facebook
Breaking News

បើកបង្ហាញកីឡាករ Real Madrid ទិញចូលថ្លៃជាងគេទាំង១០រូប តែលេខ១ មិនមែន Ronaldo ទេ

This image has an empty alt attribute; its file name is newpro4newcustomer.gif

Real Madrid គឺជាក្លិបបាល់ទាត់ដ៏ជោគជ័យមួយនៅលើពិភពលោក។ ជាជើងឯកក្របខណ្ឌលីគកំពូលអេស្ប៉ាញ ៣៥សម័យកាល ក្លិបមានមូលដ្ឋាននៅរាជធានីរបស់ប្រទេសអេស្ប៉ាញ ក៏ជាក្លិបដែលឈ្នះពានរង្វាន់ក្លិបអាជីពលំដាប់ទី១ នៅទ្វីបអឺរ៉ុប UEFA Champions League បានច្រើនជាងគផងដែរ គឺចំនួន ១៣លើក។

ក្រឡេកមកមើលកីឡាករវិញ Real Madrid ជាក្លិបមួយដែលប្រមូលម្ដុំទៅដោយកីឡាករល្បីៗ និងមានទេពកោសល្យខ្ពស់ជាច្រើន។ ក្នុងនោះ ក្លិបរហស្សនាមអធិរាជស តែងតែចំណាយលុយធំ ដើម្បីនាំចូលកីឡាករល្អៗ។

ថ្ងៃនេះ Khmerload/KeylaTop នឹងនាំអារម្មណ៍ប្រិយមិត្ត ទៅស្គាល់កីឡាករទាំង១០រូប ដែល Real Madrid ចំណាយលុយទិញចូលថ្លៃជាងគេ នៅក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។ កីឡាករទាំង១០នោះ រួមមាន៖

១០. Ferland Mendy (៤៨លានអឺរ៉ូ)
៩. Militao (៥០លានអឺរ៉ូ)
៨. Luis Figo (៦០លានអឺរ៉ូ)
៧. Luka Jovic (៦០លានអឺរ៉ូ)
៦. Kaka (៦៧លានអឺរ៉ូ)
៥. James Rodriguez (៧៥លានអឺរ៉ូ)
៤. Zinedine Zidane (៧៧,៥លានអឺរ៉ូ)
៣. Cristiano Ronaldo (៩៤លានអឺរ៉ូ)
២. Eden Hazard (១០០លានអឺរ៉ូ)
១. Gareth Bale (១០១លានអឺរ៉ូ)
Facebook Comments

About phin

Check Also

Koeman ​៖​នេះ​ជា Griezmann ​ដែល Barcelona ​ចង់​បាន​

ខ្សែ​ប្រយុទ្ធ Griezmann ​បាន​ចូល​រួម​ចំណែក​រក​គ្រាប់​បាល់ ​ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម Osasuna ​ក្នុង​លទ្ធផល ៤-០ ​សម្រាប់​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។ ​ …

Leave a Reply

Your email address will not be published. Required fields are marked *