បន្ទាប់មកទៀត តើ Balotelli នឹងទៅចូលរួមជាមួយក្លឹបណា?

= 234
This image has an empty alt attribute; its file name is newpro4newcustomer.gif

អតីតកីឡាករខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី Mario Balotelli បានសម្រេចចិត្តហើយថា នឹងចាកចេញពីក្រុម Breccia នៅក្នុងលីគកំពូលរបស់ប្រទេសអ៊ីតាលីនាចប់រដូវកាល ២០១៩-២០២០ នេះ។ ប៉ុន្តែរូបគេមិនទាន់ដឹងច្បាស់នៅឡើយនោះទេថានឹងត្រូវទៅចូលរួមជាមួយក្លឹបណាបន្ទាប់សម្រាប់រដូវកាលក្រោយ។

កីឡាករខ្សែប្រយុទ្ធស្បែកខ្មៅ Balotelli រូបនេះត្រូវបានក្រុម Breccia ទិញយកមកពីក្រុម Nice របស់ប្រទេសបារាំងកាលពីរដូវកាលមុន ហើយរូបគេបានចុះកុងត្រាជាមួយក្រុម Breccia រយៈពេលបីឆ្នាំ ពោលគឺរហូតដល់ចុងឆ្នាំ២០២២។ ប៉ុន្តែបើយើងតាមគេហទំព័រ 90mn ដែលបានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា នេះថាកីឡាករខ្សែប្រយុទ្ធ Balotelli បានធ្វើការស្នើសុំទៅលោក Massimo Cellino ដែលជាម្ចាស់ក្លឹប Breccia ដើម្បីសុំបញ្ចប់កុងត្រារបស់ខ្លួននៅក្នុងរដូវកាលនេះតែម្ដង។

លោក Massimo Cellino បានមានប្រសាសន៍ថា “កីឡាករ Balotelli ពិតជាចង់ចាកចេញពីក្រុម Breccia ខ្លាំងណាស់នៅក្នុងរដូវកាលនេះ ដោយសារតែរូបគេលេងមិនត្រូវទម្រង់គ្នាជាមួយនឹងមិត្តរួមក្រុម និងមិនមានភាពសហការគ្នានៅក្នុងការប្រកួតទើបរូបគេសម្រេចចាកចេញ”។

គួរបញ្ជាក់ផងដែរថា កីឡាករខ្សែប្រយុទ្ធ Mario Balotelli បានចូលរួមបង្ហាញខ្លួនឲ្យក្រុម Breccia បានចំនួន ១៩ប្រកួត និងស៊ុតបាល់បញ្ចូលទីឲ្យក្រុមបានចំនួន ៥គ្រាប់ ផងដែរនៅក្នុងរដូវកាល ២០១៩-២០២០នេះ៕

235
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook