facebook
Breaking News

​មិនថាឆ្នាំណាដូចឆ្នាំណា!​ កីឡាករ​ Southampton ស៊ុត​ចូល​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ PL

This image has an empty alt attribute; its file name is newpro4newcustomer.gif

នៅ​ថ្ងៃ​ទី​២៣​​ខែ​មេសា​​ឆ្នាំ​២០១៩​ពោល​គឺ​១​ឆ្នាំ​គត់​​​Shane​Long​បាន​ស៊ុត​បញ្ចូល​ទៅ​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​Premier​League​ក៏​ដូចជា​លីគ​កំពូល​អឺរ៉ុប​ទាំង​៥​។​

ខ្សែ​ប្រយុទ្ធ​មក​ពី​ក្លឹប​​​Southampton​បាន​ប្រើ​ពេល​​៧,៦៩​វិនាទី​ស៊ុត​បញ្ចូល​ទី​​​Watford​នៅ​កីឡដ្ឋាន​​​Vicarage​Road។​ក្រោយ​កែ​បាល់​ចេញ​ពី​ជើង​កីឡាករ​ម្ចាស់​ផ្ទះ​ភ្លាម​​​Long​បាន​ដណ្ដើម​បាល់​ពី​​​Craig​Cathcart​មុន​ចុច​បាល់​រំលង​អ្នក​ចាំ​ទី​​Ben​Foster​បំប៉ោង​សំណាញ់​ទី​យ៉ាង​ល្អ។​

កំណត់ត្រា​លឿន​បំផុត​ពី​មុន​កាន់កាប់​ដោយ​​Ledley​King​ស៊ុត​បញ្ចូល​ទី​ឲ្យ​​Tottenham​ទល់​នឹង​​​Bradford​City​នៅ​ថ្ងៃ​ទី​៩​ខែ​ធ្នូ​​ឆ្នាំ​២០០០៕

ប្រភព៖ BBC   អត្ថបទ៖ រ័ត្ន

Facebook Comments

About sreylin

Check Also

Koeman ​៖​នេះ​ជា Griezmann ​ដែល Barcelona ​ចង់​បាន​

ខ្សែ​ប្រយុទ្ធ Griezmann ​បាន​ចូល​រួម​ចំណែក​រក​គ្រាប់​បាល់ ​ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម Osasuna ​ក្នុង​លទ្ធផល ៤-០ ​សម្រាប់​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។ ​ …

Leave a Reply

Your email address will not be published. Required fields are marked *