James បង្ហើបពីក្លឹបធំមួ ដែលគេចង់ទៅលេងខ្លាំងបំផុត បើសិនត្រូវដើរចេញពី R.Madrid

= 359

យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថាកីឡាករ James Rodriguez នឹងប្តេជ្ញាចិត្តចាកចេញពីក្លឹបអធិរាជស Real Madrid ដើម្បីចូលរួមជាមួយក្រុមគូប្រជែង Atletico Madrid នៅរដូវក្តៅខាងមុខនេះ ។

គួរបញ្ជាក់ផងដែរថាកីឡាករវ័យ ២៨ ឆ្នាំរូបនេះ ត្រូវបានភ្ចាប់ទំនាក់ទំនងអស់រយ:ពេលជាយូរមកហើយ ក្នុងការចាកចេញពីក្រុម Bernabeu ហើយខ្សែបម្រើរូបនេះក៏ស្ទើរតែបានចូលរួមជាមួយក្រុមរបស់លោក Diego Simeone ផងដែរ កាលពីរដូវកាលមុន ខណ:ក៏មានការចាប់អារម្មណ៍ពីសំណាក់ក្លឹបជាច្រើនទៀត នៅក្នុងក្របខ័ណ្ឌ Premier League ផងដែរ ។

ហើយយ៉ាងណាមិញបើយោងតាមរបាយការណ៍ថ្មីមួយពី Mundo Deportivo បានឲ្យដឹងថាគ្រូបង្វឹកលោក Zinedine Zidane មានបំណងអនុញ្ញាតបើកផ្លូវឲ្យកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះចាកចេញ ខណ:វាត្រូវបានគេយល់ថាក្រុម At Madrid គឺជាគោលដៅដំបូងបំផុតសម្រាប់ Rodriguez ។

ប៉ុន្តែទោះជាយ៉ាងណាក្រុម Atletico ប្រហែលជាមិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីធ្វើការចុះហត្ថលេខាណាមួយសម្រាប់ James នោះតេ ដោយសារតែផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ក្រោយការរាតត្បាលពីវីរុសឆ្លងកូវីដ១៩ ។

ជាក់ស្តែងកុងត្រារបស់ James នៅឯទឹកដី Bernabeu នឹងត្រូវផុតកុងត្រានៅឆ្នាំក្រោយ ខណ:វាត្រូវបានគេយល់ថាខ្សែបម្រើរូបនេះ នឹងត្រូវកាត់បន្ថយប្រាក់ឈ្នួលមួយចំនួន ដើម្បីបង្ខំមានការផ្លាស់ប្តូរទៅកាន់ទឹកដី Wanda Metropolitano នៅរដូវក្តៅខាងមុខនេះ ៕

358
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook