ក្លឹប​ Real Madrid បាន​ភ្លើងខៀវ​ពី La Liga ឲ្យ​ប្ដូរ​កីឡដ្ឋាន​ហើយ តែ​នៅ​ចាំ​ការ​សម្រេច​ចិត្ត​ពី…

= 168

ក្លឹប​ Real Madrid ទទួល​បាន​ភ្លើង​ខៀវ​ពី​ស្ថាប័ន La Liga ហើយ ក្នុង​ការ​ផ្លាស់​ទៅ​កីឡដ្ឋាន​ឈុត​យុវជន​របស់​ខ្លួន​មួយ​រយៈ ដើម្បី​ជួសជុល​ស្ថាបនា​កីឡដ្ឋាន Santiago Bernabeu តែ​នៅ​រង់ចាំ​ការ​យល់​ព្រម​ពី​ UEFA សិន​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Marca។

សារព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា រដូវ​កាល​របស់​ La Liga អាច​នឹង​វិលវិញ ដោយ​ការ​លេង​ប្រកួត​ក្នុង​កីឡដ្ឋាន​ទទេ​ ហេតុ​នេះ​ធ្វើ​ឲ្យ Real ជ្រើស​យក​មធ្យោបាយ​ក្នុង​ការ​ប្រើប្រាស់​កីឡដ្ឋាន Di Stefano ដែល​មាន​កៅអី​តែ ៦ពាន់​នាក់ ក្នុង​គោលបំណង​ឆ្លៀត​ពេល​បង្ហើយ​គម្រោង​កីឡដ្ឋាន​មេ​របស់​ខ្លួន។

Vinicius Jr. broke a Lionel Messi record as Real Madrid beats FC ...

គម្រោង​ជួសជុល​ស្ថាបនា​កីឡដ្ឋាន Bernabeu គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០២២ ដោយ​បន្ថែម​ចំនួន​កៅអី​​ប្រមាណ​ជាង ១០០កៅអី។

គម្រោង​នេះ​ចំណាយ​អស់​ទឹកប្រាក់​ជាង ៦០០លាន​ដុល្លារ ហើយ​ក្នុង​ពេល​នេះ​ដែរ Real Madrid កំពុង​តែ​រៀបចំ​កែ​តម្រូវ​បណ្ដើរ​ៗ​ហើយ៕

Real Madrid beat Atletico Madrid on penalties to claim Spanish ...
169
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook