Kai កូនប្រុសច្បងរបស់ Wayne Rooney បានចុះកុងត្រាជាមួយបិសាចក្រហម Manchester United។
Kai វ័យទើបតែ១១ឆ្នាំបានបង្ហាញរូបភាពអង្គុយចុះកិច្ចសន្យា ដែលមានឪពុកនិងម្ដាយឈរអមសងខាង។ ក្នុងនោះដែរគេក៏បានលើកអាវមានលេខ១០នៅពីក្រោយ ដែលដូចគ្នាទៅនឹងលេខរបស់ Wayne ធ្លាប់ពាក់ពេលលេងនៅ Old Trafford។
អតីតប្រធានក្រុមរបស់អង់គ្លេស Rooney បានសរសេរលើបណ្ដាញសង្គម Instagram ថា៖ “ថ្ងៃមោទនភាព។ Kai ចុះកុងត្រាជាមួយ Man Utd។ បន្តការប្រឹងប្រែងកូនប្រុស”។ បញ្ជាក់ថា Rooney បានចំណាយពេលជាមួយ Manchester United រយៈពេល១៣ឆ្នាំ ពីឆ្នាំ២០០៤ដល់២០១៧ និងក្លាយជាប្រធានក្រុមនៅឆ្នាំ២០១៤៕

