កាន់តែខ្លាំងហើយ! Dortmund ចាប់​អារម្មណ៍​ខ្សែ​បម្រើ Vidal របស់ Barcelona ខ្លាំងណាស់….

= 151
This image has an empty alt attribute; its file name is newpro4newcustomer.gif

កុង ត្រា របស់ Arturo Vidal នៅ Bacelona នឹង អស់ នៅ រដូវ កាល ២០២០/២១ ហើយ បើ តាម សម្ដី របស់ អ្នកចាត់ការ ក្រុម ជម្រើស ជាតិ ឈីលី Reinaldo Rueda ក្លឹប អាល្លឺម៉ង់ Borussia Dortmund បាន ចាប់ អារម្មណ៍ ចុះ កុងត្រា យក ខ្សែ បម្រើ កណ្ដាល ឈីលី វ័យ ៣២ ឆ្នាំ រូប នេះ ទៅចូលរួមក្រុម ខ្លាំង ណាស់។

លោក Rueda ប្រាប់ សារព័ត៌មាន Sport ថា ៖”គាត់ តែង តែ ចង់ ធ្វើ ជា តួឯក។ គាត់ មាន ការ ព្រួយ បារម្ភ ពេល មិន បាន លេង ជា ប្រចាំ ។ គាត់ តែង ត្រូវ បាន គេ ចាត់ទុក ជា កីឡាករ ឆ្នើម”។

យ៉ាងណា ក៏ដោយ អ្នកចាត់ការ ជម្រើស ជាតិ ឈីលី ជឿ ជាក់ ថា Vidal ពេញ ចិត្ត នៅ កីឡដ្ឋាន Camp Nou ហើយ ស្តាយ លេង របស់ គេ គឺ ត្រូវ ជា មួយ អ្នកចាត់ការ ក្រុម Quique Setien។

“ខ្ញុំ គិត ថា គាត់ ពេញ ចិត្ត នៅ Barcelona។ អ្នកគាំទ្រ បាន ស្វាគមន៍ គេ ល្អ ណាស់ ហើយ ខ្ញុំ សង្ឃឹម ថាពេល គេ ទៅ ណា ក៏ ដោយ គេ នៅ តែ ជា តួឯក”។ លោក Rueda បញ្ជាក់។

បើ ទោះ ជាបែប នេះ ក្ដី អតីតកីឡាករ ក្រុម សេះបង្កង់ Juventus អាច នឹង ចេញ ពី Barca នៅ ទីផ្សារ ដោះដូរ កីឡាករ បើក នា ពេល ខាង មុខ ព្រោះ កាល ពី ពេល ថ្មីៗ កន្លងទៅ មានព័ត៌មានក្លឹប អ្នក មាន បុណ្យ ចង់ លក់ រូប គេ និងកីឡាករ មួយ ចំនួន ទៀត ចេញ ដើម្បី ទិញ យក ខ្សែ ប្រយុទ្ធ Lautaro Martinez មក ចូល រួម ក្រុម ៕

152
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook