កីឡាករ Real Madrid ម្នាក់ បានរបួសបាក់ឆ្អឹងកែងជើង កំឡុងពេលហ្វឹកហាត់នៅផ្ទះ

= 178
This image has an empty alt attribute; its file name is newpro4newcustomer.gif

យោងតាមសេចក្ដីប្រកាសរបស់ក្លិបអធិរាជស Real Madrid បានឲ្យដឹងថា ខ្សែប្រយុទ្ធ Luka Jovic បានរងរបួសបាក់ឆ្អឹងកែងជើងខាងស្ដាំ កំឡុងពេលហ្វឹកហាត់នៅផ្ទះកាលពីថ្ងៃច័ន្ទ។

ប្រភពពីក្លិបយក្សអេស្ប៉ាញ បានឲ្យដឹងទៀតថា Jovic ទំនងជាមិនអាចវិលត្រឡប់មកចូលរួមជាមួយក្រុម នៅពេលក្របខណ្ឌ La Liga បើកដំណើរការប្រកួតឡើងវិញ នៅពាក់កណ្ដាលខែមិថុនាខាងមុខ​នោះទេ ដោយរូបគេត្រូវសម្រាកក្រៅទីលានយ៉ាងហោច៧សប្ដាហ៍។

គួររម្លឹកផងដែរថា Jovic បានផ្លាស់ពីក្រុម Eintracht Frankfurt មកចូលរួមជាមួយ Real Madrid កាលពីរដូវក្ដៅឆ្នាំមុន។ យ៉ាងណាមិញ រូបគេហាក់មិនសូវជោគជ័យដូចកាលនៅក្លិបចាស់ទេ ជាក់ស្ដែងក្នុងរដូវនេះ មុនពេលក្លិបផ្អាកសកម្មភាពប្រកួត ដោយសារជំងឺរាតត្បាតកូវីដ១៩ក្នុងមិនា ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ ទើបរកបាន២គ្រាប់ប៉ុណ្ណោះឲ្យក្រុមលោក Zidane ក្នុងចំណោមការបង្ហាញខ្លួន ២៤ប្រកួត៕

 
179
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook