គ្រាន់តែលឺសូរ Liverpool ចង់បាន Arsenal គ្រោងបន្តកុងត្រាថ្មី ឲ្យកីឡាករឆ្នើមរបស់ខ្លួនរូបនេះភ្លាម

= 291
This image has an empty alt attribute; its file name is newpro4newcustomer.gif

ក្លឹបហង្សក្រហម Liverpool មួយរយៈចុងក្រោយ មានព័ត៌មានលេចឮមកថា បានដាក់ការចាប់អារម្មណ៍ទៅលើ ខ្សែការពារស្លាបឆ្វេងរបស់ក្រុម Arsenal កីឡាករ Bukayo Saka ខណៈបច្ចុប្បន្នក្លិបរហស្សនាមកាំភ្លើងធំ កំពុងរៀបចំឯកសារ ត្រៀមបន្តកុងត្រាថ្មី ចងជើងជម្រើសជាតិអង់គ្លេសអាយុក្រោម១៩ នៅកីឡដ្ឋាន Emirates ។

Saka បានបង្ហាញទម្រង់លេងយ៉ាងគួរឲ្យចាប់អារម្មណ៍ ចាប់តាំងពីគេត្រូវបានអ្នកចាត់ការទូទៅលោក Mikel Arteta ថ្ពក់ចេញ ពីថ្នាលយុវជន មកលេងក្នុងក្រុមឈុតធំរដូវកាលនេះ កំឡុងពេលកីឡាករ Kolasinac និង Kieran Tierney របួស។

ខ្សែការពារស្លាបវ័យ១៨ឆ្នាំ បង្ហាញខ្លួនឲ្យ Arsenal បាន២៩ប្រកួត ក្នុងរដូវកាល២០១៩/២០ គិតរាល់ព្រឹត្តិការណ៍ ក្នុងនោះគេស៊ុតបញ្ចូលទីបាន៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៩ដង។

យ៉ាងណាមិញ កុងត្រារបស់គេជាមួយនឹងក្រុមកាំភ្លើងធំ នឹងផុតកំណត់នៅរដូវក្ដៅឆ្នាំក្រោយ ខណៈក្រុម Liverpool ត្រូវបានកាសែត ​Football Insider រាយការណ៍មកថា កំពុងរៀបគម្រោងឆ្មក់យករូបគេចេញពីកីឡដ្ឋាន Emirates ។

ដោយឡែក Arsenal មិនចង់ឲ្យដំណឹងខាងលើ កើតឡើងនោះទេ ជាក់ស្ដែងក្លិបដែលមានមូលដ្ឋាននៅ​ភាគខាងជើងទីក្រុងឡុងដ៍ កំពុងត្រៀមកុងត្រាថ្មីរយៈពេល៥ឆ្នាំ ឲ្យ Saka ដើម្បីបញ្ចៀសខ្សែការពារសញ្ជាតិអង់គ្លេស ពីការចាប់អារម្មណ៍របស់​ Liverpoo៕

294
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook