ខប់ណាស់!!រថយន្តសេរីចាស់ដែលផលិតកាលពីឆ្នាំ ១៩៩៤ ពេលនេះត្រូវបានដាក់លក់ក្នុងតម្លៃរាប់លានដុល្លារ.។

= 151

ដាក់ប្រាក់ចាក់បាល់ ជាមួយ AFBCASH ដាក់ 10$បាន​ 22$ លំអិត៖ www.afbcash. com Tel: 089 752 818

afbcash

រថយន្ត McLaren F1 មួយគ្រឿងដែលផលិតកាលពីឆ្នាំ ១៩៩៤ បានក្លាយជារថយន្តដ៏មានតម្លៃថ្លៃជាងគេប្រចាំឆ្នាំ ២០១៩ ។ រថយន្តត្រូវបានគេប៉ាន់ស្មានថា អាចលក់បានតម្លៃរចន្លោះពី ២១ លានទៅ ២៣ លានដុល្លារ ហើយត្រូវបានដាក់លក់ក្នុងតម្លៃដំបូង ១៩,៨ លានដុល្លារនៅកម្មវិធីដេញថ្លៃរថយន្តស្ព័របុរាណ ។

រថយន្តនេះ គឺជាម៉ូដែល F1 មួយគ្រឿងក្នុងចំណោមពីរគ្រឿងដែលមានការកែច្នៃពិសេសពីក្រុមហ៊ុន McLaren ធ្វើឱ្យវាមានសមត្ថភាពស្រដៀងនឹងរថយន្តប្រណាំងឈ្នះ 24 Hours of Le Mans របស់ McLaren ។ រថយន្តទីពីរដែលផលិតនៅឆ្នាំ ១៩៩៨ ត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃ ១៣,៧៥ លានដុល្លារកាលពីឆ្នាំ ២០១៥ ។ រថយន្តដែលមានតម្លៃខ្ពស់ជាងគេកាលពីឆ្នាំមុន គឺរថយន្ត Ferrari GTO 250 ផលិតនៅក្នុងឆ្នាំ ១៩៦២ ដែលបានលក់ក្នុងតម្លៃ ៤៨,៤ លានដុល្លារ ។

ក្នុងចំណោម McLaren F1 ទាំងអស់ ១០៦ គ្រឿង មានតែ ៦៤ គ្រឿងទេ ដែលស្របច្បាប់អាចបើកបរតាមផ្លូវបាន ដែលក្រៅពីនេះមានបើកបាននៅកន្លែងប្រណាំងឡាន ។ រថយន្តខាងលើនេះ ប្រើម៉ាស៊ីន BMW ដែលមានស៊ីឡាំង ១២ ទំហំ ៦,១ លីត្រ ផលិតកម្លាំងបាន ៦៨០ សេះ ៕

150
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook