ចេញហើយ! iPhone 11 តម្លៃចាប់ពី ៦៩៩ ដុល្លារ ថែមពណ៌ថ្មី ឯកាមេរ៉ាកាន់តែខ្លាំង

= 115

ចុះឈ្មោះជាមួយAFBCASHឥឡូវនេះនិងទទួលបាន120$ភ្លាមៗafbcashនៅទីបំផុត Apple បានបញ្ចេញ iPhone 11 ជាផ្លូវការ ជាមួយនឹងកាមេរ៉ាក្រោយភ្លោះប្រភេទ Wide និង Ultra-wide ។ ជាមួយគ្នានេះដែរ iPhone 11 បានបន្ថែមមុខងារ Night Mode ដែលនឹងដំណើរការដោយស្វ័យប្រវត្តិ ដោយបន្ថែមពន្លឺ និង កាត់អុចរូប ពេលថតនៅទីងងឹត ព្រមទាំងមុខងារ Smart HDR ជំនាន់ថ្មីទៀតផង ។

ក្រៅពីនេះ វាក៏បានបន្ថែមមុខងារ QuickTake ដែលផ្តល់ភាពងាយស្រួលសម្រាប់ការថតវីដេអូ ដោយគ្រាន់តែចុចប៊ូតុងថតឱ្យជាប់ប៉ុណ្ណោះ ខណៈអ្នកកំពុងស្ថិតនៅក្នុងមុខងារថតរូបធម្មតា ។ iPhone 11 អាចថតវីដេអូដល់កម្រិត 4K 60fps , Slo-mo, Time-lapse និង Expanded Dynamic Range ។

ចំណែកឯផ្នែកខាងមុខ iPhone 11 បំពាក់កាមេរ៉ាមុខទំហំ 12MP ដែលអាចថត Wide-angle បាន ព្រមទាំងអាចថតវីដេអូដល់កម្រិត 4K 60fps និង Slow-mo ផងដែរ ។

iPhone 11 នឹងបំពាក់ឈីប A13 Bionic ដែលជាឈីបមានល្បឿនលឿនបំផុត ខណៈថាមពលថ្មយូរជាង iPhone XR ១ ម៉ោង ។ iPhone 11 នឹងមានពណ៌រហូតដល់ទៅ ៦ គឺ ពណ៌ខ្មៅ , ពណ៌ស , ពណ៌ក្រហម , ពណ៌ស្វាយ , ពណ៌បៃតង និង ពណ៌លឿង ជាមួយនឹងតម្លៃចាប់ពី ៦៩៩ ដុល្លារ ៕

ប្រភព៖popular

114
Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *

*

Follow by Email
Facebook