ថ្ងៃនេះរកឃើញអ្នកផ្ទុក COVID-19 ១ ករណីថ្មីទៀត និងជាសះស្បើយ ១ នាក់

= 257

តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ថ្មី ១ នាក់ នៅ​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ ២០២០ នេះ។

ករណី​វិជ្ជមាន​ថ្មី​នោះ ជា​បុរស​ជន​ជាតិ​ខ្មែរ អាយុ ២៦ ឆ្នាំ រស់នៅ​ភូមិរកាពរ ៥ ឃុំរកាពរ ៥ ស្រុក​ត្បូង​ឃ្មុំ ខេត្ត​ត្បូងឃ្មុំ ជាអ្នក​ទៅចូលរួម​សិក្សាសាសនាមួយ​នៃ​ខេត្តឡាយ៉ង ប្រទេស​ថៃ និងទើប​​វិល​ត្រលប់​ពី​ប្រទេស​ថៃ​ កាលពី​ថ្ងៃ ២៨ ខែឧសភា ឆ្នាំ២០២០។ ចំណែក​អ្នកជាសះស្បើយ​វិញ​ ជា​ស្រ្តី​វ័យ ៣៩ ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​ចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទៅផ្ទះ​វិញបន្ទាប់ពី​តេស្ត​អវិជ្ជមាន ២ ដង។

តួលេខ​អ្នក​ឆ្លង COVID-19 សរុប​មាន ១២៥ នាក់ (ស្រី​៣៩នាក់ បុរស​៨៦នាក់) ក្នុង​នោះ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយមាន ​១២៣ នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ២នាក់។ ករណីអ្នក​ជំងឺ​ COVID-19 កំពុង​សម្រាក​ព្យាបាល​២នាក់​នេះ ជា​ករណី​រក​ឃើញ​ឆ្លង ​ថ្មី បន្ទាប់​ពី​ស្ងប់​ស្ងាត់​អស់​​រយៈពេល​ជាង​១ខែ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

257
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook