នោះខកចិត្តពីអ្នកគាំទ្រ!​ Man Utd ​ដក​ថយ ​ក្រោយ​ឮ​ដំណឹង​ថា Kane ​តម្លៃ​ខ្លួន​២០០​លាន​ផោន​

= 140

ក្រុម Manchester United បាន បញ្ជាក់ ថា ខ្លួន នឹង មិន ចំណាយ ប្រាក់ ដល់ ២០០ លាន ផោន ដើម្បី ទិញ យក ខ្សែ ប្រយុទ្ធ Harry Kane ពី ក្រុម Spurs នោះ ទេ។

កាល ពី ថ្ងៃ ចន្ទ កន្លង ទៅ ក្រុម Man Utd បាន បដិសេធ មិន ទិញ កីឡាករ Kane ឡើយ ក្រោយ ពី ក្រុម Spurs ទាមទារ ដាច់ ខាត ត្រូវ តែ បាន ២០០ លាន ផោន ទើប ព្រម លក់ ចេញ។ តម្លៃ នេះ គឺ ខ្ពស់ ខ្លាំង មែនទែន ដែល ធ្វើ ឱ្យ បិសាច ក្រហម ដែល ជា ក្រុម ចង់ បាន កីឡាករ អង់គ្លេស ខ្លាំង នោះ ត្រូវ ដក ចិត្ត វិញ ហើយ មិន មាន ប្រាក់ ដល់ នោះ ទេ។

ដោយ ឡែក លោក Ole វិញ ក៏ មិន ពិបាក ចិត្ត ចំពោះ ការ មិន អាច យក បាន ខ្សែ ប្រយុទ្ធ កណ្ដាល នេះ ដែរ។ លោក បាន ផ្ដល់ ទំនុក ចិត្ត លើ កីឡាករ ខ្លួន Rashford ថា មាន សមត្ថភាព គ្រប់គ្រាន់ ក្នុង ការ លេង នៅ តំបន់ នេះ។ អ្នក ចាត់ការ រូប នេះ បាន បន្ថែម ថា លោក ហាក់ ដូចជា មិន ត្រូវ ការ ខ្សែ ប្រយុទ្ធ កណ្ដាល ណា ទៀត ដើម្បី មក ពង្រឹង ក្រុម ឡើយ សម្រាប់ រដូវ កាល ក្រោយ ប៉ុន្តែ កីឡាករ នៅ តំបន់ ផ្សេង ទើប ជា តម្រូវ ការ ពិត មែន៕

143
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook