ព្រឹកនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី ០១ករណីបន្ថែម និងជាសះស្បើយ០១នាក់ដែរ

= 150

មុននេះ ក្រសួងសុខាភិបាល បានប្រកាស នៅក្នុងផេកផ្លូវការ បានរកឃើញ អ្នកឆ្លងជំងឺCOVID-19ថ្មីម្នាក់ និង​ ករណីជាសះស្បើយមាន​១នាក់​សរុប​អ្នកមាន​វីរុស​កូវីដ-១៩ ដែលបាន​រកឃើញ​ទាំងអស់​ នៅ​ទូទាំង​ប្រទេស​ សរុបចំនួន​១២៥នាក់ (ស្រ្តី៣៩នាក់ និង​បុរស៨៩នាក់)។

គួរបញ្ជាក់​ផងដែរថា ​ករណីវិជ្ជមាន​​វីរុស​កូវីដ-១៩ ថ្មី​គឺ​បាន​រក​ឃើញ​លើ​ខ្លួន​ បុរស​ជនជាតិ​ខ្មែរ​ដែលមាន ​អាយុ​២៦ឆ្នាំ ដែល​ រស់​នៅ​ខេត្ត​ត្បូង​ឃុំ ជាអ្នក​ដែល​បាន​ចូលរួម​សិក្សាសាសនាមួយ​ នៅសាលា​មួយ​នៃ​ខេត្ត​យ៉ាឡា ​ក្នុង​ប្រទេសថៃ ហើយ​បាន​វិល​ត្រឡប់​មក​ពី ប្រទេសថៃ​វិញ​ដោយ​បាន​ធ្វើ​ដំណើរ​តាម ​រថយន្ត​ទេសចរណ៍១២កៅអី​៕

សេចក្តី​ប្រកាសរបស់​ក្រសួងសុខាភិបាល
សេចក្តី​ប្រកាសរបស់​ក្រសួងសុខាភិបាល
151
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook