សូមកុំផុសរឿងទាំង៧ចំណុចនេះនៅក្នុង Facebook ឲសោះប្រសិនជាអ្នកមិនចង់មានរឿង

= 157

ចុះឈ្មោះជាមួយAFBCASHឥឡូវនេះនិងទទួលបាន120$ភ្លាមៗ

បច្ចុប្បន្នចំនួនអ្នកប្រើប្រាស់Facebookបានកើនឡើងដល់1.49ពាន់លានអ្នក បានក្លាយជាបណ្ដាញសង្គមដែលមានឥទ្ធិពលជាងគេបំផុតក្នុងលោក។ជាមួយនឹងចំនួនអ្នកប្រើប្រាស់ដ៏ច្រើនលើសលុបនេះ យើងប្រាកដណាស់ថាFacebookជាបណ្តុំមនុស្សគ្រប់ប្រភេទមិនថាល្អឬអាក្រក់សុទ្ធតែប្រើប្រាស់បណ្ដាញសង្គមយក្សមួយនេះទាំងអស់។ហេតុដូច្នេះហើយទើបអ្នកដែលចូលចិត្តPostរឿងជាច្រើននៅលើFacebookគួរតែគិតឡើងវិញអំពីចំណុចខាងក្រោម ហើយអ្នកគួរតែលុបវាចោលវិញជាការការពារខ្លួន៖

  1. ថ្ងៃខែឆ្នាំកំណើត៖⁣ ដាក់ថ្ងៃកំណើតក្នុងFacebook អាចនឹងធ្វើអោយអ្នកទទួលបានការជូនពរពីមិត្តក្នុងFacebookប៉ុន្តែថ្ងៃខែឆ្នាំកំណើតវាអាចនឹងជាចំណុចខ្សោយរបស់យើងដែលអាចអោយគេHackបានយ៉ាងងាយ បើសិនជាអ្នកចូលចិត្តដាក់Password emailឬអ្វីផ្សេងទៀតដោយប្រើថ្ងៃកំណើតនេះ។

2. លេខទូរសព្ទ័៖ ដាក់លេខទូរស័ព្ទក្នុងFacebookវាអាចនឹងអោយអ្នកចង់ឆបោកអ្នកយកលេខរបស់អ្នកមកបោកអ្នកបាន។ករណីនេះអ្នកប្រហែលជាធ្លាប់បានដឹងអំពីអ្នកដែលខលបោកតាមលេខទូរស័ព្ទនាពេលកន្លងមក។

3. មិត្តFacebook៖ អ្នកខ្លះមានFriendក្នុងFacebookរហូតដល់ ៤០០០ឬ៥០០០នាក់ដូច្នេះអ្នកប្រាកដចិត្តប៉ុណ្ណាថាFriendទាំងអស់នោះជាមនុស្សល្អទាំងអស់។ដូច្នេះអ្នកគួរតែទទួលតែFriendណាដែលអ្នកស្គាល់ច្បាស់ទៅបានហើយ។

4. រូបភាពកូនតូចៗឬសមាជិកក្មេងៗ៖ បើសិនជាអ្នកPostតែរូបស្អាតៗរបស់កូនៗវាមិនអីនោះទេ ប៉ុន្តែបើសិនជារូបខ្លះវាកំប្លែង អាក្រក់មើលពួកគេអាចនឹងខ្មាសអៀនរូបខ្លួនឯងនៅពេលដែលគេធំឡើង។ដូច្នេះប្រសិនបើអ្នកធ្លាប់Postរូបបែបនេះ សូមពិចារណាលុបវាចោលវិញទៅ។

5. សាលារបស់កូនៗ៖ យកកូនទៅសាលាបន្ទាប់មកPostឬCheck inនៅសាលារបស់គេ អាចបណ្ដាលអោយមានគ្រោះថ្នាក់ដោយស្មានមិនដល់បើសិនជាជនខិលខូចមានបំណងអាក្រក់លើកូនរបស់អ្នកនោះ។

6. បើកមុខងារទីតាំង៖ បើកមុខងារទីតាំងចោលឬក៏អ្នកខ្លះទៀតតែងតែចូលចិត្តCheck inរាល់ពេលទៅកន្លែងណាមួយនោះ វាមិនមែនជាការប្រសើរនោះទេ ប្រសិនបើជនទុច្ចរិកចង់តាមដានអ្នកនោះ។

7. Relationship៖ មិនមែនអ្នកត្រូវតែបំពេញរាល់មុខងារដែលFacebookដាក់អោយនោះទេ ជាពិសេសមុខងារRelationshipនេះ។ ឧទាហរណ៍៖ អ្នកខ្លះម្ដងRelationshipជាមួយអ្នកនេះ ម្ដងប្ដូរមកជាSingleក្រោយមកជាមួយអ្នកផ្សេងម្នាក់ទៀត។ ប្រាកដចិត្តទេថាអ្នកដែលស្គាល់អ្នកគេមិននិយាយដើមអ្នកចំពោះរឿងនេះ ពេលមានស្នេហាក៏អោយគេដឹង ពេលបែកគ្នាក៏ប្រកាសប្រាប់ពិភពFacebook។

157
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook