អតីតវីរបុរសរបស់អាហ្សង់ទីនលោក Diego Maradona វ័យ៦០ឆ្នាំបានទទួលមរណភាពដោយសារជំងឺគាំងបេះដូងកាលពីយប់មិញ ២សប្ដាហ៍បន្ទាប់ពីគេបានចេញពីមន្ទីរពេទ្យពីការវះកាត់ហូរឈាមក្នុងខួរក្បាល។

XMaradona បានជួយអាហ្សង់ទីនឈ្នះពាន World Cup ឆ្នាំ១៩៨៦ ក្នុងនោះក៏បានទម្លាក់អង់គ្លេសចេញពីវគ្គ៨ក្រុមចុងក្រោយដោយសារការយកដៃវាយបាល់បញ្ចូលទី ដែលគេឲ្យឈ្មោះថា “Hand of God”។ ភាពល្បីល្បាញរបស់គេបានធ្លាក់ចុះបន្ទាប់លេចព័ត៌មានប្រើប្រាស់កូកាអ៊ីន។
នៅព្រឹកថ្ងៃពុធ Maradona បានចុះមកទទួលទានអាហារពេលព្រឹក និងត្អូញត្អែរថាមានអារម្មណ៍ត្រជាក់។ សម្ដីចុងក្រោយ លោកបានប្រាប់ក្មួយរបស់លោកថាមានអារម្មណ៍មិនស្រួលខ្លួន មុនពេលត្រឡប់ទៅកាន់គ្រែដេក។ មិនយូរប៉ុន្មានមុនពេលថ្ងៃត្រង់ គិលានុបដ្ឋាយិកាម្នាក់បានរកឃើញ Maradona ហើយទូរសព្ទរកជំនួយ ប៉ុន្តែគេបានស្លាប់មុនពេលគ្រូពេទ្យមកដល់ទៅហើយ។ADVERTISING
ប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីនលោក Alberto Fernandez ប្រកាសថា នឹងធ្វើការកាន់ទុក្ខសពរបស់ Maradona រយៈពេល៣ថ្ងៃ៕




