facebook
Breaking News

Dest ជា​កីឡាករ​អាមេរិក​ទី ១ ដែល​បាន​ចូល​លេង​និង​ឈ្នះ​ពាន Copa del Rey

Barcelona បាន​ឈ្នះ​ពាន​រង្វាន់ Copa del Rey ក្រោយ​ពី​យក​ឈ្នះ​ទៅ​លើ Athletic Bilbao កាល​ពី​យប់​មិញ។ ក្រៅ​ពី​ជ័យជម្នះ​នេះ អ្នក​មាន​បុណ្យ​ក៏​បាន​បង្កើត​កំណត់ត្រា​ល្អៗ​ជា​ច្រើន​សម្រាប់​កីឡាករ​របស់​ខ្លួន។

Dest reveals that Koeman was key in deciding to play ... - Archyde

ជាក់ស្តែង​សម្រាប់​ខ្សែ​ការពារ​ស្លាប Sergino Dest គេ​ក៏​បាន​កំណត់ត្រា​សម្រាប់​ខ្លួន​ឯង​មួយ​ផង​ដែរ នោះ​ជាប់​ឈ្មោះ​ជា​កីឡាករ​អាមេរិក​ទី ១ ដែល​អាច​មក​ចូលរួម​ការ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey និង​អាច​ឈ្នះ​ពាន​រង្វាន់។ គេ​ពុំ​មែន​ជា​អ្នក​រក​បាន​គ្រាប់​បាល់​នោះ​ទេ តែ​ត្រឹម​អាច​បង្ហាញ​ខ្លួន ខណៈ​អ្នក​រក​គ្រាប់​បាល់ គឺ Frenkie de Jong, Antoine Griezmann និង Lionel Messi។

Sergino Dest Acknowledges His Lack Of Confidence Right Now

រំឭក​ថា បុរស​វ័យ ២២ ឆ្នាំ បាន​បង្ហាញ​ខ្លួន ៣០ ប្រកួត ដោយ​រក​បាន ២ គ្រាប់​និង Assist ១ លើក ពោល​គឺ​រាប់​ជា​ចំណែក​សំខាន់​មួយ​ក្រោម​ការ​ដឹកនាំ​របស់​លោក Ronald Koeman ព្រោះ​អាច​គេ​អាច​លេង​បាន​ទាំង​តំណែង​ការពារ និង​តំណែង​ការពារ​វាយ​សម្រុក​តាម​រយៈ​ស្លាប៕

Facebook Comments

About Kheav Chanthy

Check Also

ក្រុម​ Man Utd ទាក់ទង​​ចង់​យក​ កីឡលាករ​​ Ronaldo មក​អង់គ្លេស​វិញ​ ប៉ុន្តែ​ត្រូវ​កាត់​ប្រាក់​ខែ​ពាក់កណ្ដាល

Manchester United បាន​ទាក់ទង​ជាមួយ​ភ្នាក់ងារ​របស់ Cristiano Ronaldo ដើម្បី​នាំ​​គេ​មក​កាន់​ Premier League។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អ៊ីតាលី។ អនាគត​របស់ Ronaldo នៅ Juventus ហាក់​ស្រពិចស្រពិល ចាប់​តាំង​ពី​ក្រុម​ធ្លាក់​ចេញ​ពី …

Leave a Reply

Your email address will not be published. Required fields are marked *