ហួសចិត្ត!! ដល់ខែធុរេន ក្មេងប្រុស៣នាក់ឃ្លានធុរេនពេក ដាច់ចិត្តលួច​បេះ​១​ផ្លែ ម្ចាស់​តាម​ទាន់ ទារ​សំណង​១​ពាន់​ដុល្លារ​

= 104

កំពត ៖ គួរឲ្យអាណិតណាស់ ដោយសារតែឃ្លានក្មេងប្រុស៣នាក់ ដាច់ចិត្តលួចបេះផ្លែទុរេនគេ១ផ្លែ ត្រូវម្ចាស់ចំការខឹងសម្បា ទាមទារឲ្យក្មេងៗទាំងនោះ បង់ប្រាក់សំណងរហូតដល់​១​ពាន់​ដុល្លារ​។ ហេតុការណ៍នេះកើតឡើងកាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០ ត្រង់​ចំណុច​ចម្ការ​ទុរេន​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភ្នំ​វ​ល្លិ៍ ជាប់​ព្រំប្រទល់​រវាង​ខេត្ត​កែប​ និង​ខេត្ត​កំពត​។​

​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ខាងលើ ក្មេង​ជំទង់​បីនាក់​រួមមាន ​៖ ទី​១-​ឈ្មោះ ល ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស ,២-​ឈ្មោះ ស ឯ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ​ជា​សិស្ស និង​ទី​៣-​ឈ្មោះ ស ច ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ​ជា​សិស្ស អ្នក​ទាំង​បី​មាន​ទីលំនៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច បាន​ទៅ​ស៊ី​ឈ្នួល​បេះ​ម្រេច​ឲ្យ​គេ​នៅ​ភូមិសាស្ត្រ​កើតហេតុ។ លុះ​បន្តិចក្រោយមក​ ក្មេងប្រុស​ទាំងបី​នាក់ បាន​ជិះ​ម៉ូតូ​បំណង​ទៅ​ចាក់​សាំង ហើយក៏​ឃើញ​ផ្លែ​ទុរេន​ក្នុង​ចម្ការ​គេ​ក្បែរ​នោះ ក៏​ចូល​ទៅ​លួច​បេះ​១​ផ្លែ​ បំណង​ហែក​ចែកគ្នា​ហូប ស្រាប់តែ​ម្ចាស់​គេ​ឃើញ ក៏​ស្រែក​ឆោឡោ​តែម្ដង​។​

យោងតាមសមត្ថកិច្ចបានបន្តថា ខណៈដែរក្មេងៗទាំងនោះកំពុងតែលួចបេះផ្លែធុរេនបានមួយផ្លែហើយ ក្មេងៗទាំងបីនាក់ក៏ជិះម៉ូតូឌុបគ្នាបម្រុងគេងខ្លួន តែអ្នកយាមនៅចំការនោះឃើញ ក៏ផ្អើលឆឡោហើយ នាំគ្នាដេញចាប់តាមរហូតដល់ផ្ទះក្មេងៗទាំងបី ដែលរស់នៅភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ហើយចាប់បញ្ចូនឲ្យសមត្ថកិច្ចចាត់ការ ហើយទារ​សំណង​ផ្លែ​ទុរេន​មួយ​ផ្លែ គឺ​ ១​ពាន់​ដុល្លារ ស្មើនឹង ៤,០០០,០០០​រៀល។​បច្ចុប្បន្ន ក្មេងប្រុស​ជំទង់​បី​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​លួច​ផ្លែ​ទុរេន​គេ​១​ផ្លែ សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​នីតិវិធី​។​

103
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook