facebook
Breaking News

អាសន្នធំ!! អង់គ្លេសប្រកាសបិទតំបន់ និងផ្អាកពិធីបុណ្យណូអែល ខណៈវីរុសកូរ៉ូណាបំលែងពូជថ្មី ឆ្លងរាលដាលកាន់តែរហ័ស

អង់គ្លេស៖ ក្ដីសង្ឃឹមរបស់ប្រជាជនអង់គ្លេសរាប់លាននាក់ ដែលការរឹតត្បិតនៃជំងឺកូវីដ-១៩ត្រូវបានកាត់បន្ថយនៅថ្ងៃបុណ្យណូអែល បានក្លាយជាអសារបង់នៅថ្ងៃសៅរ៍ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា វីរុសបំលែងពូជថ្មីកំពុងតែរីករាលដាលលឿនជាងវីរុសកាលពីមុន។

លោក Boris Johnson ឈ្នះសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតនៅអង់គ្លេស – SKY News

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាសពីការរឹតបន្តឹងបន្ថែមទៀត ចំពោះវីរុសកូរ៉ូណា ដែលរឹតបន្តឹងច្បាប់ជុំវិញការជួបជុំគ្នាក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យណូអែល នៅប្រទេសអង់គ្លេស ខណៈមេដឹកនាំនៅប្រទេសស្កុតឡេននិងវ៉ែលក៏បានដាក់ចេញនូវវិធានការតឹងរ៉ឹងផងដែរ។ ចក្រភពអង់គ្លេសមានអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់បំផុតនៅអឺរ៉ុប ដែលមានអ្នកស្លាប់ចំនួនជាង៦៧,០០០នាក់ និងករណីឆ្លងជាង២លាននាក់។

អង់គ្លេសកំពុងព្យាយាមងើបចេញពីវិបត្តិសេដ្ឋកិច្ច ដោយសារការបិទប្រទេស  ដើម្បីទប់ស្កាត់ Covid-19

នាយករដ្ឋមន្ត្រីបានប្រកាសព័ត៌មានថា ទីក្រុងឡុងដ៍និងមួយផ្នែកធំនៃភាគខាងត្បូងនិងភាគខាងកើតនៃប្រទេសអង់គ្លេស ដែលជាកន្លែងមានករណីកំពុងផ្ទុះឡើង នឹងចូលការរឹតបន្តឹងលំដាប់ទី៤ ដែលស្រដៀងនឹងការបិទតំបន់ នៅថ្ងៃអាទិត្យ។ លោក Johnson បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ការឆ្លងរាលដាលកំពុងត្រូវបានជំរុញដោយវីរុសបំលែងពូជថ្មី។ វាហាក់ដូចជារាលដាលយ៉ាងងាយស្រួល ហើយវាអាចចម្លងបានទៅដល់៧០ភាគរយ ខ្លាំងជាងប្រភេទកាលពីមុន។»

ចិនប្រកាសបិទ អ្នកដំណើរ មកពី៣ប្រទេសនេះ មិនឲ្យចូលក្នុង ប្រទេសរបស់ខ្លួនឡើយ –  DAP News

លោក Johnson បានគូសបញ្ជាក់ផងដែរថា លំដាប់ទី៤ស្ថិតនៅក្រោមការរឹបន្តឹងខ្លាំងបំផុត វានឹងមិនអនុញ្ញាតឲ្យមានការជួបជុំគ្នានៅតាមផ្ទះ សម្រាប់ពិធីបុណ្យណូអែលនោះទេ។ នៅក្នុងតំបន់ដែលស្ថិតនៅក្រោមកម្រិតប្រកាសអាសន្នទាប នៅក្នុងប្រទេសអង់គ្លេស ស្កុតឡេន និងវ៉ែល ឥឡូវនេះអាចនឹងអនុញ្ញាតឲ្យមានការជួបជុំនៅថ្ងៃបុណ្យណូអែល៕

ក្រោយ បោះ ឆ្នោត ១ ថ្ងៃ អាមេរិក អ្នក ឆ្លង ជិត ១ មឺ ុ ន នាក់ អង់គ្លេស បិទ  ប្រទេស ជា ថ្មី – Koh Santepheap Daily
Facebook Comments

About Kheav Chanthy

Check Also

Barcelona ប្រហែល​អាច​ចំណេញ ២០ លាន​អឺរ៉ូ ពី​របួស​របស់ កីឡាករCoutinho

ខ្សែ​ប្រយុទ្ធ​ស្លាប Phillipe Coutinho បាន​រង​របួស​ជង្គង់​ផ្នែក​ខាង​ឆ្វេង​ធ្ងន់ធ្ងរ ដែល​នេះ​អាច​រាប់​ជា​ដំណឹង​អាក្រក់​ផង និង​ដំណឹង​ល្អ​ផង​សម្រាប់​ក្លឹប Barcelona។ ដំណឹង​អាក្រក់​គឺ​ក្លឹប​នឹង​បាត់បង់​កីឡាករ​សំខាន់​រយៈ​ពេល​ច្រើន​ខែ​ចន្លោះ ៤-៥ ខែ​ឯ​ណោះ ពោល​គឺ​កៀក​ជិត​បញ្ចប់​រដូវ​កាល ២០២០/២១។ រី​ឯ​ដំណឹង​ល្អ គឺ​ក្លឹប​ទំនង​ជា​នឹង​មិន​ត្រូវ​ចំណាយ​ប្រាក់ ២០ …

Leave a Reply

Your email address will not be published. Required fields are marked *