នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្ដីជូនព័ត៌មានស្ដីពីការឃើញរកអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ១ នាក់ និងអ្នកជាសះស្បើយចំនួន ១ នាក់ផងដែរ។ ដូច្នេះចំនួន អ្នកឆ្លងកូវីដ១៩ សរុបនៅកម្ពុជាបានកើនឡើងដល់ ៣០៨ នាក់ ដោយក្នុងនោះព្យាបាលជាសះស្បើយចំនួន ២៩៩ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅសល់ ៩ នាក់ផងដែរ។
តាមការបញ្ជាក់របស់ក្រសួង អ្នកឆ្លងកូវីដ១៩ នេះគឺជាបុរសជនជាតិខ្មែរអាមេរិក អាយុ ៦២ ឆ្នាំ មានអាយសដ្ឋាន នៅភ្នំពេញ បានធ្វើដំណើរមកពីហសរដ្ឋអាមេរិក បន្ដជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែវិច្ឆិកា នឹងត្រូវបានធ្វើឲ្យរកឃើញវិជ្ជមានកូវីដ១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយបច្ចុប្បន្នបុរសរូបបាននឹងកំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យមិត្ដខ្មែរ សូវៀត។
ដោយឡែកចំពោះអ្នកជាសះស្បើយវិញ គឺជាស្រ្ដីជនជាតិអាមេរិក អាយុ ៣៥ ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយកន្លែងនៅភ្នំពេញ បានធ្វើដំណើរមកពីហសរដ្ឋអាមេរិក បន្ដជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង នឹងបានមកដល់កម្ពុជានៅថ្ងៃទី ៤ ខែវិច្ឆិកា។ ដើម្បជ្រាបព័ត៌មានកាន់តែលម្អិតសូមពិនិត្យសេចក្ដីជូនព័ត៌មានរបស់ក្រសួងខាងក្រោម៖


ប្រភព : business-cambodia