facebook
Breaking News

របួស De Bruyne យប់មិញ ជា​ក្តី​បារម្ភ​ធំ​របស់ Pep នៅ​ពាន ៣ ដែល​សល់​ក្នុង​ដៃ

Kevin de Bruyne នៅ​ការ​ប្រកួត​ទល់ Chelsea សម្រាប់​ជំនួប FA Cup កាល​ពី​យប់​មិញ គេ​បាន​ទទួល​រង​របួស ក្រោយ​ប៉ះ​ទង្គិច​ជាមួយ​នឹង​ខ្សែ​បម្រើ N’Golo Kante នៅ​តង់​ទី​ពីរ។

Kevin De Bruyne Injury: Updates on Manchester City Midfielder's Knee and  Return | Bleacher Report | Latest News, Videos and Highlights
Pep Guardiola delivers Kevin De Bruyne injury update ahead of Arsenal FA  Cup semi-final - football.london
Football news - Pep Guardiola: Kevin De Bruyne injury 'doesn't look good'  after Chelsea defeat - Eurosport

ស្ថានភាព​របួស​របស់​គេ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ City កំពុង​ព្រួយបារម្ភ ជា​ពិសេស​លោក Pep Guardiola ដែល​ទើប​តែ​បាត់បង់​ក្តី​សង្ឃឹម​ពាន​ទី ៤ ហើយ​សល់​តែ​ពាន ៣ នៅ​រដូវ​កាល ២០២០/២១។

De Bruyne injury concern for Man City ahead of PSG tie - France 24

ពាក់ព័ន្ធ​នឹង​ស្ថានភាព​របួស​របស់ ខ្សែ​បម្រើ​សញ្ជាតិ​បែលហ្សិក លោក Pep បាន​និយាយ​ប្រាប់ BBC ក្រោយ​ចប់​ការ​ប្រកួត៖ “គាត់​កំពុង​ឈឺ​ចាប់ ហើយ​ថ្ងៃ​ស្អែក​យើង​នឹង​ធ្វើ​ការ​វាយ​តម្លៃ តែ​ក្រុម​គ្រូ​ពេទ្យ​បាន​ប្រាប់​ខ្ញុំ​ថា មើល​ទៅ​របួស​នោះ​មិន​ជា​ល្អ​ប៉ុន្មាន​នោះ​ទេ”។

Guardiola: De Bruyne is exceptional but must do the simple things properly  | Goal.com
Kevin De Bruyne injury: Manchester City midfielder in contention to play  against Everton | The Independent

បញ្ជាក់​ថា ប្រសិន De Bruyne ត្រូវ​ខកខាន​ការ​ប្រកួត​ច្រើន​សប្តាហ៍ នោះ​គេ​ប្រឈម​នឹង​មិន​អាច​លេង​បាន​ដល់​បញ្ចប់​រដូវ​កាល​តែ​ម្តង ខណៈ​ពាន​ ៣ ដែល City កំពុង​ស្ថិត​នៅ​មាត់​ផ្លូវ​ជោគជ័យ​មាន​ដូច​ជា UCL ត្រូវ​ប៉ះ PSG នៅ​ចុង​ខែ​មេសា ហើយ​ពាន EFL Cup ត្រូវ​ប៉ះ Spurs នៅ​ថ្ងៃ​ទី ២៥ ​មេសា និង Premier League ក៏​មិន​ទាន់​អាច​ធានា​បាន ១០០ ភាគរយ​នោះ​ដែរ ដោយ​ស៊ីសង​មើល​ការ​ប្រកួត ២-៣ ជុំ​ទៀត​សិន៕

Guardiola: "De Bruyne is an exceptional player, he doesn't feel pressure" -  AS.com
Irreplaceable' Kevin De Bruyne out for up to six weeks for Manchester City  | Manchester City | The Guardian
Facebook Comments

About Kheav Chanthy

Check Also

ក្រុម​ Man Utd ទាក់ទង​​ចង់​យក​ កីឡលាករ​​ Ronaldo មក​អង់គ្លេស​វិញ​ ប៉ុន្តែ​ត្រូវ​កាត់​ប្រាក់​ខែ​ពាក់កណ្ដាល

Manchester United បាន​ទាក់ទង​ជាមួយ​ភ្នាក់ងារ​របស់ Cristiano Ronaldo ដើម្បី​នាំ​​គេ​មក​កាន់​ Premier League។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អ៊ីតាលី។ អនាគត​របស់ Ronaldo នៅ Juventus ហាក់​ស្រពិចស្រពិល ចាប់​តាំង​ពី​ក្រុម​ធ្លាក់​ចេញ​ពី …

Leave a Reply

Your email address will not be published. Required fields are marked *