មិនគួរបែបនេះសោះ៖ ខ្សែបម្រើក្រុម Atalanta ម្នាក់បានស្លាប់ត្រឹមវ័យ១៩ឆ្នាំ ដោយសារតែ…

= 213
This image has an empty alt attribute; its file name is newpro4newcustomer.gif

ខ្សែបម្រើក្រុម Atalanta កីឡាករ Andrea Rinaldi បានទទួលមរណភាព ត្រឹមវ័យ១៩ឆ្នាំ ដោយសារដាច់សរសៃឈាមខួរក្បាល កំឡុងពេលហ្វឹកហាត់នៅផ្ទះ។

Muere a los 19 años Andrea Rinaldi, canterano del Atalanta

Andrea ជាកីឡាករដែល Atalanta បញ្ជូនឲ្យទៅលេងជាមួយក្រុម Legnano នៅក្របខណ្ឌ Serie D (លីគលំដាប់ទី៤ របស់អ៊ីតាលី) ក្នុងកិច្ចសន្យាខ្ចីជើង។

Rinaldi

យ៉ាងណាមិញ បើយោងតាមការបញ្ជាក់របស់កាសែត Goal ខ្សែបម្រើវ័យក្មេងរូបនេះ បានធ្លាក់ខ្លួនឈឺ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យមួយក្នុងទីក្រុង Varese ប្រទេសអ៊ីតាលី ប៉ុន្តែដោយសារស្ថានភាពជំងឺរបស់គាត់ធ្ងន់ធ្ងរ មិនអាចសង្រ្គោះបាន គាត់ក៏ត្រូវបានស្លាប់ ក្រោយសម្រាកនៅពេទ្យបាន៣ថ្ងៃ។

ពាក់ព័ន្ធទៅនឹងការស្លាប់របស់ Andrea ក្លិប Legnano ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ក្លិប AC Legnano សូមធ្វើប្រកាសដំណឹងដ៏សោកសៅមួយក្នុងថ្ងៃនេះ។ ដោយកីឡាករ Andrea Rinaldi ដែលជាអ្នកចម្បាំងរបស់យើងបានចាកចេញពីយើងហើយ។ ជំងឺដាច់សរសៃឈាមខួរក្បាល បានឆក់យកជីវិតដ៏មានតម្លៃរបស់គាត់ ដែលកំពុងស្ថិតក្នុងដំណើរមួយឈានទៅដល់គោលដៅភ្លឺស្វាងនៃអាជីជាកីឡាករបាល់ទាត់។ វាជាសោកនាដកម្មដ៏រន្ធត់មួយ ដែលមិនអាចស្រមៃទៅរួច។

Andrea Rinaldi dead: Atalanta star dies aged 19 after suffering ...

ទន្ទឹមនឹងនេះ ប្រធានក្លិប Legnano លោក Giovanni Munafo ក៏បានបង្ហោះសារយ៉ាងក្រៀមក្រំទាក់ទងទៅនឹងដំណឹងមរណភាពរបស់ Andrea ផងដែរ ដោយលោកបានសរសេរបែបនេះថា៖ នៅពេល Andrea មកហ្វឹកហាត់ គាត់បានមកជួបខ្ញុំមុនគេ ហើយនោះគឺជាការចងចាំដែលមិនអាចបំភ្លេចបាន និងនៅតែដក់ជាប់ក្នុងបេះដូងរបស់ខ្ញុំ។ គាត់ជាក្មេងដ៏អស្ចារ្យម្នាក់ អាចជាឧទាហរណ៍សម្រាប់កីឡាករដទៃទៀត។ ក្នុងនាមជាផ្នែកមួយនៃក្លិប ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំទៅកាន់ក្រុមគ្រួសាររបស់ Andrea។

គួរឲ្យដឹងដែថា Andrea ជាយុវជនថ្នាលរបស់ក្លិប Atalanta ដែជាក្រុមមួយកំពុងប្រកបអាជីពនៅក្របខណ្ឌ Serie A (លីគកំពូលអ៊ីតាលី)។ យ៉ាងណាក៏ដោយបើទោះជាគេ មិនទាន់ត្រូវបានក្លិបដំឡើងឲ្យមកចូលរួមជាមួយក្រុមឈុតធំ តែគេធ្លាប់មានស្នាដៃជួយក្រុម Atalanta អាយុក្រោម១៧ឆ្នាំ ឈ្នះពាន Italian Supercup បាន១ដង ក្នុងឆ្នាំ២០១៥៕

216
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook