ផ្លូវការ! Andres Tunez ចុះ​កុងត្រា​ជាមួយ BG Pathum United ក្រោយ​ចាក​ចេញ​ពី Buriram United

= 130

ក្លិប BG Pathum United បាន​បង្ហាញខ្លួន​អតីតខ្សែ​ការពារក្លិប Buriram United កីឡាករ​ ANDRES TUNEZ បន្ទាប់​ពី​សហព័ន្ធកីឡាបាល់​ទាត់​ថៃ​ប្រកាសឲ្យ​ក្លិប​ទាំងអស់​នាំ​ចូល​និង​នាំ​ចេញ​កីឡាករ​ក្នុង​ពេល​នេះ​ខណៈ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ដើមកំណើត​វេណេហ្សុយអេឡារូបនេះ​នឹង​ពាក់​អាវលេខ​៣០​នៅ​ក្លិប។

កាល​ពី​ម្សិលមិញ​! ក្លិប​មួយ​នេះ​បាន​ចុះ​កុងត្រា​យក​កីឡាករ​ជម្រើស​ជាតិ​ថៃ Sarach Yooyen ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​តំបន់​អាស៊ាន​ហើយ​ថ្ងៃ​នេះ​ពួក​គេ​បង្ហាញភាព​ភ្ញាក់ផ្អើល​ដល់​អ្នក​គាំទ្រ​ដោយ​បង្ហាញ​មុខ​ខ្សែ​ការពារកណ្ដាល​រូបនេះបន្ត​ទៀត។

ANDRES TUNEZ ​ធ្លាប់ជា​កីឡាករ​យុវជនក្លិប Celta Vigo ហើយ​លេង​នៅ​ Celta B និង​ឈុត​ធំ​ផង​ដែរ។ នៅ​ទី​នោះ​រូប​គេ​បង្ហាញខ្លួន​បាន៨២​ប្រកួត​រក​បាន​៣​គ្រាប់​មុន​ពេល​ផ្ទេរ​មក​លេង​នៅ​ក្លិប​ជើង​ឯក​លីគ​ថៃ Buriram United កាល​ពី​ឆ្នាំ​២០១៤។ នៅ​ Buriram រូប​គេ​បង្ហាញខ្លួន ១៤៩​ប្រកួត​រក​បាន៣១​គ្រាប់មុន​ពេល​ផ្ទេរ​មក BG Pathum United នៅ​ថ្ងៃ​នេះ៕

132
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook