ទើបប្រកាសថាទាក់ទងគ្នាបានបាន​១៣​ថ្ងៃ ​ម្ដាយ Neymar ​បែក​គ្នា​ជាមួយ​សង្សារ​វ័យ​២៣​ឆ្នាំ​ហើយ ព្រោះ​គេ​ជា​ខ្ទើយ​

= 248

​អ្នក​ស្រី Nadine Goncalves ​ម្ដាយ​របស់ Neymar ​បាន​បែក​គ្នា​ជាមួយ​សង្សារ​ក្មេង​ Tiago Ramos ​ហើយ ​ក្រោយ​ពី​រក​ឃើញ​ថា​ប្រុស​ស្អាត​រូប​នេះ ​ធ្លាប់​មាន​ប្រវត្តិ​ស្រលាញ់​មនុស្ស​ប្រុស។

​កាល​ពី​១៣​ថ្ងៃ​មុន ​អ្នក​ស្រី Nadine ​បាន​បង្ហោះ​ទំនាក់ទំនង​ជាមួយ​ Tiago ​ជា​សាធារណៈ ​និង​ទទួល​បាន​ការ​យល់​ព្រម​ឱ្យ​ស្រលាញ់​គ្នា​ពី​កូន​ប្រុស Neymar ​ថែម​ទៀត​ផង​។ តែ​នៅ​ពេល​នេះ ស្រាប់​តែ​មាន​ដំណឹង​ថា​ពួកគេ​ទាំង​ពីរ​នាក់​បាន​បែកបាក់​គ្នា​ទៅ​ហើយ។ ​ការ​បែកបាក់​នេះ ​ក្រោយ​ពី​អ្នក​ស្រី Nadine ​បាន​រក​ឃើញ​ថា Tiago ​នេះ ​ធ្លាប់​ទាក់ទង​ជាមួយ​តារា​សម្ដែង​​ប្រុស​ប្រេស៊ីល ​និង​អ្នក​ចាត់ការ​ផ្ទាល់​ខ្លួន​របស់ Neymar ​ថែម​ទៀត។

​រំលឹក​ថា​ឪពុក​ម្ដាយ​របស់ Neymar ​បាន​បែកបាក់​គ្នា​កាល​ពី​ឆ្នាំ​២០១៦ ​ក្រោយ​រួម​រស់​ជាមួយ​គ្នា​រយៈ​ពេល​២៥​ឆ្នាំ។ ដោយ​ឡែក Tiago ​នោះ ​គឺ​ជា​តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​លេង​ហ្គេម​ជំនាញ​ក្នុង​ប្រទេស​ប្រេស៊ីល។ រូបគេ​ក៏​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​កីឡាករ PSG ​ផង​ដែរ៕

253
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook