facebook
Breaking News

Real Madrid ​​ចង់​ទិញ​យក​ Mane ពី Liverpool ​​តម្លៃ ១៣២​លាន​ផោន

Real Madrid ​​រំពឹង​ថា នឹង​អាច​ទិញ​បាន​​តារា​ឆ្នើម​ Sadio Mane ពី Liverpool ​ក្នុង​តម្លៃ​ ១៣២​លាន​ផោន​ នៅ​ចប់​រដូវ​កាល​នេះ​ ​ស្រប​ពេល​ដែល​កីឡាករ​ជម្រើស​ជាតិ​សេនីហ្គាល់​រូប​នេះ​ ក៏​ធ្លាប់​លើក​ឡើង​ផង​ដែរ​ថា ​​ក្លិប​ស្តេច​ស​ជា​គោលដៅ​របស់​គេ​តែ​មួយ​គត់ បើ​ខ្លួន​ចាក​ចេញ​ពី​ហង្ស​ក្រហម។

Mane ​​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ជាមួយ​ Liverpool ​បន្ទាប់ពី​ឈ្នះ​ពាន​កំពូល​អឺរ៉ុប​ UEFA Champions League ​​រដូវ​កាល​មុន ​​និង​ជិត​នឹង​បាន​ឈ្នះ​ពាន​ Ballon d’Or ទៀត​ផង។ ប៉ុន្តែ​ពេល​នេះ​ បើ​តាម​ France Football ​​បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ Zinedine Zidane ​​ចង់​ទិញ​យក​​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ឲ្យ​បាន សម្រាប់​ជួយ​ក្រុម​ Real Madrid នៅ​​រដូវ​កាល​ថ្មី។

កីឡាករ​វ័យ​២៨​ឆ្នាំ Mane ​​បច្ចុប្បន្ន​មាន​តម្លៃ​ខ្លួន​ផ្តាច់កុងត្រា​ប្រមាណ ១៣២​លាន​ផោន ដែល​ធ្វើ​ឲ្យ​ក្លិប​ធំៗ​​នៅ​អឺរ៉ុប​​ចាប់​អារម្មណ៍ និង​ហ៊ាន​ចំណាយ​យក។ ​​យ៉ាងណាមិញ ក្រៅ​ពី Real Madrid ​​ក៏​មាន​ក្លិប​ PSG ​​ចាប់​អារម្មណ៍​ចង់​ទិញ​យក​ផង​ដែរ បើ​សិន​ជា​ពួកគេ​បាត់បង់​ Neymar ឬ Kylian Mbappe ក្រោយ​ចប់​រដូវ​កាល​នេះ៕

Facebook Comments

About adminkh

Check Also

Koeman ​៖​នេះ​ជា Griezmann ​ដែល Barcelona ​ចង់​បាន​

ខ្សែ​ប្រយុទ្ធ Griezmann ​បាន​ចូល​រួម​ចំណែក​រក​គ្រាប់​បាល់ ​ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម Osasuna ​ក្នុង​លទ្ធផល ៤-០ ​សម្រាប់​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។ ​ …

Leave a Reply

Your email address will not be published. Required fields are marked *