ចូលរួមរំលែកទុក្ខ! កងទ័ពមួកខៀវកម្ពុជា១នាក់ បានទទួលមរណភាពដោយសារកូវីដ-១៩ នៅប្រទេសម៉ាលី

= 157

យោងតាមផេកផ្លូវការណ៍របស់​ស្ថានីយ​ទូរទ​ស្សន៍​BTV បានធ្វើការបង្ហោះនៅមុននេះថា កងទ័ពមួកខៀវរបស់កម្ពុជានាក់បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីវេលាម៉ោង៤:៤៣នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកឧត្តមសេនីយ៍ ឈុំ សុជាតិ បានឲ្យដឹងថា កងទ័ពមួកខៀវរបស់កម្ពុជាដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រម្សិលមិញនេះ គឺលោកឧត្តមសេនីយ៍ទោ ស សាវី ជាយោធិនកំពុងបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ UN នៅសាធារណរដ្ឋម៉ាលី។

ទន្ទឹមនឹងនេះដែរ ខ្មែរឡូត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារលោកឧត្តមសេនីយ៍ទោ ស សាវី ចំពោះការបាត់បង់សាច់ញាតិជាទីស្រលាញ់ ក៏ដូចជាយោធិន​ដ៏ឆ្នើម​របស់​កម្ពុជា ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នេះ៕

ប្រភព៖ BTV

158
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook