កីឡាករទាំងអស់កំពុងសប្បាយចិត្តជាមួយការលេងបាល់ ដូច្នេះនៅសល់ប្រកួតទាំងអស់ខាងមុខ បើមិនមានកីឡាកររបួសច្រើនទេ នោះពួកគេនឹងមានឱកាសឈ្នះពានរង្វាន់មិនខាន៕
Read More »Alba ៖ តង់ទី១ គឺជាទម្រង់លេងល្អបំផុតនៅរដូវកាលនេះរបស់ Barcelona
ក្រុមអ្នកមានបុណ្យ FC Barcelona បានយកឈ្នះលើក្រុម Real Sociedad ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ។ ក្នុងការប្រកួតនេះ ក្រុមភ្ញៀវ Sociedad ជាអ្នករកគ្រាប់បាល់នាំមុខមុន ប៉ុន្តែត្រូវម្ចាស់ផ្ទះ Barcelona វាយបកតាមស្មើនិងនាំមុខជាថ្មីបាននៅតង់ទី១តែម្ដង។ ដោយឡែកនៅតង់ទី២វិញ មិនមានគ្រាប់បាល់កើតឡើងឡើយ បើទោះជាក្រុមអ្នកមានបុណ្យបន្ដសម្រុកបន្ថែមទៀតក៏ដោយ។ សម្រាប់ការលេងប្រកួតនេះ Jordi Alba ដែលរកបាន១គ្រាប់ដែរនោះបាននិយាយថា៖ “វាជាការធ្វើបានល្អបំផុតរបស់យើងនៅតង់ទី១ ហើយវាជាការធ្វើបានល្អជាងគេនៅឆ្នាំនេះផងដែរ។ ប្រកួតនេះ ខ្ញុំសប្បាយចិត្តជាមួយកាយវិការនិងការតាំងចិត្តលេងរបស់ក្រុមយើង”៕ប្រភព Marca
Read More »គ្រូ Real Sociedad ថាបើ Messi និង Griezmann ពេញទម្រង់ នោះគ្មានអ្នកលេងឈ្នះទេ
ក្រុម Real Sociedad នឹងត្រូវទៅសួរសុខទុក្ខក្រុម FC Barcelona នៅយប់នេះ សម្រាប់ការប្រកួតពានរង្វាន់ La Liga ។ជំនួបនេះដែរ នឹងតានតឹងមិនខាន ត្បិតអីក្រុម Barcelona ដែលជាម្ចាស់ផ្ទះនោះត្រូវការឈ្នះដាច់ខាតតែម្ដង ដើម្បីមានឱកាសប្រជែងជាមួយក្រុមដទៃទៀតបាន។ ក្រុម Real Sociedad នឹងត្រូវទៅសួរសុខទុក្ខក្រុម FC Barcelona នៅយប់នេះ សម្រាប់ការប្រកួតពានរង្វាន់ La Liga ។ជំនួបនេះដែរ នឹងតានតឹងមិនខាន ត្បិតអីក្រុម Barcelona ដែលជាម្ចាស់ផ្ទះនោះត្រូវការឈ្នះដាច់ខាតតែម្ដង ដើម្បីមានឱកាសប្រជែងជាមួយក្រុមដទៃទៀតបាន។ ដោយឡែកខាងក្រុម Sociedad វិញ ក៏ទាមទារចង់ឈ្នះយក៣ពិន្ទុដូចគ្នា ដើម្បីបន្ដកំពូលតារាង។មុនការប្រកួតនេះ លោក Imanol Alguacil គ្រូបង្វឹកក្រុម Real Sociedad បាននិយាយដែរថា៖ “ខ្ញុំមើលឃើញ Barcelona នៅតែជាក្រុមខ្លាំងដដែល។ គ្រប់ប្រកួតដែលពួកគេលេង ពួកគេបានបង្កើតឱកាសដើម្បីឈ្នះការប្រកួតបាន។ ដោយអ្វីដែលកើតឡើងកន្លងមកនេះ …
