មិនគួរឲ្យជឿ បញ្ជីឈ្មោះកីឡាករដែលមានឥទ្ធិពល​ទាំង​៥​ក្នុង​វិស័យ​បាល់ទាត់ ​អត់​មាន Messi ​

= 334
This image has an empty alt attribute; its file name is newpro4newcustomer.gif

France Football Magazine ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ បាន​បង្ហាញ​បញ្ជី​ឈ្មោះ​មនុស្ស​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​វិស័យ​បាល់ទាត់ ​ដោយ​ក្នុង​នោះ​អ្នក​លេខ​១ ពិត​ជា​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

​លោក Al-Khelaifi ​ម្ចាស់​ក្លឹប PSG ​បាន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១ ​ជា​អ្នក​មាន​ឥទ្ធិពល​បំផុត​ក្នុង​វិស័យ​បាល់ទាត់​បច្ចុប្បន្ន​នេះ។ ​លោក ​មិន​ត្រឹម​តែ​ជា​ប្រធាន​ក្លឹប PSG ​នោះ​ទេ ​ថែម​ទាំង​ជា​ប្រធាន​របស់ BeIN Media Group ​ថែម​ទៀត​ផង។ ​សេដ្ឋី​រូប​នេះ ក៏​ជា​អ្នក​នៅ​ពី​ក្រោយ​ក្នុង​ការ​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ World Cup 2022 ​ក្នុង​ប្រទេស​កាតា​ផង​ដែរ។

អ្នក​លេខ​២ ​នោះ​គឺ Cristiano Ronaldo ​។ ​កីឡាករ​បាល់ទាត់​ម្នាក់​នេះ ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ ​ដោយសារ​តែ​រូបគេ​បាន​បង្កើត​និង​បំបែក​កំណត់ត្រា​ជា​ច្រើន។ ​Ronaldo ​ជា​កីឡាករ​ម្នាក់​ផ្លាស់​ក្លឹប​លេង​ច្រើន ​និង​ទទួល​បាន​ជោគជ័យ ដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន។ ​សម្រាប់​លេខ​៣​វិញ​គឺ Gianni Infantino ​ដែល​ជា​ប្រធាន FIFA ​ផ្ទាល់​តែ​ម្ដង។

​អ្វី​ដែល​គ្រប់​គ្នា​សឹង​មិន​គួរ​ឱ្យ​ជឿ​នោះ គឺ Messi ​។ ​កំពូល​កីឡាករ​នៅ​លើ​លោក​នេះ ​មិន​ស្ថិត​ក្នុង Top3 ​ឬ Top5 ​នោះ​ទេ ពោល​គឺ​រូបគេ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៧​ឯ​ណោះ។ ​ដោយ​លេខ​៤​គឺ Jurgen Klopp ​លេខ​៥ Jorge Mendes ​ដែល​ជា​ភ្នាក់ងារ​កីឡាករ​​ល្បី​ឈ្មោះ​និង​លេខ​៦​គឺ Andrea Agnelli ​ដែល​ជា​ប្រធាន​ក្លឹប Juventus ​។

​រំលឹក​ថា France Football Magazine ​នេះ គឺ​ជា​អ្នក​បង្កើត​ពាន​រង្វាន់ Ballon d’Or ​ឡើង ​ហើយ​ពួកគេ​បាន​សហការ​គ្នា​ជាមួយ FIFA ​ផង​ដែរ​កាល​ពី​ពេល​កន្លង​ទៅ ​មុន​ចែក​ផ្លូវ​គ្នា។ ​ការ​សិក្សា​វាយ​តម្លៃ​របស់​ពួកគេ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យោង​ទៅ​តាម​អ្វី​ដែល​បុគ្គល​ម្នាក់​ៗ​សម្រេច​បាន​នា​ពេល​កន្លង​មក ​និង​ជួយ​ក្នុង​វិស័យ​បាល់ទាត់​វិញ៕

335
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook