facebook
Breaking News

ដំណឹងសោកសៅមួយទៀតហើយ!! កីឡាករបាល់ទាត់នៅលីគប្រេស៊ីលម្នាក់ បានស្លាប់ទាំងវ័យក្មេង បន្ទាប់ពីត្រូវខ្សែភ្លើងឆក់…

This image has an empty alt attribute; its file name is newpro4newcustomer.gif

កីឡាករ Kaio Felipe Santos Silva បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវខ្សែភ្លើងឆក់ កំឡុងពេលបង្ហោះខ្លែង។

យោងតាមការចុះផ្សាយរបស់កាសែត The Sun ហេតុការណ៍នោះ កើតឡើងកាលពីថ្ងៃអង្គារម្សិលមិញ ដោយខណៈពេលនោះ ខ្លែងរបស់កីឡាករ Silva បានហោះទៅទាក់នឹងបង្គោលភ្លើងអគ្គិសនីមួយ ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល បណ្ដាលឲ្យឆ្លងចរន្ត រួចឆក់គេក៏ស្លាប់តែម្ដង។

Independente star Kaio Felipe Santos Silva dead at 21 after being ...

កីឡាករវ័យ២១ឆ្នាំ មានតួនាទីជាខ្សែការពារស្លាបឆ្វេងរបស់ក្រុម Independente ដែលជាក្រុមមួយ កំពុងប្រកបអាជីពក្នុងលីគបាល់ទាត់លំដាប់ទី២របស់ប្រទេសប្រេស៊ីល ( Brasileirão Série B)។

យ៉ាងណាមិញ ជុំវិញការស្លាប់របស់ Silva ក្លិបបានចេញសេចក្ដីថ្លែងការមួយ ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ក្លិប Independente សូមជូនដំណឹងពីការស្លាប់របស់កីឡាកររបស់ពួកយើង Kaio Felipe ហើយក្លិបពិតជាមានអារម្មណ៍ថាសោកស្ដាយចំពោះរឿងនេះ។ ពួកយើងសូមចូលរួមរំលែកទុក្ខទៅកាន់ មិត្តភក្កិ ក៏ដូចជាក្រុមគ្រួសារនៃសព។

Tragis! Pemain Muda Brasil Tewas Gara-gara Bermain Layangan ...

គួររម្លឹកផងដែរថា Silva បានចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់ ជាមួយនឹងក្លិប Inter de Limeira ។ ហើយមុនពេល ដែលគេផ្លាស់មកលេងឲ្យក្លិប Independente គេធ្លាប់បង្ហាញខ្លួនឲ្យក្លិប Centro Sportivo Paraibano បាន២២ប្រកួត ក្នុងនោះគេស៊ុតបញ្ចូលទីបាន៦គ្រាប់៕

Facebook Comments

About phin

Check Also

Koeman ​៖​នេះ​ជា Griezmann ​ដែល Barcelona ​ចង់​បាន​

ខ្សែ​ប្រយុទ្ធ Griezmann ​បាន​ចូល​រួម​ចំណែក​រក​គ្រាប់​បាល់ ​ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម Osasuna ​ក្នុង​លទ្ធផល ៤-០ ​សម្រាប់​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។ ​ …

Leave a Reply

Your email address will not be published. Required fields are marked *