សម្ដេចហៅការផ្ទុះឡើងនៃជម្ងឺក្នុងសហគមន៍ដោយប្រសិទ្ឋនាមថាជាព្រឹត្តិការណ៍សហគមន៍ 28 វិច្ឆិកា។ ព្រឹត្តិការណ៍សហគមន៍ 8 វិច្ឆិកានេះមានអ្នកធ្វើតេស្តសរុប៣៣៣២ មកពី៧ខេត្ត រកឃើញវិជ្ជមាន 14 ករណី។និង ០១ ករណីទៀតពីសៀមរាប កំពុងធ្វើការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រ។

សម្ដេចបានលើកឡើងថានេះ ជាលើកដំបូងហើយដែលវាបានឆ្លងចូលក្នុងសហគមន៍ហើយមិនទាន់រកឃើញក្បាលកន្ទុយកើតចេញពីទីណាហើយក៍មិនដឹងកំពុងតែបង្កប់ខ្លួននៅទីណាទៀតដែរ។ សម្ដេចមានការបារម្ភហើយក៏បញ្ជាក់ថាព្រឹត្តិការណ៍បែបនេះទាមទារឲ្យយើងធ្វើប្រតិបត្តិការយ៉ាងលឿនបំផុត។