facebook
Breaking News

មិន​គួរ​ឱ្យ​ជឿ Real Madrid ​ចាញ់​ក្រុម Alaves ​២-១ ​នៅ​យប់មិញ​

​ក្រុម Real Madrid ​លេង​នៅ​ក្នុង​ដី​ខ្លួន​ឯង​ផង ​បែរ​ជា​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Alaves ​ក្នុង​លទ្ធផល ២-១ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។ក្រុម Alaves ​ទទួល​បាន​បាល់​ប៉េណាល់ទី​តាំង​ពី​នាទី​ទី​៥​ក្នុង​ការ​ប្រកួត ហើយ​សម្រេច​បាន​ដោយ Lucas Perez ​មុន​ពេល Joselu ​ថែម​បាន​គ្រាប់​បាល់​ទី​២​ទៀត​ក្នុង​ការ​ប្រកួត​នេះ។ ​

ក្រុម​ម្ចាស់​ផ្ទះ Real Madrid ​ក៏​ព្យាយាម​វាយ​សម្រុក​វិញ​ផង​ដែរ ប៉ុន្តែ​ត្រូវ​រង់​ចាំ​ដល់​នាទី​៨៦​ឯ​ណោះ ទើប​ពួកគេ​អាច​រក​បាន​១​គ្រាប់​មក​វិញ។ ​ចប់​ការ​ប្រកួត Real Madrid ​ចាញ់​ក្នុង​លទ្ធផល ​២-១។

​ក្រុម​របស់​លោក Zidane ​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ពេល​វេលា​ពិបាក​មែនទែន ​ពោល​គឺ​ស្ថិត​នៅ​លេខ​រៀង​ទី​៤​ឯ​ណោះ​ក្នុង​តារាង ហើយ​ក៏ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង​ច្រើន​ពិន្ទុ​ផង​ដែរ៕

Facebook Comments

About Kheav Chanthy

Check Also

Barcelona ប្រហែល​អាច​ចំណេញ ២០ លាន​អឺរ៉ូ ពី​របួស​របស់ កីឡាករCoutinho

ខ្សែ​ប្រយុទ្ធ​ស្លាប Phillipe Coutinho បាន​រង​របួស​ជង្គង់​ផ្នែក​ខាង​ឆ្វេង​ធ្ងន់ធ្ងរ ដែល​នេះ​អាច​រាប់​ជា​ដំណឹង​អាក្រក់​ផង និង​ដំណឹង​ល្អ​ផង​សម្រាប់​ក្លឹប Barcelona។ ដំណឹង​អាក្រក់​គឺ​ក្លឹប​នឹង​បាត់បង់​កីឡាករ​សំខាន់​រយៈ​ពេល​ច្រើន​ខែ​ចន្លោះ ៤-៥ ខែ​ឯ​ណោះ ពោល​គឺ​កៀក​ជិត​បញ្ចប់​រដូវ​កាល ២០២០/២១។ រី​ឯ​ដំណឹង​ល្អ គឺ​ក្លឹប​ទំនង​ជា​នឹង​មិន​ត្រូវ​ចំណាយ​ប្រាក់ ២០ …

Leave a Reply

Your email address will not be published. Required fields are marked *