facebook
Breaking News

Zidane​ថា​ក្រុមរបស់លោកខ្វះទំនុកទើប​លេងចាញ់​Shakhtar ( 3-2)

Zinedine​Zidane ​បាន​ចំណាយ​ពេល​ជាង​មួយ​ម៉ោង​ក្នុង​សន្និសីទកាសែត​​បន្ទាប់​ពី​ក្រុម​របស់​លោក​លេង​ចាញ់​Shakhtar​Donetsk ​៣-២​ និង​​និយាយ​ថា​ក្រុម​លេង​ខ្វះ​ទំនុក​ចិត្ត។

ក្រុម​ម្ចាស់​ជើង​ឯក​Champions​League​១៣​សម័យ​​បាន​លេង​ដោយ​អវត្តមាន​កីឡាករ​របួស​​Eden​Hazard​និង​លោក​Zidane​បាន​ដាក់​Karim​Benzema​ជា​កីឡាករ​បម្រុង។​យ៉ាងណា​ក្រុម​មួយ​នេះ​ក៏​នៅ​សល់​កីឡាករ​លំដាប់​ៗ​ជា​ច្រើន​នាក់​ដាក់​ឲ្យ​លេង​ផង​ដែរ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​និយាយ​ថា​ក្រុម​លេង​ខ្វះ​ទំនុក​ចិត្ត​​ក្នុង​ការ​ចាប់​ផ្ដើម​ការ​ប្រកួត។​នៅ​វគ្គ​ទី​មួយ​លោក​​មិន​បាន​ឃើញ​ក្រុម​ដែល​លោក​ចង់​បាន​​ឃើញ​នោះ​ទេ​ហើយ​នេះ​ជា​កំហុស​របស់​លោក។

“ខ្ញុំ​​ត្រូវ​តែ​រក​ដំណោះស្រាយ​​ដែល​នឹង​ធ្វើ​ឲ្យ​ពួក​យើង​ខ្លាំង​ត្រឡប់​មក​វិញ​និង​ទទួល​បាន​ជ័យ​ជម្នះ”។​លោក Zidane បាននិយាយ​បន្ថែមថា។​ Real​Madrid​ ត្រូវ​មាន​ភារកិច្ច​​​លេង​ទល់​នឹង​ ​Barcelona​ នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​នៅ​​កីឡដ្ឋាន ​Nou​Camp ។​ Real​ ទើប​តែ​ចាញ់​ក្រុម​ឡើង​មក​ថ្មី​ Cadiz​ កាល​ពី​សប្ដាហ៍​មុននេះ៕

Are Real Madrid going backwards? The numbers behind Zidane's first 199  games - AS.com


Facebook Comments

About Kheav Chanthy

Check Also

Koeman ​៖​នេះ​ជា Griezmann ​ដែល Barcelona ​ចង់​បាន​

ខ្សែ​ប្រយុទ្ធ Griezmann ​បាន​ចូល​រួម​ចំណែក​រក​គ្រាប់​បាល់ ​ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម Osasuna ​ក្នុង​លទ្ធផល ៤-០ ​សម្រាប់​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។ ​ …

Leave a Reply

Your email address will not be published. Required fields are marked *