Sterling ខិតជិត ក្នុងការទទួលបានប្រាក់ ១០០លានផោន ព្រោះតែ…

= 199
This image has an empty alt attribute; its file name is newpro4newcustomer.gif

Raheem Sterling ខិតជិតក្នុងការចុះហត្ថលេខាក្នុងទំហំទឹកប្រាក់ ១០០លានផោន ជាមួយនឹងក្រុមហ៊ុនសម្ភារៈកីឡា Puma ខណៈពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់គេជាមួយនឹងក្រុមហ៊ុន Nike ជិតនឹងផុតកំណត់ នេះបើតាមសេចក្ដីរាយការណ៍។

ខ្សែប្រយុទ្ធរបស់ Manchester City នឹងក្លាយជាកីឡាករបាល់ទាត់ដែលរកប្រាក់ចំណូលបានច្រើនបំផុតពី Puma ប្រសិនបើកិច្ចព្រមព្រៀងនោះកើតឡើងជាផ្លូវការ និងឈរលើក្រុមហ៊ុនគូប្រជែងមួយចំនួនដូចជា Adidas, New Balance និង Under Armour។

កិច្ចសន្យារវាងកីឡាករជម្រើសជាតិអង់គ្លេស និងក្រុមហ៊ុន Nike នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនាងខាងមុខ ខណៈការចរចាដើម្បីបន្តកុងត្រាថ្មីទំនងនឹងមិនអាចកើតឡើងនោះទេ។ យ៉ាងណាមិញ Puma ដែលជាក្រុមហ៊ុនសម្ភារៈរបស់ Man City និងមិត្តរួមក្រុមរបស់ Sterling មួយចំនួន មានបំណងចង់ផ្ដល់កិច្ចសន្យាឲ្យខ្សែប្រយុទ្ធឆ្នើមរូបនេះម្នាក់នេះ នេះបើតាម Sky Sports។

អ្នកចាត់ការទូទៅ លោក Pep Guardiola បានចុះកុងត្រាជាមួយ Puma កាលពីរដូវក្ដៅឆ្នាំមុន ខណៈ Sergio Aguero, David Silva និង Oleksandr Zinchenko សុទ្ធតែឈានដល់ការព្រមព្រៀងជាមួយនឹងម៉ាកផលិតផលរបស់ប្រទេសអាល្លឺម៉ង់មួយនេះ។

Sterling ដែលផ្លាស់ពី Liverpool មកកាន់កីឡដ្ឋាន Etihad កាលពីឆ្នាំ២០១៥ បានក្លាយជាកីឡាករដែលលេចធ្លោម្នាក់នៅ Premier League ក្រោយការចូលមកដឹកនាំរបស់លោក Pep Guardiola នៅឆ្នាំ២០១៦ ដោយគេធ្លាប់បានជួយឲ្យ Man City គ្រងតំណែងជើងឯកលីគលំដាប់ទី១របស់អង់គ្លេស ចំនួន២លើក។

គួរឲ្យដឹងដែរថា នៅរដូវកាលនេះ មុនការប្រកួតផ្អាកដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ Sterling ចូលលេងឲ្យ Man City គិតគ្រប់ព្រឹត្តិការណ៍ទាំងអស់បាន៣៩ប្រកួត រកគ្រាប់បាល់បាន២០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៧លើក៕

198
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook