facebook
Breaking News

Ronaldo មិនទាន់អាចចូល​រួម​ប្រកួត​ តទល់​នឹង​ Messi បានទេនៅ​សប្ដាហ៍​ក្រោយនេះ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Juventus កីឡាករ​ Cristiano Ronaldo នឹង​មិន​អាច​ចូល​រួម​ប្រកួត​តទល់​នឹង​ក្លឹប​ Barcelona ក្នុង​ក្របខ័ណ្ឌ​ប្រកួត​ UEFA Champions League នា​ថ្ងៃ​ពុធ​ ទី​២៨ ខែ​តុលា​ ឆ្នាំ​២០២០​ សប្ដាហ៍​ក្រោយ​នេះ​ទេ​។

មូល​ហេតុ​ ដែល​កីឡាករ​ខាង​លើ​នេះ​ មិន​អាច​ចូល​រួម​ការ​ប្រកួត​បាន​ ដោយ​សារ​តែ​លទ្ធផល​ធ្វើ​តេស្ត​កូវីដ-១៩ ចុង​ក្រោយ​របស់​ខ្សែ​ប្រយុទ្ធ​នេះ​ នៅ​តែ​បន្ត​ចេញ​វិជ្ជមាន​នៅ​ឡើយ​។

បើ​តាម​ច្បាប់​វិន័យ​របស់​ UEFA កីឡាករ​ណា​​មួយ​រក​ឃើញ​កូវីដ-១៩ មុន​មួយ​អាទិត្យ​នៃ​ការ​ប្រកួត​ កីឡាករ​នោះ​នឹង​មិន​អាច​ចូល​រួម​ការ​ប្រកួត​នោះ​ឡើយ​។

Ronaldo រក​ឃើញ​ឆ្លង​កូវីដ​-១៩ ដំបូង​នៅ​ថ្ងៃ​ទី១៣ ខែ​តុលា​ ឆ្នាំ​២០២០​ ដែល​តម្រូវ​ឲ្យ​កីឡាករ​រូប​នេះ​ រស់​នៅ​ និង​ធ្វើ​ការ​ហាត់​បាល់​ ដាច់​ដោយ​លែក​ពី​គេ​៕

Facebook Comments

About Kheav Chanthy

Check Also

Koeman ​៖​នេះ​ជា Griezmann ​ដែល Barcelona ​ចង់​បាន​

ខ្សែ​ប្រយុទ្ធ Griezmann ​បាន​ចូល​រួម​ចំណែក​រក​គ្រាប់​បាល់ ​ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម Osasuna ​ក្នុង​លទ្ធផល ៤-០ ​សម្រាប់​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។ ​ …

Leave a Reply

Your email address will not be published. Required fields are marked *