លោកអ្នកដែលនិយមតាមដានពិភពបាល់ទាត់ប្រហែលជាបានស្គាល់ច្បាល់នៅស្តេចបាល់ទាត់ ដ៏ល្បីល្បាញមួយរូបរបស់អាស្សង់ទីនគឺលោក Diego Maradona ដែលលោកបានទទួលមរណភាព នៅថ្ងៃទី ២៥ ខែវិច្ចិកា ឆ្នាំ ២០២០ ក្នុងវ័យ៦០ឆ្នាំ ពោលគឺក្រោយខួបកំណើតគាត់ត្រឹមតែមួយខែប៉ុណ្ណោះ ដោយសារបញ្ហាបេះដូង នៅគេហដ្ឋានរបស់លោក នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយដោយសារពត៌មាន Reuters ។

លោក Diego Maradona កើតនៅថ្ងៃទី ៣០ សីហា ឆ្នាំ ១៩៦០ លើអាស្សង់ទីនដូចកីឡាកស្តេចតោ Leonal Messi ដែរឈ្មោះលោកត្រូវបានគេស្គាល់ តាំងពីឆ្នាំ ១៩៨២ នៅក្នុងក្លឹបអ្នកមានបុណ្យ Bacelona ហើយលោកបានជួយអោយក្រុមអាស្សង់ទីន ឈ្នះពាន World Cup ក្នុងឆ្នាំ ១៩៨៦ ហើយលោកបានធ្លាក់ខ្លួននៅពេលដែលគេបណ្តេញលោកចេញពីក្រុមបាល់ទាត់ក្នុងឆ្នាំ ១៩៩៤។
រឿងដែលគួរអោយសោកស្តាយបំផុតមួយគឺកំឡុងឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០០០ ការខូចចិត្តបានធ្វើ អោយលោកស្ទើរខូចអនាគតទាំងស្រុង ដោយលោកប្រើប្រាស់គ្រឿងញៀន ជក់បារី និង សេពគ្រឿងស្រវឹងជាច្រើនឆ្នាំ ធ្វើអោយលោកបាត់មុខពីបាល់ទាត់ ហើយបានផ្លាស់ប្តូររូបរាងរបស់គាត់ពីអត្តពលិករឹងមាំ ទៅជាមនុស្សហើមពោះដោយសារជំងឺខ្សោយបេះដូងក្នុងឆ្នាំ ២០០០ ដែលធ្វើអោយទ្រព្យជាង ៤២ លានដុល្លាររបស់លោកត្រូវរលាយមកនៅត្រឹមតែ ១០ ម៉ឺនដុល្លារប៉ុណ្ណោះ។

ក្នុងឆ្នាំ ២០០៨ លោកត្រូវបានគេកោះហៅជាថ្មីមកធ្វើជាគ្រូបង្វិកអោយក្រុមជម្រើសជាតិ អាស្សង់ទីន ហើយបានជួយអោយក្រុមជម្រើសជាតិ អាស្សង់ទីនទទួលមានជ័យជម្នះខ្លាំងបំផុត ទោះបីជាលោកគ្មាន បទពិសោធន៍បង្វិកពីមុនមកក៏ដោយ។ លោក Diego Maradona ត្រូវបានប្រជាជនអាស្សង់ទីនហៅថា រន្ទះជើងវេទមន្ត “the magic player” ដោយសារតែទេពកោសល្យដ៏កម្ររកបានរបស់លោកនៅក្នុង ពិភពបាល់ទាត់អាស្សង់ទីន។

លោកត្រូវបានគេជូនដំណឹងថាមានជម្ងឺជាយូរណាស់មកហើយ ហើយអតីតស្តេចបាល់ទាត់ឆ្នើមរបស់អាហ្សង់ទីនរូបនេះ លោក Diego Maradona ត្រូវបានគេអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីទទួលការវះកាត់ខួរក្បាល។ ក្រោយបានចាកចេញពីមន្ទីរពេទ្យ Olivos ស្ថិតក្នុងទីក្រុង Buenos Aires របស់អាហ្សង់ទីន លោកបានទៅស្នាក់នៅក្នុងផ្ទះរបស់លោក ដែលស្ថិតនៅទីក្រុង Tigre ហើយលោកក៍ទទួលមរណៈភាពលាហ្វេនទាំងអស់កាលពីយប់ថ្ងៃទី ២៥ ក្នុងវ័យ ៦០ ឆ្នាំ ដោយជម្ងឺបេះដូង៕