Read More »មេ Chelsea រអ៊ូថាក្រុមរបស់ខ្លួន ចាប់ឆ្នោត UCL ប៉ះការប្រកួតលំបាកជាងគេ
Frank Lampard បានលើកឡើងថា Chlesea បានចាប់ឆ្នោតប៉ះការប្រកួតលំបាកជាងគេនៅ Champions League ដោយពួកគេត្រូវជួប Atletico Madrid នៅវគ្គ១៦ក្រុមចុងក្រោយ។ Chelsea ឈរក្នុងកំពូលតារាងនៃពូលរបស់ពួកគេ ប៉ុន្តែហាក់មានក្ដីបារម្ភច្រើនពេលដែលត្រូវប៉ះ Atletico ដែលជាក្រុមឆ្លងដល់វគ្គ៨ក្រុមចុងក្រោយឆ្នាំមុន និងបច្ចុប្បន្នមានពិន្ទុស្មើគ្នាជាមួយក្រុមនៅកំពូលតារាង La Liga។ “វាគឺជាចាប់ឆ្នោតជួបការប្រកួតលំបាកមួយ ប៉ុន្តែពួកយើងត្រូវតែកំណត់គោលដៅរបស់ពួកយើងឲ្យបានខ្ពស់បំផុតតាមដែលអាចធ្វើបាន។ ប្រសិនជាអ្នកចង់ឈ្នះពាន អ្នកត្រូវតែផ្ដួលក្រុមទាំងនោះ។ អ្នកនឹងមិនអាចឈ្នះការប្រកួតក្នុងកម្រិតនេះឡើង ប្រសិនបើមិនជឿជាក់លើខ្លួនឯង”។ សម្ដីរបស់ Lampard។ ជើងទី១ នៃពានរង្វាន់ Champions Leagueនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៦-១៧/ ២៣-២៤ កុម្ភៈ ២០២១។ ឯជើងទីទី២ វិញ នឹងធ្វើឡើងនៅថ្ងៃទី៩-១០/ ១៦-១៧ ខែមីនា ឆ្នាំ២០២១៕
Read More »បេក្ខភាពប្រធានក្លឹប Barca៖ “បើ Messi មិនព្រមលះបង់រឿងនេះ អ៊ីចឹងមានតែត្រូវចាកចេញហើយ”
បេក្ខភាពប្រធានក្លឹបថ្មីរបស់ Barcelona លោក Emili Rousaud បាននិយាយកាលពីពេលកន្លងទៅនេះថា Lionel Messi នឹងត្រូវចាកចេញពី Camp Nou ប្រសិនគេមិនព្រមកាត់បន្ថយថ្លៃពលកម្ម ក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចដែលក្លឹបជួបប្រទះពេលនេះ។ កុងត្រារបស់កីឡាករអាហ្សង់ទីននឹងត្រូវផុតនៅបញ្ចប់រដូវកាលឆ្នាំ ២០២១ ហើយចាប់ពីថ្ងៃទី ១ មករាខាងមុខនេះទៅ M10 អាចចរចាជាមួយភាគីក្លឹបដទៃបានហើយ ប្រសិនគេមិនចង់នៅ Barcelona។ ប្រាប់សារព័ត៌មាន ARA លោក Rousaud និយាយថា៖ “យើងនឹងអង្គុយជជែកគ្នាជាមួយ Messi ដោយសួរនាំគាត់អំពីការកាត់ប្រាក់ឈ្នួ ហើយពេលនេះស្ថានភាពវាមិននឹងននោះទេ”។ លោកបន្ថែមទៀតថា៖ “យើងនឹងស្នើឲ្យគេព្រមលះបង់រឿងថ្លៃពលកម្មហ្នឹងមួយផ្នែក ហើយប្រសិនមិនព្រមទេនោះ អ៊ីចឹង Messi មានតែផ្លូវចាកចេញហើយ”៕
Read More »