ក្លឹប FC Barcelona បានសម្រេចចិត្តកាត់ប្រាក់ឈ្នួលកីឡាករសរុបដល់១១០លានផោន ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ដើម្បីជាការជួយទប់ចំណាយដែលរងផលប៉ះពាល់ដោយសារមេរោគកូវីដ១៩កន្លងទៅនេះ។

វិបត្តិកូវីដ១៩ ដែលធ្វើឱ្យគ្មានអ្នកគាំទ្រចូលទស្សនាការប្រកួតកន្លងទៅនេះ បានធ្វើឱ្យក្លឹបជាច្រើនខ្វះខាតប្រាក់សម្រាប់ចំណាយខ្លាំងមែនទែន។ ក្របខណ្ឌ La Liga បានដាក់វិធានការណ៍ជាច្រើនដើម្បីស្រោចស្រង់ក្លឹបជាច្រើនក្នុងគ្រាលំបាកនេះ ដោយក្នុងនោះក៏មានការកាត់ប្រាក់ឈ្នួលកីឡាករផងដែរ។ ដោយក្លឹបទាំងអស់អាចចាត់ចែកដោយខ្លួនឯចំពោះចំនួនប្រាក់ដែលពួកគេគិតថាល្មមសម្រាប់ទប់ចំណាយ។

ជាក់ស្ដែងក្នុងនោះ FC Barcelona បានបើកការចរចាជាមួយកីឡាករជាច្រើនសប្ដាហ៍មកហើយ ដោយទើបតែសម្រេចបានផលនៅពេលនេះទេ។ ពួកគេសម្រេចថានឹងកាត់ប្រាក់ឈ្នួលសរុប១១០លានផោនក្នុងរយៈពេល៣ឆ្នាំខាងមុខជាមួយកីឡាករក្រុមបាល់ទាត់ ដែលទទួលបានប្រាក់ឈ្នួលច្រើនជាងគេ៕
