Fabregas ថាបើគាត់មានលុយ កីឡាករតែម្នាក់នេះប៉ុណ្ណោះ ដែលខ្លួននឹងចុះហត្ថលេខាលើ មុន Ronaldo និង Messi

= 337

កីឡាករ Cesc Fabregas បានបង្ហើបឱ្យដឹងថាខ្សែប្រយុទ្ធ Kylian Mbappe នឹងក្លាយជាការចុះហត្ថលេខាទីមួយរបស់ខ្លួន ប្រសិនបើគាត់ជាអ្នកចាត់ការក្រុម ហើយមានលុយដែលត្រូវចំណាយ ។

គួរបញ្ជាក់ថាខ្សែបម្រើវ័យ ៣២ ឆ្នាំរូបនេះបានស្ថិតក្នុងរដូវកាលទី ២ របស់ខ្លួន ជាមួយនឹងក្រុម Monaco ខណ:ជំងឺឆ្លងកូវីដ១៩ បានធ្វើឲ្យបាល់ទាត់បារាំងទាំងមូលត្រូវបញ្ឈប់ទាំងស្រុង ។

ហើយយ៉ាងណាមិញ ដោយស្ថិតនៅក្នុងបទសម្ភាសមួយ Fabregas ត្រូវបានគេសួរអំពីកីឡាកររូបណា ដែលនឹងចុះហត្ថលេខាលើ ប្រសិនបើគាត់ជាអ្នកចាត់ការក្រុមមួយរូប ។

មិនតែប៉ុណ្ណោះ Fabregas បានឆ្លើយតបវិញថា ៖ “ Cristiano មានអាយុ ៣៥ ឆ្នាំ ហើយ Leo នឹងឈានដល់អាយុ ៣៣ ឆ្នាំ ខណ:ពួកគេនឹងកាន់តែមានវ័យចំណាស់ ។ សម្រាប់កីឡាករវ័យក្មេង ដែលមានទេពកោសល្យ ខ្ញុំនឹងចុះហត្ថលេខាលើ Mbappe ។ បើយើងគិតរយ:ពេល ១០ ឆ្នាំទៅមុខសម្រាប់ក្រុមរបស់ខ្ញុំ ខ្ញុំនឹងចុះហត្ថលេខាលើគាត់ ” ៕

338
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook