facebook
Breaking News

Messi៖ ចង់​ឱ្យ Ronaldo ​ឆាប់​ជា​សះស្បើយពី​មេរោគ​កូវីដ​ ​និង​បាន​ប្រកួត​គ្នា​ម្ដង​ទៀត​

កីឡាករ Lionel Messi ​ចង់​ឱ្យ Cristiano Ronaldo ​ជា​សះស្បើយ​ពី​មេរោគ​កូវីដ​១៩​ឱ្យ​លឿន​បំផុត ដើម្បី​បាន​ជួយ​ក្រុម Juventus ​ប៉ះ Barcelona ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ។



Lionel Messi On Cristiano Ronaldo: 'People Think The Rivalry Goes Beyond  Football, But It Doesn't' - SPORTbible



​Cristiano Ronaldo ​បាន​ធ្វើ​តេស្ដ​មេរោគ​កូវីដ​១៩​ជា​លើក​ទី​២ ប៉ុន្តែ​លទ្ធផល​បាន​ចេញ​មក​ថា ​រូបគេ​នៅ​តែ​វិជ្ជមាន​ដដែល។ ​កត្ដា​នេះ ​បាន​ធ្វើ​ឱ្យ​រូបគេ​ទំនង​ជា​មិន​អាច​ចូល​លេង​ជួយ​ក្រុម Juventus ​បាន​ឡើយ ពេល​ប៉ះ Barcelona ​ព្រោះ​តាម​ច្បាប់ UEFA ​តម្រូវ​ឱ្យ​តេស្ដ​អវិជ្ជមាន​មុន​ទើប​អាច​ចូល​លេង​បាន។ យ៉ាងណាមិញ ក្រុម Juventus ​បាន​សរសេរ​លិខិត​មួយ​បញ្ជាក់​ថា Ronaldo ​មាន​សុខភាព​ល្អ​ជា​ធម្មតា ​និង​សុំ​ធ្វើ​តេស្ដ​លើក​ទី​៣​ម្ដង​ទៀត ​ដើម្បី​បញ្ជាក់។

​អំឡុង​ពេល​ចាំ​ធ្វើ​តេស្ដ​ចុង​ក្រោយ​ម្ដង​ទៀត​នេះ ​Messi ​ដែល​ជា​កីឡាករ​ដៃ​គូ​ប្រកួត​ប្រជែង​របស់ Ronaldo ​រាប់​ឆ្នាំ​មក​ហើយ​នោះ បាន​ចេញ​មុខ​និយាយ​ថា​៖ “ប្រកួត​ណា​ដែល​មាន Cristiano ​គឺ​តែងតែ​ពិសេស​ជា​និច្ច។ ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ ​គឺ​ជា​ការ​ប្រកួត​ប្រជែង​ល្អ​មើល​មួយ ​ហើយ​យើង​សង្ឃឹម​ថា Cristiano ​នឹង​នៅ​ទី​នោះ ​និង​ជា​សះស្បើយ​ពី​មេរោគ​កូវីដ​១៩ ​ឆាប់​ៗ​នេះ​”៕

Onus on Lionel Messi After Ronaldo Hat-Trick - EssentiallySports
Facebook Comments

About Sory Ouch

Check Also

Koeman ​៖​នេះ​ជា Griezmann ​ដែល Barcelona ​ចង់​បាន​

ខ្សែ​ប្រយុទ្ធ Griezmann ​បាន​ចូល​រួម​ចំណែក​រក​គ្រាប់​បាល់ ​ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម Osasuna ​ក្នុង​លទ្ធផល ៤-០ ​សម្រាប់​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។ ​ …

Leave a Reply

Your email address will not be published. Required fields are marked *