facebook
Breaking News

កីឡាករវ័យក្មេងសញ្ជាតិអ៊ុយរូហ្គាយ Darwin Nunez និងក្លាយជាកីឡាករដែលថ្លៃបំបែកកំណត់ត្រាក្លិប!!

លោក Jorge Jesus អ្នកចាត់ការទូទៅរបស់ Benfica និយាយថា ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Darwin Nunez នឹងក្លាយជាកីឡាករថ្លៃបំបែកកំណត់ត្រារបស់ក្លិប។

គ្រូបង្វឹក Benfica បានប្រាប់ទៅទូរទស្សន៍ SportTV ថា៖ “យើងមិនត្រូវភ្លេចថា គាត់ (Darwin Nunez) គឺជាក្មេងម្នាក់ទេ គាត់មានអាយុ ២១ ឆ្នាំ មានការប្រកួតជាច្រើនដែលគាត់មិនទាន់ដឹងនៅឡើយទេ គាត់នឹងរៀនជាមួយខ្ញុំនិង Benfica។ គាត់គឺជាការទិញថ្លៃបំផុតរបស់ Benfica ហើយនៅពេលដែលមិនមានរោគរាតត្បាត គាត់នឹងក្លាយជាការលក់ថ្លៃបំផុត។ គាត់នឹងក្លាយជាកីឡាករលំដាប់ពិភពលោក”។

ការលក់ដ៏ធំបំផុតរបស់ Benfica រហូតមកដល់ពេលនេះ គឺតម្លៃចំនួន ១២៦ លានអឺរ៉ូ (១១៣ លានដុល្លារ / ១៤២ លានដុល្លារ) ដែលក្លិបយក្សអេស្ប៉ាញ Atletico Madrid បានចំណាយដើម្បីចុះហត្ថលេខាជាមួយតារាវ័យក្មេងព័រទុយហ្កាល់ Joao Felix កាលពីរដូវក្តៅមុន៕

Facebook Comments

About nareth

Check Also

Koeman ​៖​នេះ​ជា Griezmann ​ដែល Barcelona ​ចង់​បាន​

ខ្សែ​ប្រយុទ្ធ Griezmann ​បាន​ចូល​រួម​ចំណែក​រក​គ្រាប់​បាល់ ​ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម Osasuna ​ក្នុង​លទ្ធផល ៤-០ ​សម្រាប់​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។ ​ …

Leave a Reply

Your email address will not be published. Required fields are marked *