facebook
Breaking News

ពិតអត់?? Scholes ដៀមដាមកីឡាករ Man UTD ម្នាក់ថាបានបោកបញ្ឆោតអាជ្ញាកណ្ដាលក្នុងការប្រកួត….

អង់គ្លេស៖ លោក Paul Scholes បាននិយាយថា ខ្សែបម្រើ Bruno Fernandes ពិតជាសំណាងណាស់ដែលទទួលបានបាល់ប៉េណាល់ទីឲ្យ Manchester United នៅចុងម៉ោង ក្នុងការប្រកួតទល់នឹង Granada ដែលជាការប្រកួតក្របខណ្ឌ Europa League វគ្គ៨ក្រុមជើងទី១។

ក្នុងការប្រកួតនេះ Marcus Rashford រកបានមួយគ្រាប់នៅនាទីទី ៣១ បន្ទាប់មកនៅនាទីទី ៩០ ខ្សែបម្រើ Eteki បានគ្រវាសដៃត្រូវភ្នែក Fernandes ធ្វើឲ្យគេដួលនៅមុខប្រអប់គ្រោះថ្នាក់ទើបឈានដល់ការផ្ដល់បាល់ពិន័យ១១ម៉ែត្របែបនេះតែម្ដង។

យ៉ាងណាមិញ លោក Paul Scholes បែរជាមិនជឿថា Fernandes កើតអីនោះឡើយហើយលោកអាជ្ញាកណ្ដាល Artur Soares Dias ត្រូវកីឡាករសញ្ជាតិព័រទុយកាល់រូបនេះបោកបញ្ឆោត។

លោកបានថ្លែងប្រាប់ BT Sport ថា៖

Fernandes ពូកែស្វែងរកឱកាសណាស់ ខ្ញុំគិតថាគេសំណាងណាស់ដែលទទួលបានបាល់ប៉េណាល់ទី។ ពេលឈានដល់ដំណាក់កាលឆែក VAR គឺអាជ្ញាកណ្ដាលបានឲ្យបាល់នោះទៅគេ បើទោះបីជាវាមិនបានបង្ហាញថាមានការប៉ះទង្គិចគ្នាបែបនោះក៏ដោយ។ Fernandes ធ្វើបានល្អណាស់ដើម្បីបានបាល់ប៉េណាល់ទីនេះ Granada មុខជាខកចិត្តណាស់ហើយ។ Fernandes បានបោកបញ្ឆោតអាជ្ញាកណ្ដាលហើយអាជ្ញាកណ្ដាលក៏ព្រមជឿគេ។

គួររម្លឹកផងដែរថា ការប្រកួតជើងទី២រវាង Manchester United និង Granada នឹងធ្វើឡើងនៅថ្ងៃទី ១៦ខែមេសា ឆ្នាំ២០២១ ខាងមុខនេះនៅឯកីឡដ្ឋាន Old Trafford ដោយគ្មានប្រធានក្រុម Harry Maguire, Luke Shaw និង Scott Mctominay ដោយសារជាប់បម្រាម៕

Facebook Comments

About nareth

Check Also

ក្រុម​ Man Utd ទាក់ទង​​ចង់​យក​ កីឡលាករ​​ Ronaldo មក​អង់គ្លេស​វិញ​ ប៉ុន្តែ​ត្រូវ​កាត់​ប្រាក់​ខែ​ពាក់កណ្ដាល

Manchester United បាន​ទាក់ទង​ជាមួយ​ភ្នាក់ងារ​របស់ Cristiano Ronaldo ដើម្បី​នាំ​​គេ​មក​កាន់​ Premier League។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អ៊ីតាលី។ អនាគត​របស់ Ronaldo នៅ Juventus ហាក់​ស្រពិចស្រពិល ចាប់​តាំង​ពី​ក្រុម​ធ្លាក់​ចេញ​ពី …

Leave a Reply

Your email address will not be published. Required fields are marked *